ក្រុមហ៊ុន Facebook លុបចោលទាំងស្រុង ផេក The Cambodia daily Khmer និយមផ្សាយរឿងរ៉ាវញុះញង់បង្ករចលាចក្នុងសង្គម

កាសែតអនឡាញដែលនិយមផ្សព្វផ្សាយប្រឌិតព័ត៌មានវាយប្រហារមកលើរាជរដ្ឋាភិបាល និងអ្នករកស៊ីលេចធ្លោរមួយចំនួននៅប្រទេសកម្ពុជា

ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អំពាវនាវដល់ប្រជារាស្ត្រខ្មែរ អញ្ចើញទៅបោះឆ្នោត គ្រប់ៗគ្នា

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានយាងសំណេះសំណាល ជាមួយសមាជិកសមាជិកា អ្នកគាំទ្រ ប្រមាណជាង ៦០០នាក់ ស្ថិតនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ ពេញចិត្តជាខ្លាំងចំពោះការអភិវឌ្ឍនៅតំបន់រុនតាឯក និងពាក់ស្នែង

ក្រុមអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានចុះទៅពិនិត្យការអភិវឌ្ឍនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ទីដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើការផ្លាស់ប្តូរទីលំនៅចេញពីរមណីយដ្ឋានអង្គរ។ អមដំណើរក្នុងការអញ្ជើញចុះពិនិត្យនាពេលនេះ មានវត្តមានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង និងលេខាធិការដ្ឋាននៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។ ក្រុមអ្នកជំនាញការបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់តម្លៃលេចធ្លោនៃរមណីយដ្ឋានអង្គរ ដោយបន្តលើកឲ្យគោរព និងស្របតាមគោលការណ៍របស់អង្គការយូណេស្កូ។ បន្ថែមពីនោះ ក្រុមអ្នកជំនាញការបានបង្ហាញការពេញចិត្តជាខ្លាំងចំពោះការអភិវឌ្ឍ […]

សោម ស្រីនាថ ជីវិតលំបាកពេក រហូតមិនហ៊ានរៀបការមានគ្រួសារ ព្រោះជាប់បន្ទុកមើលថែប្អូនៗ ! 

ដោយសារជីវិតជួបនូវការលំបាកច្រើនពេក ព្រោះត្រូវដើរតួជាម្តាយផង ជាឪពុកផង និងជាបងស្រីផង បានធ្វើឱ្យតារាសម្តែង តារាបង្ហាញម៉ូដ និងជាពិធីការិនីល្បីឈ្មោះរូបនេះ សុខចិត្តបន្តភាពនៅលីវ និងចង់រកគ្រួសារដ៏រុងរឿងមួយសម្រាប់ប្អូនៗរបស់ខ្លួនសិន មុននឹងសម្រេចចិត្តរៀបចំជីវិតគូសម្រាប់ខ្លួនឯង ។ 

ជប៉ុន សន្យាផ្ដល់មួកសុវត្ថិភាព ៣ពាន់មួក និងសម្ភារៈសុវត្ថិភាព ១ម៉ឺន៥ពាន់ឈុត មកកម្ពុជាជាបន្តបន្ទាប់ដល់ឆ្នាំ២០២៥

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងសម្ព័ន្ធក្រុមហ៊ុន NAPS Inc. (WINS, ReNet) និងសមាជិកសមាជិកនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាច្រើនរូបផងដែរ។ កម្មវិធីនាឱកាសនេះមានការប្រគល់-ទទួលមួកសុវត្ថិភាព ចំនួន១៩៤មួក និងសម្ភារសុវត្ថិភាពសម្រាប់ទោចក្រយានយន្ត ដែលអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រុមហ៊ុន NAPS […]

គ.ជ.ប បោះពុម្ពសន្លឹកឆ្នោត ជាង១៣លានសន្លឹក សម្រាប់ការ បោះឆ្នោត

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញតំណាងគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត អង្គការសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ដើម្បីចូលរួមពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។ សម្ដេចក្រឡាហោម ស ខេង ជាអ្នកនយោបាយចាស់ទុំមួយរូប​ក្នុងចំណោមឥស្សរជននយោបាយក្នុងគណបក្សប្រជាជនកម្ពុជា។ សម្តេច ស ខេង កើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥១ ក្នុងភូមអណ្តូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ […]

រូបភាព ហ្វីយ៉ាតា ពាក់ខ្សែរ៉ត់ហោះដូចទេវតា ធ្វើឱ្យនាងកាន់តែលេចធ្លោខ្លាំងក្នុងវិស័យសិល្បៈ ក្រោយជួបរឿងអាស្រូវជាហូរហែ ! 

ហ្វីយ៉ាតា បានធ្វើឱ្យមហាជនជាច្រើន​ចាប់ អារម្មណ៍ បន្ទាប់ពីបានចូលរួមសម្តែងនៅក្នុងថ្ងៃបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នាពេលកន្លងមក រហូតធ្វើឱ្យនាងចាប់ផ្តើមលេចធ្លោក្នុងវិស័យសិល្បៈវិញ បន្ទាប់ពីមានរឿងអាស្រូវជាច្រើនបានកើតឡើងចំពោះនាង ។ 

សម្តេចតេជោ ហ៊ុន សែន៖ ទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ រក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ ៩៩,៣%

សេដ្ឋកិច្ចកម្ពុជា បានកើនឡើងប្រចាំឆ្នាំជាមធ្យមក្នុងអត្រា ៧% ជាង២ទសវត្សរ៍ ហើយស្ថានភាព ទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃ កម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។ បន្ថែមលើការរីកចម្រើន សេដ្ឋកិច្ចក្នុងប្រព័ន្ធ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ជាកម្លាំងចលករដ៏សំខាន់មួយដែលបានដើរតួនាទីស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ពីកត្តាខាងក្រៅមកលើសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។ នេះបើតាមការលើកឡើងក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ថ្ងៃទី១៥ ខែមិថុនា […]

៥ខែឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២.១លាននាក់

ក្នុងកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩