ដឹងតែសប្បាយមាំហើយ អ្នកបាទី ខេត្តតាកែវ ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីខ្នាតយក្ស Dazz Tour Concert

ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកអន្លង់វែងរយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។  មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥ និងបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ទិវាអន្តរជាតិយល់ដឹងពីមីនឆ្នាំ២០២៥នេះ រៀបចំឡើងក្រោមប្រធានបទ «ការពារជីវិត កសាងសន្តិភាព» ក្នុងគោលបំណងរំលឹកអំពីសារសំខាន់​ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីន និងសំណល់​ជាតិផ្ទុះពីសង្គ្រាម​ មកលើប្រជាពលរដ្ឋស្លូតត្រង់នៅទូទាំងពិភពលោក ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ យើងសូមរំលឹក នឹកដល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពក្លាហាន និងការលះបង់ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន […]

សិល្បករសិល្បការិនីចូលរួមថតកម្មវិធីចូលឆ្នាំឆ្នាំនេះមានតិចតួចបំផុត ! 

ឆ្នាំនេះមានសិល្បករសិល្បការិនីតូចតួចបំផុតដែលបានចូលរួមថតអបអរសាទរឆ្នាំថ្មីនៅក្នុងឆ្នាំបើប្រៀបធៀបទៅនិងរាល់ដង តែទោះជាយ៉ាងសិល្បករសិល្បការិនីទាំងអស់បានសម្តែងការត្រេអរចំពោះការជួបជុំគ្នា និងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែរ ។  ឆ្នាំនេះសមាគមទូរទស្សន៍កម្ពុជា បានរៀបចំថតកម្មវិធីចម្រៀងដើម្បីអបអរសាទរឆ្នាំថ្មីឡើងវិញ ដោយបានអញ្ជើញសិល្បករសិល្បការិនីជាច្រើនចូលរួមច្រៀងរាំកម្សាន្តមានទាំងបទចម្រៀង រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងកន្រ្តឹមជាដើម… ។សិល្បករសិល្បការិនីដែលមានវត្តមាននៅក្នុងការថតនោះម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ច្នៃយ៉ាងប្រណិតពី ហួលផាមួង សំពត់បត់ អាវប៉ាក់ ដែលបង្ហាញពីអត្ថសញាណជាតិ  ។  តារាចម្រៀងដែលបានចូលរួមនៅក្នុងការថតពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ រូមមាន លោក យ៉ែម សំអូន , ឈឿន ឧត្តម , ហេង […]

ការពិត ! តារាសម្តែង ញ៉ែម សុគន្ធ បោះបង់ការសម្តែងចោលជាង៦ឆ្នាំព្រោះជាប់បន្ទុកធ្ងន់លើគ្រួសារនិងមើលថែឪពុកម្តាយជរា !

តារាសម្តែង ញ៉ែម សុគន្ធ បានផ្អាកពីអាជីពសម្តែងជាង៦ឆ្នាំមកហើយបន្ទាប់ពីលោករៀបការមានគ្រួសារនិងមានកូន២នាក់ជាចំណងដៃ លើសពីនេះទៅទៀតលោកទទួលបន្ទុកមើលថែឪពុកម្តាយចាស់ជរា ។  ទស្សនិកជនជាច្រើននៅតែទន្ទឹងចង់មើលស្នាដៃសម្តែងរបស់បុរសសង្ហា ញ៉ែម សុគន្ធ ពីព្រោះលោកគឺជាតារាសម្តែងប្រុសដ៏មានទេពកោលស្យ និងមានឈ្មោះល្បីល្បាញកាលពីជាង៦ឆ្នាំមុន ប៉ុន្តែគួរឱ្យស្តាយពេលដែលសម្រេចចិត្តរៀបការមានគ្រួសារ លោក ញ៉ែម សុគន្ធ បានផ្អាកទាំងស្រុងចំពោះអាជីពសម្តែង ដោយលោកងាកមកពង្រឹងការងារជាពិធីករវិញ ។  ជួបជាមួយលោក ញ៉ែម សុគន្ធ នៅក្នុងការថតពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់សមាគមទូរទស្សន៍កម្ពុជា លោកបានបញ្ជាក់ប្រាប់ថា លោកពិតជាបានផ្អាកពីអាជីពសម្តែងអស់ពេលជាង៦ឆ្នាំមកហើយ ដោយសារជាប់ធុរៈផ្ទាល់ខ្លួន […]

ច្រកទ្វារខាងកើតប្រាសាទអង្គរវត្ត ផ្តល់ទិដ្ឋភាពថ្មីដ៏ស្រស់ស្អាតដល់ភ្ញៀវទេសចរ

សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានបទពិសោធន៍ ក៏ដូចជាទស្សនីយភាពថ្មី ប្លែក នៅពេលដើរឆ្លងកាត់ច្រកទ្វារខាងកើតប្រាសាទអង្គរវត្ត ដែលអាជ្ញាធរជាតិអប្សរាទើបបើកដំណើរការ កាលពីពេលថ្មីៗនេះ។ លោក ឡេក គិមលីន ប្រធានក្រុមភ្នាក់ងារទេសចរប្រចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការផ្លូវទស្សនាថ្មីនៅខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ហើយបានទាក់ទាញទេសចរជាច្រើន។ លោកបន្តថា ច្រកទស្សនាថ្មីនេះ មានផាសុកភាព ផ្តល់ម្លប់ឈើត្រជាក់ ពិសេសនោះទេសចរអាចផ្តិតរូបភាពកំពូលប្រាសាទអង្គរវត្ត […]

ឯកឧត្តម ហេង សួរ ថាការដំឡើងពន្ធរបស់អាម៉េរិក អាចមានផលប៉ះពាល់ខ្លះ ប៉ុន្តែកម្ពុជាអាចគ្រប់គ្រងបាន

ប្រជាពលរដ្ឋនៅកម្ពុជា អាចមានចម្ងល់ថា តើការដំឡើងពន្ធរបស់លោកប្រធានាធិបតី ត្រាំ មានផលប៉ះពាល់ខ្លាំងដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋយើងដែរឬទេ? ឆ្លើយតបនឹងសំនួរនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ជាការពិតអាចមានផលប៉ះពាល់ខ្លះ ប៉ុន្តែកម្ពុជាអាចគ្រប់គ្រងបាន។ ឯកឧត្តម បានបន្តថា ទី១៖ ការដាក់ពន្ធនេះជាការដាក់ទូទាំងពិភពលោក គ្រាន់តែដាក់ក្នុងអាត្រាខុសគ្នា អាស្រ័យទោះលើជញ្ជីងពាណិជ្ជកម្មរវាងអាមេរិក និងប្រទសនីមួយៗតែប៉ុណ្ណោះ។ ការដំឡើងពន្ធនេះ មិនមែនដោយសសារកត្តានយោបាយ ឬដោយសារតែពួកប្រឆាំងវាអំពាវនាវឱ្យដាក់ទណ្ឌកម្មលើកម្ពុជាអីនោះទេ។ […]

កម្ពុជា រកចំណូលបានជិត១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៥

កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥​។ នៅរយៈពេល៣ខែ ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៣៩៨ ៥៣១នាក់ កើន១៤.៦៧% និងទទួលបានចំណូល […]

លោក ឃួន ឡាបូរ៉ាវី សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចធិបតី និងឯកឧត្ដម សាយ សំអាល់ ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា 6A 

លោក ឃួន ឡាបូរ៉ាវី អតីតកីឡាករបាល់ទាត់ជម្រើសជាតិមួយរូប និងបច្ចុប្បន្នជាមន្ត្រីផ្នែកអភិវឌ្ឍន៍នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា 6A កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសអញ្ជើញទៅទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅទីស្តីការក្រសួងរៀបចំដែនដី […]

ដំណឹងល្អ! រជ្ជទាយាទលុចសំបួ ពិចារណាលើលទ្ធភាពផ្តល់ជំនួយសប្បុរសធម៌ដល់មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃអនាគត

គណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសលុចសំបួ ដឹកនាំដោយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងអមដំណើរដោយឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កិច្ចការមនុស្សធម៌នៃប្រទេសលុចសំបួ បានទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ។ លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា […]

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន (ថ្ងៃបញ្ចប់)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទាំងសាច់ញាតិក្រុមគ្រួសារ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ឧត្តមមេត្រីវិសុទ្ធ ហ៊ុន សាន ដែលជាថ្ងៃបញ្ចប់ បន្ទាប់ពីទទួលមរណភាពកាល៧ថ្ងៃ កាលថ្ងៃសុក្រ […]