តារាចម្រៀង អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយខ្លាំង បន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសអញ្ជើញទៅទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងស្វាមី អ្នកនាង កាតុ បានលើកឡើងថា៖ “នាងខ្ញុំជាសិល្បករ សិល្បការិនី […]
Archives
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់ទម្រង់ លក្ខណៈសម្គាល់ ព័ត៌មាន និងគោលការណ៍នៃអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ បើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៣ ខែមេសានេះ បានបញ្ជាក់ថា អនុក្រឹត្យនេះមានបំណង កំណត់អំពីទម្រង់ និងព័ត៌មានដែលមាននៅក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និង ទម្រង់ លក្ខណៈសម្គាល់ ព័ត៌មាន ការកំណត់សុពលភាព និងការកំណត់អាយុត្រូវផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ក្នុងគោលបំណងដើម្បីធានាការ ចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យបានត្រឹមត្រូវ ស្របតាម គោលការណ៍កំណត់នៅក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន […]
ពលករខ្មែរ ចាប់ផ្តើមវិលត្រលប់ពីថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅច្រកទ្វាព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) អំឡុងពេលបុណ្យចូលឆ្នាំថ្មី ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ជាការកត់សំគាល់ បងប្អូនពលករ មានទឹកមុខរីករាយ […]
ថ្ងៃចូលឆ្នាំខ្មែរ! ឯកឧត្តម ជា លីសែ អំពាវនាវឱ្យប្រើប្រាស់ផ្ទិល ត្រឡោកជាមួយពាង ឬធុងទឹក ជំនួសកាំភ្លើងបាញ់ទឹក
ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវដល់យុវជនពិចារណាក្នុងការប្រើប្រាស់ផ្ទិល ត្រឡោក ជាមួយពាង ឬធុងទឹក ជាអត្តសញ្ញាណខ្មែរ ជំនួសកាំភ្លើងបាញ់ទឹកដែលជាផលិតផលនាំចូលពីបរទេស។ ការអំពាវនាវនេះ បានធ្វើឡើងនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមនៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតជិតមកនាពេលដ៏ខ្លីខាងមុខនេះ។ គួរកត់សម្គាល់ថា ការលេងបាញ់ទឹក និងប៉ាតម្សៅ ដែលមិនមែនជាប្រពៃណី វប្បធម៌ខ្មែរ តែបែរជាពេញនិយមខ្លាំងពីស្រទាប់យុវជនខ្មែរក្នុងស្រុក បើទោះបីជាក្រសួងអប់រំ អាជ្ញារាជធានីភ្នំពេញ និងអាជ្ញាធរខេត្តមួយចំនួន បានចេញបម្រាម […]
៦៤% ស្លាប់ដោយសារជំងឺមិនឆ្លង! សម្តេច ឃួន សុដារី ចោទសួរថាហេតុអ្វីបានជាជំងឺនេះមានការកើនឡើងគ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែង?
ថ្លែងក្នុងពិធីបើកសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » នាព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងថា៖ «សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សគ្រប់រូប។ កាលណាបើមនុស្សយើងមិនមានសុខភាពល្អទេ នោះគឺយើងនឹងមិនអាចធ្វើការងារអ្វីបានឡើយ។ បើទោះបីជាអាចធ្វើការងារបាន ក៏ផលិតភាព និងប្រសិទ្ធភាពការងារមិនសូវជាល្អដែរ។ […]
សម្តេច ប្រធានរដ្ឋសភា៖ សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សគ្រប់រូប
ថ្លែងក្នុងពិធីបើកសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » នាព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងថា «សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សគ្រប់រូប។ កាលណាបើមនុស្សយើងមិនមានសុខភាពល្អទេ នោះគឺយើងនឹងមិនអាចធ្វើការងារអ្វីបានឡើយ។ បើទោះបីជាអាចធ្វើការងារបាន ក៏ផលិតភាព និងប្រសិទ្ធភាពការងារមិនសូវជាល្អដែរ។ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «បើយើងជាខ្មែរ មិនគាំទ្រផលិតផលខ្មែរ តើឱ្យអ្នកណាមកគាំទ្រផលិតផល ខ្មែរ!»
«បើយើងជាខ្មែរ មិនគាំទ្រផលិតផលខ្មែរ តើឱ្យអ្នកណាមកគាំទ្រផលិតផល ខ្មែរ!»។ នេះជាលើកឡើងភ្ជាប់ជាមួយនឹងការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ តាមរយៈសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥។ ក្នុងសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានផលិតនិងកែច្នៃពីវត្ថុធាតុដើមដែលមានស្រាប់ក្នុងមូលដ្ឋាន ឱ្យទៅជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ […]
ផ្លូវក្រវាត់ព្រំដែនក្នុងខេត្តមណ្ឌលគិរី និងរតនគិរី សាងសង់សម្រេចបានជិត៤០ភាគរយហើយ
រយៈពេលប្រមាណ ៥ ខែ កន្លងមកនេះ ពោលគឺគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកដល់ដំណាច់ខែមីនា ឆ្នាំ២០២៥ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានប្រមាណ ៣៩,៩២% នៃផែនការ ។ ក្នុងនោះ ខេត្តមណ្ឌលគិរី បានប្រវែង ៤៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤២,៤៥% និងខេត្តរតនគិរី បានប្រវែង ៣០,៣០ គីឡូម៉ែត្រ ស្មើនឹង […]
អ្នកស្រុកគងពិសី មិនទាន់ចូលឆ្នាំក៏សប្បាយបានក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំប្រគំតន្រ្តីខ្នាតយក្ស Exprez Tour Concert ចំនួន2ថ្ងៃជាប់គ្នា
ឥឡូវដល់វេនអ្នកនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ វិញម្តងមហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូប ដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម,កញ្ញា […]
មិនមានជំនួបផ្លូវការ តែរាជទាយាទលុចហ្សាំបួរ ឆ្លៀតជួបសម្ដេចតេជោ និងសម្ដេចបវរធិបតី ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន
នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានទទួល ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រាជទាយាទ នៃប្រទេសលុចហ្សាំបួរ ចូលជួបការសំដែងការគួរសម ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ។ សម្ដេចតេជោ ហ៊ុន […]