តាមរយៈហ្វេកបុកផេកនៅព្រឹកថ្ងៃទី១២ ខែឧសភានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្តេចបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺ កូវីដ-១៩ បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច។
Archives
យុវជន៖ ទស្សនកិច្ចសិក្សារបស់សាលាក្ដីខ្មែរក្រហម ទទួលបានចំណេះដឹងប្រវត្តិសាស្ដ្រច្បាស់ជាងការអានសៀវភៅ
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សប្រមាណ ១៥០ នាក់ ដែលកំពុងសិក្សាថ្នាក់ទី ១២ នៃវិទ្យាល័យសម្ដេច ជួន ណាត ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ទៅទស្សនកិច្ចសិក្សាវិមានឈ្នះ ឈ្នះ សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ យុវតី ហ័ន់ វិឆេង ជាសិស្សថ្នាក់ទី ១២ “ខ” […]
សម្តេចក្រឡាហោម ស ខេង៖ គ្មានតំណាងរាស្ត្រជំនាន់ណា ធ្វើបានប្រហែលតំណាងរាស្ត្រជំនាន់គណបក្សប្រជាជនកាន់អំណាចនេះទេ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង មានប្រសាសន៍ថា “ប្រាកដណាស់ គ្មានតំណាងរាស្ត្រជំនាន់ណា ដែលធ្វើបានប្រហែលតំណាងរាស្ត្រជំនាន់គណបក្សប្រជាជនកម្ពុជាកាន់អំណាចនេះទេ។ នេះជាការពិត ដោយគ្មានការនិយាយអួតអាងខុសពីការជាក់ស្តែងនោះទេ”។ សម្តេចក្រឡាហោម បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែតនិងសមិទ្ធផលនានា នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ […]
ដំណឹងល្អ! ស្ពានឆ្លងទន្លេមេគង្គថ្មីមួយទៀតនឹងត្រូវសាងសង់ឡើង ដើម្បីតភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត
ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាលម្អិតលើគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេសរបស់ក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) ជាច្រើនរូប។ កិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ក៏ដូចជាដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីអ្នកជំនាញបច្ចេកទេសក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) សំដៅធ្វើយ៉ាងណាឱ្យរបាយការណ៍នៃការសិក្សានេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ […]
CAMSOC ជូនដំណឹង ពីការបោះពុម្ពបណ្ណថ្មី ដើម្បីចូលទស្សនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដោយបណ្ណចាស់ ចាត់ទុកជាមោឃៈ
យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអោយដឹងថា កន្លងមក គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានផ្តល់ជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សាធារណជនជាតិ-អន្តរជាតិ នូវលិខិតអញ្ជើញ ដោយភ្ជាប់ជាមួយបណ្ណ ចូលទស្សនា និងបណ្ណរថយន្ត សម្រាប់ចូលរួមទាំងពិធីបើក និងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។
មកដឹងពីចំណុចសំខាន់ៗ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធនៅឥណ្ឌូនេស៊ី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ។ យោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាប៊ូ សាធារណរដ្ឋឥណ្ឌូនេស៊ីរយៈពេល ២ថ្ងៃនេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំទាំងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដូចខាងក្រោម៖ អត្ថបទ៖ អក្ខរា
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី រយៈពេល២ថ្ងៃកន្លងមកនេះ ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់។
សម្ដេចក្រឡាហោម ស ខេង អំពាវនាវគ្រប់តួអង្គក្នុងសង្គម បន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យស្ថិតស្ថេរ
សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់នូវអនុសាសន៍ និងមតិផ្ដាំផ្ញើឱ្យគ្រប់តួអង្គក្នុងសង្គម បន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង រួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ហើយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់ ភូមិ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តឱ្យត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ បន្តរួមគ្នាខិតខំចូលរួមអភិវឌ្ឍន៍មូលដ្ឋានដើម្បីកសាងស្រុក-ក្រុង ឃុំ- សង្កាត់ ភូមិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ សម្ដេចក្រឡាហោម […]
ឯកឧត្តមហ៊ុន ម៉ានី ៖ កីឡាការិនី ប៊ូ សំណាង តែម្នាក់នាំឲ្យគេស្គាល់កម្ពុជាទូទាំងពិភពលោក នេះហើយជាទឹកចិត្តរបស់ខ្មែរយើង
ភ្នំពេញ៖ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ បានមានប្រសាសន៍ថា កីឡាការិនី ប៊ូ សំណាង មានទឹកចិត្តឆន្ទៈទឹកចិត្តនៃការមិនចុះចាញ់ ទោះបីលទ្ធផលយ៉ាងណាក៍ដោយ គឺវាជាភាពអស្ចារ្យមួយ ជាមេរៀន ហើយជាគំរូសម្រាប់យើងទាំងអស់គ្នា។
តម្លៃស្រូវប្រាំងបន្តឡើងថ្លៃខ្ពស់ធ្វើឱ្យកសិករមានភាពស្ងប់ក្នុងចិត្តមិនរអ៊ូរទាំ
ស្របពេលរដូវកាលនៃការប្រមូលផលស្រូវប្រំាងខិតមកដល់ចុងរដូវ គេសង្កេតឃើញថាតម្លៃស្រូវប្រំាងប្រភេទស្រូវOMនិងស្រូវ85 របស់ប្រជាកសិករនៅភាគខាងកើតទីរួមខេត្តតាកែវ

