សម្តេចតេជោ ហ៊ុន សែន៖ ឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលចូលរួមពីបណ្តាគណបក្សនយោបាយ នឹងត្រូវរៀបចំក្នុងអាណត្តិទី៧បន្តទៀត

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលចូលរួមពីបណ្តាគណ បក្សនយោបាយ នឹងត្រូវរៀបចំក្នុងអាណត្តិទី៧បន្តទៀត។ នេះបើតាមសារសម្លេងរបស់សម្តេចតេជោ នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ។ សូមជម្រាបថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលលោកបានផ្តួចផ្តើមគំនិតបង្កើតឡើង ដោយផ្តល់ឱកាសឱ្យគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិត ជាប្រយោជន៍ដល់ការកសាងជាតិ៕ អត្ថបទ៖ អក្ខរា

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទីបំផុតយេីងបាននាំសមាគមកាយរិទ្ធិនារីកម្ពុជា ទៅកាន់កម្រិតពិភពលោក

“ទីបំផុតយេីងបាននាំសមាគមកាយរិទ្ធិនារីកម្ពុជា ទៅកាន់កម្រិតពិភពលោក” នេះជាការលើកឡើងលើហ្វេស​ប៊ុក​ផេកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមការពារសិទ្ធិនារីកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ចំនួន៤៧នាក់នឹងត្រូវចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១​ ​ដល់ថ្ងៃទី១​២​ ​ខែសីហា​ឆ្នាំ២​០​២​៣​ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកជាមួយនឹងកាយរឹទ្ធិពិភពលោក។​ការបោះជំរំពិភពលោកនេះ ហៅថាការបោះជំរំ ជែមប៊ូរី គឺធ្វើឡើងសម្រាប់ក្មេងជំទង់ អាយុពី១៤ ទៅ១៧ឆ្នាំ។ ការបោះជំរំកាយរឹទ្ធិពិភពលោក​ជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយ​ដែលមានសារៈសំខាន់ចំពោះយុវជន​ក្នុងការ​បង្កើនចំណងទំនាក់ទំនងមិត្តភាព​សហប្រតិបត្តិការ​ជាមួយប្រទេសជុំវិញពិភពលោក​ក្នុងន័យពង្រឹង​និងថែរក្សាការពារសន្តិភាព។​ បច្ចុប្បន្ន កាយរឹទ្ធិជាតិកម្ពុជា […]

គ.ជ.ប មិនបានរកឃើញកំហុសពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគំាទ្រគណបក្សនយោបាយនីមួយៗឡើយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវលើលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ បានធ្វើឡើងនៅទីស្ដីការ គ.ជ.ប ដោយមានការចូលរួមសង្កេតមើលពីតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន។ ក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប ត្រូវបែងចែកជា ៥ ក្រុម ដោយក្រុមនីមួយៗទទួលបន្ទុកចំនួន ៥ […]

ឯកសារភស្តុតាងនៅសេសសល់មួយចំនួន បង្ហាញពីភាពឆ្លាតវៃតាំងពីតូចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អាណត្តិទី៧

ច្បាស់ណាស់ នៅពេលដ៏ខ្លីខាងមុខនេះកម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំរាជរដ្ឋាភិបាល សម្រាប់អាណត្តិ​ទី៧ ឆ្នាំ២០២៣ នោះគឺឯកឧត្តមបណ្ឌិត​ហ៊ុន ម៉ាណែត។ តួអង្គនាយករដ្ឋមន្ត្រីរបស់កម្ពុជា ត្រូវបានជនរួមជាតិគ្រប់ទិសទីបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លា ដោយហេតុមើលឃើញពីលក្ខណៈសម្បត្តិពេញលេញទាំងចំណេះដឹង ចំណេះធ្វើ ដែលសក្ដិសមបំផុតក្នុងកាន់ចង្កូតនាវាកម្ពុជាទៅថ្ងៃអនាគត។ ឯកសារនៅសេសសល់មួយចំនួន កាលពីជាង៣០ឆ្នាំមុន របស់ឯកឧត្តម ហ៊ុន ម៉ាណែត ពោលគឺឯកសារកាលនៅរៀនពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យ រួមមានប័ណ្ណសរសើរ និងព្រឹត្តិបត្រពិន្ទល្អ ដែលជាភស្តុតាងបង្ហាញពីភាពឆ្លាតវៃតាំងពីតូចរបស់អនាគតនាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្លាប់បានឲ្យដឹងថា នេះជាកាដូពិសេសដែលសហការីផ្ញើរមក […]

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ៖ ខ្ញុំ​នៅតែបន្តដំណេីរនេះទៅមុខដោយមិនរុញរាទេ

បើមិនមានអ្វីប្រែប្រួលទេ គណបក្សហ្វុនស៊ិនប៊ិច នឹងទទួលបានអាសនៈរដ្ឋសភាចំនួន ៥កៅអី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

ស្ថានទូតអូស្ត្រាលី៖ ខ្សែសង្វាក់តម្លៃផលិតកម្មត្រីប្រានៅកម្ពុជាកំពុងមានការកើនឡើង!

មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ កំពុងគាំទ្រគម្រោងស្រាវជ្រាវថ្មីមួយ ដើម្បីកាត់បន្ថយការបាត់បង់អាហារ

ស្ថាប័នកំពូល២ ប្រកាសគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧

ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសរៀបចំសមាសភាពរាជរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ

ក្រោយដកចេញពីតំណែងរដ្ឋមន្រ្តីការបរទេស ​លោក Qin Gang លេចលឺបង្កើតភ្លើងស្នេហ៍ជាមួយពិធីការិនីទូរទស្សន៍មួយ

លោក Qin Gang ត្រូវបានបញ្ឈប់ពីមុខតំណែងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន បន្ទាប់ពីបាត់មុខពីភ្នែកសាធារណ:ជនអស់រយ:ពេលជាងមួយខែកន្លងមកនេះ

ស្ពានឆ្លងទន្លេមេគង្គ តម្លៃជាង១១១ លានដុល្លារ នឹងផ្តល់ប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ ដែលមានប្រវែង ១៧៦១ ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៣ ខាងមុខនេះ ខណៈក្រសួងអះអាងថា ស្ពានឆ្លងកាត់ទន្លេមេគង្គ តម្លៃជាង១១១ លានដុល្លារនេះ នឹងផ្តល់ប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារថែមទៀត។

គ្មានទៀតទេភាពស្រពេចស្រពិលចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិទី៧

តាមរយៈសេចក្តីថ្លែងការណ៍ពិសេស នៅថ្ងៃទី២៦ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា