លោក ជុន ច័ន្ទបុត្រ ជាជននិរទេសន៍ខ្លួនមួយរូប ក្នុងចំណោមបុគ្គលកំពុងបំរើនយោបាយឲ្យក្រុមលោក សម រង្ស៊ី ដែលតែងជាដឹកនាំផលិតព័ត៌មានក្លែងក្លាយ ញុះញង់ប្រឌិតចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ជារឿយៗ។
Archives
សម្តេចតេជោ ហ៊ុន សែន ៖ យើងកំពុងត្រៀមចាកចេញ ពីប្រទេសដែលក្រីក្រ តិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់
កម្ពុជាសង្ឃឹមថា កម្ពុជានឹងសម្រេចបានតាមគោលដៅ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។
សម្តេចតេជោ ហ៊ុន សែន៖ បទចម្រៀងមរណភាពព្រះស្វាមីជ័យវរ្មន័ទី៧ ជារឿងធំ សុំដកចេញជាបន្ទាន់ ចាំនិយាយគ្នាពេលក្រោយ
ទន្ទឹមនឹងការអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់នេះ អន្តរាគមន៍ឲ្យដកបទចម្រៀងមរណភាពព្រះស្វាមីជ័យវរ្មន័ទី៧ ចេញជាបន្ទាន់។ សម្តេចតេជោ ចាត់ទុុកបទចម្រៀងដែលបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជានេះ ជារឿងធំ ដែលត្រូវដកចេញជាបន្ទាន់ ចាំនិយាយគ្នានៅពេលក្រោយ។ សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea […]
សម្តេចតេជោ ហ៊ុន សែន៖ ចិនបើកចំហទីផ្សារស្វាគមន៍កម្ពុជាជានិច្ច
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាន៍ថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ គ្រាប់ស្វាយចន្ទី ត្រីប្រា និងមានផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះប្រទេសជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។ សម្តេចតេជោមានប្រសាសន៍នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ […]
ក្រសួងវប្បធម៌ ទទូចសុំឲ្យលុបចោលបទចម្រៀង មរណភាពព្រះស្វាមីជ័យវរ្មន័ទី៧ ពីបណ្តាញសង្គមជាបន្ទាន់
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទូចសុំឲ្យលុបចោលបទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់ ខណៈការផលិតបទចម្រៀងនេះ គឺពុំមានភស្តុតាងពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា។ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅយប់ថ្ងៃទី៤ ខែមិថុនានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា នាពេលថ្មីៗនេះ ក្រសួងពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ […]
ឈប់សម្រាកបោះឆ្នោត ៣ថ្ងៃ! មន្ត្រីរាជការ និងកម្មករនិយោជិត នៅតែទទួលបានប្រាក់ខែដដែល
រាជរដ្ឋាភិបាល បានសម្រេចយល់ព្រមឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈ៣ថ្ងៃ ដើម្បីទៅបោះឆ្នោតជ្រើសរើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយគិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយការឈប់សម្រាកនេះនឹងទទួលបានប្រាក់ឈ្នួលដដែល។ នេះបើយោងតាមការចេញសេចក្ដីជូនដំណឹងរបស់ទីស្រ្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។ សូមជម្រាបផងដែរថា ការបោះឆ្នោតជ្រើសរើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រ្តឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែ កក្កដា ឆ្នាំ២០២៣ខាងមុននេះ។ […]
សម្តេចតេជោ ហ៊ុន សែន៖ ទោះបីដក EBA ពីកម្ពុជា ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយនឹងការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់។ សម្ដេចតេជោបានបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ សម្ដេចបានបញ្ជាក់ទៀតថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច។ សម្តេចតេជោបានមានប្រសាន៍បន្តទៀតថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ […]
សម្តេច ទៀ បាញ់៖ កម្ពុជាចង់បានការផ្លាស់ប្តូរឥរិយាបថគូប្រជែងទាំងអស់ ទៅជាការឯកភាពគ្នា
សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជូនថា ក្នុងនាមជាប្រទេសសមាជិកអាស៊ាន កម្ពុជាចង់បានការផ្លាស់ប្តូរឥរិយាបថគូប្រជែងទាំងអស់ ពីការមិនឯកភាពគ្នាទៅជាការរួមចំណែកគិតគូរដល់ប្រយោជន៍ទៅវិញទៅមក ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព និងវិបុលភាពតំបន់ និងពិភពលោក។ សម្តេចបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ ក្រោមប្រធានបទ “ការអភិវឌ្ឍគម្រោងសម្រាប់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ” នៅប្រទេសសិង្ហបុរី នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣៕
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៥ឆ្នាំដល់អធិរាជមហាសាច់
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប បានប្រកាសឧបត្ថម្ភថវិកា ៤០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៥ឆ្នាំ ដល់របស់លោក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ ដើម្បីសម្រាប់ដោះស្រាយក្នុងជីវភាព។
គ.ជ.ប៖ គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយស្មើភាព និងឥតគិតថ្លៃ សម្រាប់ការផលិតកម្មវិធីផ្សព្វផ្សាយគោលនយោបាយបក្ស
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) បានជម្រាបជូនគណបក្សនយោបាយ អំពីគោលការណ៍ ប្រធានបទ និងកិច្ចការបច្ចេកទេសមួយចំនួន ដើម្បីត្រៀមរៀបចំការផលិតកម្មវិធី ផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ (កម្មវិធីតុមូល) និងស្ប៉ូតឃោសនារបស់ គណបក្សនយោបាយ ដែលត្រូវចាក់ផ្សាយនៅវិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា រួមនឹងការរៀបចំអត្ថបទឃោសនារបស់គណបក្សនយោបាយនៅលើព្រឹត្តិបត្រគោលនយោបាយ ដែលចេញផ្សាយដោយ គ.ជ.ប ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ បេីតាមគ.ជ.ប សម្រាប់ការផ្សព្វផ្សាយខាងលើនេះ គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយស្មើភាព […]

