កម្មវិធីបញ្ញវន្តឌីជីថលត្រូវបានប្រកាសជាផ្លូវការ ដើម្បីលើកកម្ពស់សមត្ថភាពយុវជនកម្ពុជាក្នុងវិស័យឌីជីថល

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ប្រកាសផ្លូវការកម្មវិធីបញ្ញវន្តឌីជីថល – Digital Talents ដែលកម្មវិធីនេះ ជាការកំណត់ការចាប់ផ្តើមដំបូងនៃដំណើរផ្លាស់ប្ដូរស៊ីជម្រៅសម្រាប់សិស្សានុសិស្សក្នុងវិស័យឌីជីថល។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា កម្មវិធីបញ្ញវន្តឌីជីថលនេះ នឹងជួយលើកកម្ពស់កសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេសការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យអាចស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលតាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការកសាងធនធានមនុស្សគឺជាបេសកកម្មដ៏សំខាន់របស់ក្រសួងអប់រំ យុវជន និងកីឡា ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ […]

ប្រមុខការទូតកម្ពុជា នឹងចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីតួកគី

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ប្រធានា​ធិបតី នៃសាធារណរដ្ឋតួកគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋធានីអង់ការ៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងការបរទេស បានឲ្យដឹងថា កម្ពុជា និងតួកគី មានចំណងមិត្តភាពស្និទ្ធស្នាលនិងរឹងមាំ និងកិច្ចសហប្រតិ​បត្តិ​ការយ៉ាងជិតស្និទ្ធប្រកបដោយថាមវន្ត […]

មានរឿងជាបន្តបន្ទាប់ វណ្ណដា បង្ហោះសារលើកដំបូងសូមឈប់ថតម្តាយខ្លួន រៀនគោរពសិទ្ធិនិងឱ្យតម្លៃមនុស្សចាស់ផង ! 

រឿងរ៉ាវស្នេហារបស់តារាចម្រៀង រ៉េប វណ្ណដា នៅលើ បណ្តាញសង្គម មិនទាន់ដោះស្រាយចប់ផង ពេលនេះចូលរឿងថ្មីមួយទៀតដែលធ្វើឱ្យ វណ្ណដា ឈឺក្បាលមិនស្ទើរឡើយ រហូតបានបង្ហោះសារនៅលើ IG របស់ខ្លួនដោយរៀបរាប់ថា « សូមឈប់ថតម្តាយខ្ញុំយកមកផុសទៀត សូមផ្តល់ភាពស្ងប់ស្ងាត់ឱ្យគាត់ រៀនគោរពសិទ្ធិ និងឱ្យតម្លៃមនុស្សចាស់ផង អរគុណ » ។ 

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងពិធីប្រគល់-ទទួលថវិកានេះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា «ចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផា […]

ជួបគ្នានៅផ្សារទំនើបអូឡាំព្យាម៉ល ចុងសប្តាហ៍នេះ ជាមួយវត្តមានតារាចម្រៀងឈុតធំរបស់ហ្គាឡាក់ស៊ី ក្នុងព្រឹត្តិការណ៍​ប្រគុំតន្ត្រី Cambodia Mega Concert អប​អរ​សាទ​រមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០២៣នឹងចាប់ផ្តើមប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែឧសភា រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ ហើយកាន់តែពិសេសទៀតនោះក្រៅពីវត្តមានខ្សែភាពយន្តរាប់រយចំណងជើងដែលនឹងត្រូវយកមកដាក់បញ្ចាំង បងប្អូនក៏នឹងអាចកម្សាន្តសប្បាយជាមួយវត្តមានតារាចម្រៀងល្បីៗលំដាប់កំពូលរបស់ផលិតកម្ម ហ្គាឡាក់ស៊ី នៅក្នុងការប្រគុំតន្រ្តីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា Cambodia Mega Concert នៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញផងដែរ។

ទំរាំស្រកគីឡូបានជោគជ័យ Miss Supranational Cambodia 2023 លីវ ជីលី ជួបឧបសគ្គជាច្រើន 

បន្ទាប់ពីសម្រេចបំណងធំក្នុងការប្រកួតយកមកុដ Miss Supranational Cambodia 2023 កាលពីពេលថ្មីៗ គេចាប់អារម្មណ៍ឃើញថា លីវ ជីលី កាន់តែស្រស់ស្អាតប្លែក ជាពិសេសនាងបានពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាជាងពេលប្រកួត Miss Grand Cambodia 2020 នាពេលកន្លងមក ។

កម្ពុជាផ្តល់ជំនួយមនុស្សធម៌ ៣សែនដុល្លារ ជួយគាំទ្រដល់មីយ៉ាន់ម៉ាស្តារប្រទេសឡើងវិញ

រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយ មនុស្សធម៌ក្នុងទឹកប្រាក់ចំនួន ៣០០.០០០ ដុល្លារអាមេរិក (បីសែនដុល្លារអាមេរិក) ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់ នៃគ្រោះមហន្តរាយព្យុះស៊ីក្លូនម៉ូឆា នាពេលថ្មីៗនេះ ដែលបានបង្កនូវសោកនាដកម្មបាត់បង់អាយុ ជីវិតមនុស្សរាប់រយនាក់ ព្រមទាំងការខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋរ៉ាក់ខាញ នៃប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងពិធីប្រគល់-ទទួល ដែលបានប្រារព្ធធ្វើនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការ ក្រសួង ដោយមានវត្តមានចូលរួមរបស់ឯកឧត្តម អ៊ូ ធីត លីញអូន […]

តារាសម្តែង ឆឹម សក្កដា ប្រឹងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីរកលុយធ្វើរឿងភ្ញាក់ផ្អើលមួយ !

បុរសសង្ហារ ឆឹម សក្កដា កំពុងប្រឹងធ្វើការងារយ៉ាងសស្រាក់សស្រាំមិនហ៊ានសម្រាកឡើយ ដោយ សារឆ្នាំនេះលោកមានគោលដៅធំ ត្រូវតែសម្រេចឱ្យបាន ។ 

កូវីដចាប់កម្រើកឡើងវិញ! ក្រសួងក្រើនរំលឹកពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា

ក្នុងពេលថ្មីៗនេះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួកថ្មីៗទៀត កំពុងមានការឆ្លងរីករាល​ដាល នៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក-១៩) ក្រើនរំលឹកសាធារណជនអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញតាមគោលការណ៍ស្ម័គ្រចិត្ត និងដោយមានការកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំងដូសជំរុញ ណែនាំពីអង្គការសុខភាពពិភពលោក ដោយគម្លាតនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញត្រូវធ្វើចាប់ពី៦ខែឡើង បន្ទាប់ពីចាក់ដូសចុងក្រោយ។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អំពាវនាវដល់ពុក ម៉ែ […]

រកឃើញវត្ថុបុរាណជាច្រើនក្នុងសំពៅដែលលិច នៅភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឫស្សី ខេត្តព្រះសីហនុ

មន្ត្រីជំនាញកម្ពុជា បានរកឃើញវត្ថុបុរាណជាច្រើនៅក្នុងសំពៅដែលលិច នៅភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឫស្សី ខេត្តព្រះសីហនុ។ វត្ថុបុរាណទាំងនោះ មួយចំនួនផលិតនៅក្នុងប្រទេសថៃ ដែលមានអាយុកាលចន្លោះស. វ.ទី១៥ – ១៧ នៃគ.ស.។ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តព្រះសីហនុ និងសហការី បានអមដំណើរក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដឹកនាំដោយឯកឧត្ដម អ៊ុក សុខាអគ្គនាយកបេតិកភណ្ឌ ចុះពិនិត្យនិងវាយតម្លៃ […]