កម្ពុជា​ប្រគល់ទង់​ស៊ីហ្គេមឲ្យថៃ ដើម្បី​បន្តធ្វើ​ជាម្ចាស់​​ផ្ទះ​នៅ​ឆ្នាំ​២០​២៥​ខាងមុខ

កម្ពុជា បានប្រគល់ទង់សហព័ន្ធ​​កីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម»ទៅឲ្យប្រទេសថៃ ដើម្បីបន្តរៀប​ចំធ្វើជា​​ម្ចាស់​​ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន៖ មានតែវិស័យសុខាភិបាល និងវិស័យអប់រំ ដែលរាជរដ្ឋាភិបាលផ្តល់ក្របខណ្ឌរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា អាទិភាពរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងទៅ គឺយើងបានអនុវត្តពិតប្រាកដក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ។

សម្តេចតេជោ ហ៊ុន សែន ៖ ប្រសិនបើវិធានការចាក់វ៉ាក់សាំងមិនបានត្រឹមត្រូវ ទោះមានវ៉ាក់សាំងក៏មិនអាចគ្រប់គ្រងកូវីដ១៩បានដែរ

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមានមោទកភាពជាមួយការឈានឡើងលើវិស័យសុខាភិបាលរបស់កម្ពុជា នៅពេលដែលពីអតីតកាលមានស្ថានភាពលំបាកខ្លាំង។

សម្តេច​​​តេ​​ជោ ហ៊ុន សែន៖ ជោគ​​ជ័យ​​ស៊ីហ្គេម​​នៅ​​កម្ពុជា ពន្យល់​​យ៉ា​ង​​ច្បាស់​ពីអ្វី​​ដែល​​ហៅថា កីឡា​រ​​ស់​នៅ​​ក្នុងសន្តិ​ភា​ព

សម្ដេច​​តេជោ ហ៊ុន សែន បានបញ្ជាក់ថា ភាពជោគជ័យរបស់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​​ឆ្នាំ២០២៣ នៅ​​កម្ពុជា​នេះ បានពន្យល់យ៉ាងច្បាស់ពីអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។

កម្ពុជា សម្រេចផែនការនាំចេញអង្ករ ៤០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ត្រឹមខែឧសភាឆ្នាំនេះ

សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៧ ខែឧសភានេះ បើកកិច្ចប្រជុំផ្តោតទៅលើវឌ្ឍនភាព នៃការអនុវត្តអនុស្សរណៈយោគយល់លើកទី៦ ស្តីអំពីការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន លើបរិមាណចំនួន ៤០ម៉ឺនតោន ដែលបានចុះហត្ថលេខា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់រយៈពេល ១៧ខែ ដែលគិតមកដល់ត្រឹមដើមខែឧសភា ឆ្នាំ២០២៣ គឺការអនុវត្តលើអនុស្សរណៈយោគយល់លើកទី៦ សម្រាប់បរិមាណចំនួន ៤០ម៉ឺនតោនត្រូវបានអនុវត្តន៍សម្រេចបានតាមផែនការទាំងស្រុង។ កិច្ចប្រជុំធ្វើឡើងតាមប្រព័ន្ធអនឡាញពីចំងាយ ដែលភាគី COFCO ដឹកនាំដោយ លោក Zhao KAI […]

អតីតបវរកញ្ញាចក្រវាឡកម្ពុជា ងិន ម៉ារ៉ាឌី នៅតែលេចមុខក្នុងការងារសិល្បៈ ទោះបីជាកំពុងមានផ្ទៃពោះ

អតីតបវរកញ្ញាចក្រវាឡកម្ពុជា ងិន ម៉ារ៉ាឌី នៅតែព្យាយាមលេចមុខនៅក្នុងវិស័យសិល្បៈ បើទោះបីជាពេលនេះអ្នកនាងកំពុងមានផ្ទៃពោះក្តី ។

ក្រសួងមហាផ្ទៃ ណែនាំឲ្យគណបក្សមួយដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីបញ្ជាក់ភាពស្របច្បាប់របស់ខ្លួន

ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្សជាមុនសិន ក្នុងករណីស្នើសុំបញ្ជាក់ភាពស្របច្បាប់របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ។ តាមរយៈលិខិតរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហ៊ុន សម្រាបជូនលោក ហ៊ាង គឹមស្រឿន ប្រធានស្ដីទីគណបក្សមហាសាមគ្គីជាតិខ្មែរ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីស្នើសុំបញ្ជាក់ភាពស្របច្បាប់របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ក្រសួងមហាផ្ទៃ ស្នើឱ្យគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្ស។ បន្ទាប់មកត្រូវមានកំណត់ហេតុ […]

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញវត្ថុបុរាណទើបរកឃើញថ្មីៗ រយៈពេល១០ថ្ងៃ

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេលខ្លីចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៨  រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ ពិព័រណ៍នេះ នឹងរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និង​ទើបរកឃើញពីកំណាយស្រាវជ្រាវ​នៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍​ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណ​តំបន់ភ្នំគូលែនផងដែរ។ សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍ខាងលើនេះ ចែកជា៣ប្រភេទ ក្នុងនោះវត្ថុដែលធ្វើពីដីឥដ្ឋមាន លោហៈធាតុ សំរឹទ្ធ ស្ពាន់ ដែកសំណរ សមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ […]

៤ខែឆ្នាំនេះ ពន្ធដារប្រមូលចំណូលពន្ធ-អាករបានជិត ១ ៦០០លានដុល្លារ

ក្នុងខែមេសា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩៨៤,៥៩ ប៊ីលានរៀល (ប្រមាណជា ២៤៣,១១ លានដុល្លារ) ស្មើនឹង ៦,៨១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ សរុបរយៈពេល ៤ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៦ ៤៤២,៥៤ ប៊ីលានរៀល (ប្រមាណជា ១ ៥៩០,៧៥ លានដុល្លារ) […]