រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមិថុនានេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញសកម្មភាពចាក់ដីសាងសង់អគារនៅជាប់មាត់ស្ទឹងសង្កែ មិនមានការរំលោភយកស្ទឹងដូច ការចោទប្រកាន់នោះទេ។ រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ថ្មីៗនេះមានការចុះផ្សាយព័ត៌មានតាមបណ្ដាញសង្គមជាគណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia (ស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជាកំពុងត្រូវបានរំលោភបំពានដោយអ្នកមានលុយ មានអំណាចចាក់ដីរំលោភចូលស្ទឹងសង្កែ និងការសាងសង់សំណង់រឹងនៅលើដីនោះ ហើយមន្ត្រីមូលដ្ឋាន ហាក់មិនអើពើនឹងការរំលោភបំពានទាល់តែសោះ) ដែលបានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ និងគណនីហ្វេសប៊ុកឈ្មោះ លោក មេភូមិ […]
Archives
ណែនាំឲ្យស្គាល់រដ្ឋមន្រ្តី២៩រូប កំពុងកាន់ការងារតាមក្រសួង
នៅនីតីកាលទី ៦ នៃរដ្ឋសភា មានរដ្ឋមន្រ្តីចំនួន ២៩ រូប ដែលគ្រប់គ្រងតាមក្រសួងស្ថាប័នទាំង ២៩ ដែលជាសេនាធិការរបស់រដ្ឋាភិបាល
«គម្រោងព្រែកជីកហ្វូណនតេជោ» សង្ឃឹមបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្តល់បច្ចុប្បន្នភាពបន្ថែមជុំវិញគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ឈ្មោះថា «គម្រោងព្រែកជីកហ្វូណនតេជោ»។ ឯកឧត្តមមានប្រសាសន៍ថា៖ “ឆ្នាំក្រោយយើងសង្ឃឹមថា អាចបើកការដ្ឋានសាងសង់ព្រែកជីកនេះបាន ហើយសួរថាយើងធ្វើបានទេ? តាមច្បាប់ទម្លាប់កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ បានចែងថា ករណីយើងប្រើដៃទន្លេសមហេតុសមផល គឺយើងមិនចាំបាច់ទៅសុំការឯកភាពពីប្រទេសហត្ថលេខីដែលមានថៃ វៀតណា និងឡាវ ដោយយើងត្រឹមតែជូនដំណឹងទៅគេតែប៉ុណ្ណោះ”។ […]
ច្បាប់ស្តីពីវិធានដើមកំណើតទំនិញនឹងក្លាយជាចលករសំខាន់ក្នុងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង
ស្របពេលសេចក្តី«ព្រាងច្បាប់ស្តីពីវិធានដើមកំណើនទំនិញ»ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១០នីតិកាលទី៤បានអនុម័តជាឯកច្ឆន្ទយល់ព្រមដោយឥតកែប្រែនៅថ្ងៃទី២១មិថុនាហើយបើច្បាប់នេះចូលជាធរមានក្រៅពីផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល វាជាចលករសំខាន់ក្នុងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។
តម្លៃប្រមាណ ១០លានដុល្លារ គម្រោងខ្សែបណ្តាញតង់ស្យុងកប់ក្រោមបាតសមុទ្រ អាកាសតាមបណ្តាលកោះ ដាក់ឲ្យប្រើប្រាស់
នៅទីបំផុតកម្ពុជា អាចធ្វើបានហើយ សម្រាប់គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យម កប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ
ដាវីកា សុខចិត្តដកខ្លួនពីបេក្ខភាព Miss Universe Cambodia 2023 ដើម្បីទទួលតំណែង Miss Fabulous Cambodia 2023 បន្ទាប់ពី កក្កដា សុភ័ណ្ឌ គ្រងតំណែងនេះបាន ១២ ថ្ងៃ
រឿងរ៉ាវ កក្កដា សុភ័ណ្ឌ ត្រូវបានក្រុមហ៊ុនដកតំណែងពីកម្មវិធី Miss Fabulous Cambodia 2023 ទើបតែបាន ៣ ថ្ងៃប៉ុណ្ណោះស្រាប់តែពេលនេះកញ្ញា ដាវីកា ត្រូវបានប្រកាសនិងជ្រើសរើសតំណាង កម្ពុជា ដើម្បីចូលរួមក្នុងការប្រកួត Miss Fabulous Cambodia 2023 នៅប្រទេស ថៃ នៅបំណាច់ខែតុលាខាងមុខ ប៉ុន្តែមុននឹងទទួលតំណែងនេះ ដាវីកា ក៏ជាបេក្ខភាពក្នុងកម្មវិធី Miss Universe Cambodia 2023 ផងដែរ ។
ក្រសួងសាធារណការ រកចំណូលចូលជាតិបានជិត ១០០លានដុល្លារ ពីការលក់ផ្លាកលេខពិសេស
លេខឡានពិសេសផ្ទាល់ខ្លួន បានដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ខែឧសភា ឆ្នាំ២០២៣នេះ យើងលក់លេខឡានពិសេសផ្ទាល់ខ្លួនបាន ១ម៉ឺន៩ពាន់ផ្លាក បានចំណូល ៣៣លានដុល្លារ។ រីឯលេខឡានពិសេស រាជធានី ខេត្ត លក់បាន ២២៨,០០០ផ្លាក បានចំណូល ៦២លានដុល្លារ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងពិធីប្រគល់ថវិកាមូលនិធិសប្បុរសធម៌ ដែលប្រមូលបានពីកម្មវិធី […]
ពីអតីតក្មេងរើសសំរាម បងប្អូនស្រីភ្លោះបានទៅសាលារៀន និងមានជីវិតកាន់តែប្រសើរឡើង
នេះជារូបថតបងប្អូនស្រីភ្លោះពីរនាក់ ដែលជាអតីតក្មេងរើសសំរាម ហើយបច្ចុប្បន្នពួកគេបានធំពេញវ័យក្រោមការថែទាំ និងបណ្តុះបណ្តាលពីអង្គការមូលនិធិកុមារកម្ពុជា(CCF)។ កើតក្នុងគ្រួសារក្រីក្រ វុទ្ធី និងវាតា ត្រូវបានឪពុកម្តាយផ្លាស់មករស់នៅទីក្រុងភ្នំពេញដើម្បីជីវភាពប្រសើរ ប៉ុន្តែមករស់នៅស្ទឹងមានជ័យ ជាតំបន់ក្រីក្រមួយ។ នៅពីក្មេង កូនភ្លោះទាំងពីរបានចូលរួមជាមួយសាលា CCF របស់លោក Scott Neeson ប្រធានអង្គការ។ ចាប់តាំងពីរពេលនោះមក ពួកគេមានឱកាសបានចូលរៀន ស្គាល់ប៊ិចសៀវភៅដូចកុមារដទៃទៀត ហើយបច្ចុប្បន្នមានអាយុ ១៣ ឆ្នាំ។ រូបថតកាលពី ១០ឆ្នាំមុន […]
កម្ពុជា រំពឹងថាពេញមួយឆ្នាំ២០២៣នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៤លាននាក់
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះ នឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ ខណៈរយៈពេល៥ខែដើមឆ្នាំ២០២៣ គឺមានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជាទៅហើយ។
រដ្ឋសភាពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត នៅចុងសប្តាហ៍នេះ
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

