លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធីបតីក្នុងពិធីបិទ និងប្រគល់កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ដល់សាខាកាកបាទក្រហមខេត្តគោលដៅ ចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។ លោកជំទាវ […]
Archives
លោក ចន អេឡិចហ្សូរ៉ា ឈប់ឃុំខ្លួននៅក្នុងព្រៃទៀតហើយ ក្រោយរកឃើញច្រកចេញពីវិប្បត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ !
មិនគួរឱ្យជឿ លោក ចន អេឡិចហ្សូរ៉ា មានវិប្បត្តិធ្ងន់ធ្ងរដល់ថ្នាក់ទៅឃុំខ្លូននៅក្នុងព្រៃ រស់នៅជាមួយធម្មជាតិអស់ពេលយ៉ាងយូរ ជាពិសេសតាំងពីបញ្ចប់ពីទំនាក់ទំនងជាមួយ ឌី សូនីត្តា ទៀតកាន់តែធ្វើឱ្យលោកសៅម៉ងចិត្ត និងមិនចង់ជួបមុខនរណាទាំងអស់ ។
ជំនន់ទឹកភ្លៀងកាត់ផ្តាច់កំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ធ្វើឲ្យការដឹកជញ្ជូនត្រូវអាក់ខាន
ផ្នែកខ្លះនៃកំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ចាប់ពីគ.ម 135 ដល់ គ.ម 148 ត្រូវបានកាត់ផ្តាច់ ដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យអាក់ខានការដឹកជញ្ជូនតាមផ្លូវដែក។ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ កំពុងចាត់វិធានការណ៍ចាំបាច់បន្ទាន់ និងធ្វើការជួសជុល ដើម្បីឈានទៅរកការបើកដំណើរការដឹកជញ្ជូនតាមផ្លូវដែកនេះឡើងវិញឱ្យឆាប់បំផុត។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី៣១ ខែកក្កដានេះ៕ អត្ថបទ៖ អក្ខរា
កម្ពុជា-និងធនាគារអន្តរជាតិចំនួន២ គ្រោងធ្វើទំនើបកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តខ្នាតធំស្ទឹងជីនិត
មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងធនធានទឹក , ក្រសួងសេដ្ឋកិច្ច ,ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB បានកំពុងអនុវត្តជាបន្ទាន់នូវផែនការ ការងារវិនិយោគរយៈពេលវែងនៃវិស័យធនធានទឹក។
ពលរដ្ឋខ្ចីលុយធនាគារយកទៅប្រើក្នុងវិស័យកម្មន្តសាល និងទិញផ្ទះផ្ទាល់ខ្លួន មានការកើនឡើង
ប្រព័ន្ធធនាគារនៅតែទទួលបានជំនឿទុកចិត្តពីវិនិយោគិន និងសាធារណជន និងបានបន្តពង្រីកវិសាលភាពក្រោយវិបត្តិកូវីដ-១៩។ នេះបើតាមការឲ្យដឹងពីធនាគារជាតិនៃកម្ពុជា។ របាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែកក្កដានេះ បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ សម្រាប់វិស័យធនាគារ ឥណទានត្រូវបានផ្ដល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច ដោយមានកំណើន ១១,៩% ថមថយធៀបនឹងគ្រាដូចគ្នាឆ្នាំមុន (២៥%)។ វិស័យដែលមានកំណើនខ្ពស់ជាងគេ រួមមាន៖ វិស័យកម្មន្តសាល (២២,២%), ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន (១៧,៥%), […]
៣ទៅ៤ថ្ងៃខាងមុខ ទឹកទន្លេមេគង្គចាប់ហក់ឡើងខ្ពស់ តែមិនទាន់ដល់កម្រិតប្រកាសអាសន្នទេ
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានព្រមានពីការហក់ឡើងនៃទឹកទន្លេមេគង្គក្នុងរយៈពេល ៣ទៅ ៤ថ្ងៃខាងមុខនេះ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា ដែលរួមមានខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម។ ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៣១កក្កដា២០២៣នេះ ក្រសួងបញ្ជាក់ថា យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើង ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប បណ្តាលអោយនៅតំបន់រងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ ស្ថានភាពបែបនេះ នឹងធ្វើអោយទឹកទន្លេមេគង្គនឹងហក់ឡើងខ្ពស់ក្នុងរយៈពេល៣ ទៅ៤ថ្ងៃខាងមុខនេះ ជាពិសេសនៅភាគខាងលើនៃប្រទេសមានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ […]
ពេជ្រ វត្តីសារ៉ាវឌី ស្រស់ស្អាតប៉ុហ្នឹងហើយនៅតែចង់កែសម្ផស្សបន្ថែមទៀត
ស្របពេលដែលកំពុងកើបលុយខ្លាំងក្នុងវិស័យសិល្បៈ ពេជ្រ វត្តីសារ៉ាវឌី នៅតែមានបំណងចង់កែសម្ផស្សបន្ថែមទៀត ដើម្បីឱ្យនាងកាន់តែស្រស់ស្អាតឡើង ដូចដឹងស្រាប់ហើយថា សម័យនេះ មិនថាតារា ខ្មែរ ឬ តារាបរទេសឡើយ សុទ្ធតែពេញនិយមរឿងកែ សម្ផស្ស ។
តើបណ្តាញអ៊ិនធឺណិតដំបូងគេបង្អស់តភ្ជាប់កម្ពុជាទៅកាន់ពិភពលោកនៅពេលណាហើយអ្នកណាជាអ្នកបង្កើត?ស្របពេលការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននិងអ៊ិនធឺណិតមាននិន្នាកាកើន ឡើងរហូតមកដល់សព្វថ្ងៃនេះ តើដឹងទេថាកម្ពុជាបានតភ្ជាប់បណ្តាញអ៊ិនធឺណិតដំបូងគេបង្អស់ទៅកាន់ពិភពលោកនៅពេលណាហើយអ្នកណាជាអ្នកបង្កើតឡើងនិងឈ្មោះអ្វីខ្លះ?
លោក អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឱ្យដឹងថាការតភ្ជាប់បណ្តាញអ៊ិនធឺណិតដំបូងទំហំតែ 64Kbps ប៉ុណ្ណោះតាមរយៈផ្កាយរណបវីសាត ទៅត្រង់ស៊ីតនៅប្រទេសសឹង្ហបុរី ហើយអ្នកផ្តួចផ្តើមបង្កើតដោយ ក្រុមការងារនៃនាយកដ្ឋានទូរគមនាគមន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលដឹកនាំដោយលោក ម៉ូវ ចរិយា ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បច្ចុប្បន្ន សហការទំនុកបម្រុងដោយអង្គការអន្តរជាតិនៃមជ្ឈមណ្ឌលស្រាវជ្រាវនៃប្រទេសកាណាដានៅខែឧសភា ឆ្នាំ១៩៩៧។
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច
ទស្សនៈមួយក្នុងការដឹកនាំ ÷ “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច”។ ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៍និងផ្ដល់តម្លៃ។ ផ្ទុយទៅវិញ ចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឲ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍។ នេះជាការលើកឡើងលើផេកហ្វេសប៊ុកផ្លូវការឯកឧត្តម ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣៕
តារាកំប្លែង យាយយ៉យ ចេញទៅ អាមេរិក លើកនេះនៅតែផ្តាំពាក្យដដែលទៅកាន់ ឈិន មុន្នីនាថ
តារាកំប្លែង យាយយ៉យ បានចេញទៅ សហរដ្ឋអាមេរិក ជាថ្មីម្តងទៀតហើយកាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៣ កន្លងមកនេះ ។

