សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវឲ្យក្មួយៗកម្មករ កម្មការិនី ទៅបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ចពលរដ្ឋទាំងអស់គ្នា។
Archives
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រាក់ឧបត្ថម្ភបន្ថែមដល់ស្ត្រីមានផ្ទៃពោះ និងពេលសម្រាលរួច នឹងចាប់អនុវត្តពីខែសីហាតទៅ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា គោលនយោបាយថ្មីដែលអនុវត្តចំពោះស្ត្រីដែលពពោះ និងឆ្លងទន្លេ ដោយនឹងបន្ថែមថវិកាទាំងការពិនិត្យផ្ទៃពោះ និងការឆ្លងទន្លេ រួមទាំងការឧបត្ថម្ភក្រោយសម្រាល នឹងចាប់អនុវត្តពីខែសីហាទៅ។
សម្តេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើលពេលដឹងប្រាក់ខែកម្មការិនីរោងចក្រជាមួយប្តី ទទួលបានក្បែរ ១ពាន់ដុល្លារក្នុងមួយខែ
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ២ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការភ្ញាល់ផ្អើលនៅពេលដឹងប្រាក់ខែកម្មការិនីរោងចក្រម្នាក់បូកជាមួយប្រាក់ខែប្តី ទទួលបានក្បែរ ១ពាន់ដុល្លារក្នុងមួយខែ។
សម្តេចតេជោ ហ៊ុន សែន ៖ ព្រឹកនេះ កម្ពុជាបន្តផ្តល់វ៉ាក់សាំង ១លានដូស ទៅប្រគល់ជូនមីយ៉ាន់ម៉ា
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបាននាំយកវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស រួមជាមួយនឹងបរិក្ខារពេទ្យមួយចំនួនទៅជូនប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសមីយ៉ាន់ម៉ា នៅមានអ្នកឆ្លង ហើយខ្វះខាតវ៉ាក់សាំង។
សម្ដេច ហ៊ុន សែន៖ សន្តិភាពនិងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យកម្ពុជាទាក់ទាញវិនិយោគពីបរទេស
នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) នាព្រឹកថ្ងៃសុក្រទី២៦ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា កត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យកម្ពុជាទាក់ទាញវិនិយោគពីបរទេសដើម្បីមកផលិតនៅក្នុងស្រុកបម្រើការនាំចេញទៅក្រៅប្រទេស។
កម្ពុជា ផ្តល់អំណោយវ៉ាក់សាំង ១លានដូស ដល់មីយ៉ាន់ម៉ា
រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទសុីណូវ៉ាក ចំនួន១លានដូស ដល់ប្រទេសមីយ៉ាន់ម៉ា។ វ៉ាក់សាំងទាំងនេះ នឹងត្រូវដឹកជញ្ជូនតាមជើងយន្តហោះទៅប្រគល់ជូនមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។ នេះជាលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ កម្ពុជាបានផ្តល់ម៉ាស់ប្រមាណ ២លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ នៅខែសីហា ឆ្នាំ២០២១ កម្ពុជាក៏បានបន្តឧបត្ថម្ភទៅមីយ៉ាន់ម៉ា រួមមានដូចជា ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស […]
គម្រោងស្រាវជ្រាវលើការកំណត់អាយុអ្នកទិញ និងអ្នកផឹកគ្រឿងស្រវឹងនៅកម្ពុជា ចេញលទ្ធផលហើយ
គម្រោងស្រាវជ្រាវ និងកិច្ចពិភាក្សាលើការកំណត់អាយុស្របច្បាប់អប្បរមាដែលអាចជាវគ្រឿងស្រវឹងបាននៅកម្ពុជា បានចេញជាលទ្ធផលហើយ។ សិក្ខាសាលាបច្ចេកទេសស្តីពីការផ្សព្វផ្សាយលទ្ធផលនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយស្ថាប័ន MM4A។ សិក្ខាសាលានេះ បានដើរតួជាវេទិកាមួយក្នុងការបង្កើតការសន្ទនារវាងភាគីពាក់ព័ន្ធនានាទាក់ទងនឹងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដែលកម្រិតអាយុសមស្របមួយក្នុងការទិញគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា និងដើម្បីកំណត់វិធីសាស្រ្តសក្តានុពលដើម្បីការពារយុវជនមិនទាន់គ្រប់អាយុពីការបរិភោគគ្រឿងស្រវឹង ក្នុងខណៈពេលដែលច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងមិនទាន់ត្រូវបានអនុម័ត និងអនុវត្តជាផ្លូវការនៅឡើយ។ គួរកត់សម្គាល់ថា […]
នាយករដ្ឋមន្ត្រីហុងគ្រី៖ អ៊ុយក្រែនគ្មានថ្ងៃអាចឈ្នះសង្គ្រាមជាមួយរុស្ស៊ីដាច់ខាត
អស់រយៈពេលជាងមួយឆ្នាំ ដែលសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តឆាបឆេះ មិនទាន់ឃើញមានសញ្ញាបញ្ចប់នាពេលឆាប់ៗឡើយ។
គ្រួសារអ្នកតម្បាញ ប្រគល់ហូលផាមួង និងសារ៉ុងសូត្រអាយុកាលពី៣ ទៅ ៥ទស្សវត្ស យកមករក្សាទុកក្នុងសារមន្ទីរ
ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃកប្បាស នៃទឹកដីខេត្តតាកែវ ដើម្បីទទួលសមុច្ច័យ មានដូចជា៖ សារ៉ុងសូត្រ សំពត់ហូល អាវផាមួង និងក្រណាត់ហូល ចំនួន២០សមុច្ច័យ ដែលបងប្អូនប្រជាពលរដ្ឋចំនួន១១គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រគល់ជូនយកមករក្សាទុកក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ ខែឧសភានេះ។ សំពត់ហូល អាវផាមួង សារ៉ុងសូត្រ និងក្រណាត់ហូល បងប្អូនប្រជាពលរដ្ឋបានប្រគល់ជូន មានព័ណ៌ចម្រុះ […]
ហេង ចន្ថា វិលត្រឡប់មកថតភាពយន្តឡើងវិញ ក្រោយបាត់មុខពីសិល្បៈជាច្រើនឆ្នាំ
ជាមួយនឹងការវិលត្រឡប់មកថតភាពយន្តឡើងវិញ ស្រាប់តែលេចលឺព័ត៌មានថា តារាសម្តែងហេង ចន្ថា និងគូដណ្តឹងបានបែកគ្នាជាផ្លូវការហើយ។ ដូច្នេះហើយទើបនាងគ្មានសម្ពាធផ្លូវចិត្តក្នុងការវិលត្រឡប់មកសាងកេរ្តិ័ឈ្មោះក្នុងវិស័យសម្តែងឡើងវិញ ។

