ចាប់តាំងពីត្រឡប់មកកាន់វិស័យសម្តែងវិញ តារាសម្តែង ឌុច លីដា ត្រូវបានស្វាមីហាមថតឈុតសិចស៊ី ឬឈុតស្នេហារោលរាល ប៉ុន្តែពេលទៅលេងសមុទ្រវិញ ស្វាមី ឌុច លីដា បានឱ្យនាងបញ្ចេញអស់ដៃ ជាក់ស្តែងក្នុងឈុតហែលទឹកដែល ឌុច លីដា ស្លៀកនេះគឺស្វាមីមិនបានហាមឃាត់ឡើយ ។
Archives
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យកម្លាំងប្រដាប់អាវុធត្រៀមចាត់វិធានការចំពោះមេដឹកនាំបក្សភ្លើងទៀន ដែលបំផុសឲ្យមានចលាចលក្នុងសង្គម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមានដល់គណបក្សភ្លេីងទៀន ដែលបំផុសឲ្យមានការប្រមូលផ្ដុំបង្កចលាចលក្នុងសង្គម។សម្តេចបានព្រមានដល់គណបក្សនេះ កុំបំផ្លាញសណ្ដាប់ធ្នាប់សង្គម និងធ្វេីឲ្យប៉ះពាល់ដល់ការប្រព្រឹត្តទៅនៃព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះ បើដូច្នោះទេនឹងត្រូវទទួលលទ្ធផលទៅនឹងទង្វេីរបស់ខ្លួន ជាពិសេសគឺការអនុវត្តផ្លូវច្បាប់។ តាមរយៈសារបន្ទាន់មួយ នៅល្ងាចថ្ងៃទី១៣ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធត្រូវចាត់វិធានការជាបន្ទាន់ មិនឲ្យប្រមូលផ្តុំតវ៉ានោះឡើយ ដោយត្រូវចាប់ខ្លួនភ្លាមៗចំពោះមេដឹកនាំគណបក្សភ្លើងទៀន ទាំងថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិ ដោយមិនអនុញ្ញាតឲ្យមានការរំខាននៃការរៀបចំព្រឹត្តិការស៊ីហ្គេមនៅកម្ពុជានោះឡើយ។ សម្ដេចតេជោ ក៏ប្រាប់ឲ្យពន្ធនាគាររៀបចំដើម្បីទទួលមេដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សភ្លើងទៀន […]
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងប្រាប់សិស្សនិស្សិត អំពីសមិទ្ធផលនិងវឌ្ឍនភាពរីកចម្រើនជាលំដាប់លើគ្រប់វិស័យរបស់កម្ពុជា
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន នៅតែដឹងគុណជានិច្ច ចំពោះយុទ្ធជនយុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ ពីរបបប៉ុល ពត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
មកដឹងពីប្រវត្តិមិនធម្មតា! នាឡិកាដែលសម្តេចតេជោ ហ៊ុន សែន ពាក់តាំងពីមុនសង្គ្រាម និងកំពុងស្វែងរក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភានេះ បានបង្ហាញរូបថតនាឡិកា ដែលសម្តេចពាក់តាំងពីមុនសម័យសង្គ្រាម និងកំពុងខិតខំស្វែងរក ខណៈនាឡិកានេះ មានប្រវត្តិវែងឆ្ងាយជាមួយសម្តេចតាំងពីនៅជាក្មេងវត្ត រហូតដល់ក្លាយជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនាជំនាន់នោះ។ តាមរយៈសំណេរលើបណ្តាញសង្គមសម្តេចតេជោបង្ហោះជាមួយរូបថតសម្តេច ៣សន្លឹកពាក់នាឡិកាដៃនេះបានរៀបរាប់ថា៖ “បានត្រឹមរូបថត! ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ហើយមកដូរជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២។ ម្សិលមុិញខ្ញុំបានទទួលពីបណ្តាញសង្គមនូវរូបថត៣សន្លឹកដែលថតក្នុង១៩៧៩។ នៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយជានាឡិកាដែលខ្ញុំកំពុងស្វែងរក។ នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ ប្រហែលចុងឆ្នាំ១៩៦៩ ឬដើមឆ្នាំ១៩៧០ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេចបោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ជាង ៥០០០រៀលយកទៅទិញនាឡិកា […]
ក្តៅៗ! ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសំរាកព្យាបាលចំនួន ៣ នៅភ្នំពេញ ព្រោះមូលហេតុនេះ…
ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ចេញសេចក្តីសម្រេច ស្តីពីការ បិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសំរាកព្យាបាលចំនួន ៣ផ្សេងគ្នា នៅរាជធានីភ្នំពេញ។ មន្ទីរសម្រាកព្យាបាលទាំង ៣នោះរួមមាន មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង, មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីស្រមៃ។ ចំពោះមូលហេតុដែលក្រសួងសុខាភិបាលសម្រេចបិទ ដោយសារតែមន្ទីរសម្រាកព្យាបាលទាំងនេះ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវត្រឹមត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍សកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំមកនាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល៕ អត្ថបទ៖ […]
អបអរសាទរ! ទីបំផុតកីឡាការិនី កាំង មុយនីន ជម្រើសជាតិហែលទឹកពាក់ជេីងទា ឈ្នះមេដាយមាសលើកដំបូង
មេដាយមាសដំបូងបំផុត ត្រូវបានកីឡាការិនី កាំង មុយនីន ជម្រើសជាតិហែលទឹកពាក់ជេីងទា កម្ពុជា ដណ្តើមបានក្នុងការប្រកួតលើប្រភេទវិញ្ញាសា ហែលចម្ងាយ ៤០០ម៉ែត្រ Bi Fins ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ក៏ដណ្តើមបានមេដាយសំរឹទ្ធមួយគ្រឿងទៀត ក្នុងការប្រកួតតែមួយ ជូនប្រជាជាតិកម្ពុជាផងដែរ។ សូមជម្រាបថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន […]
កម្ពុជាជាប់ក្នុងការបោះឆ្នោតជាសមាជិកសា្ថប័នចំណុះចំនួន២ របស់អង្គការសហប្រជាជាតិ
កម្ពុជាបានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីររបស់អង្គការសហប្រជាជាតិ។
ទើបតែឡើងកូដខ្លាំងក្នុងវិស័យសម្តែង ស្រាប់តែ សំណាង អេលីណា ប្រកាសផ្អាកពីអាជីពនេះ និងសុំធ្វើរឿងផ្ទាល់ខ្លួនមួយ !
ទើបតែឡើងកូដខ្លាំងក្នុងអាជីពសម្តែងមិនបានប៉ុន្មានផង ស្រាប់តែតារាស្រី សំណាង អេលីណា ប្រកាសផ្អាកពីអាជីពសម្តែង និងសុំពេលវេលាដើម្បីធ្វើរឿងផ្ទាល់ខ្លួនមួយ ទាន់ខ្លួននៅក្មេង ។
រដ្ឋមន្ត្រីអាមេរិក និងអាល្លឺម៉ង់ពិភាក្សាអំពីកិច្ចប្រឹងប្រែងដើម្បីទប់ទល់ការគេចវេសពីទណ្ឌកម្មរុស្ស៊ី
រដ្ឋមន្ត្រីអាមេរិក និងអាល្លឺម៉ង់ពិភាក្សាអំពីកិច្ចប្រឹងប្រែងដើម្បីទប់ទល់ការគេចវេសពីទណ្ឌកម្មរុស្ស៊ី

