កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋាននឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។ លោក ទូច សុឃៈ បានមានប្រសាសន៍ថា ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្រ្តី […]
Archives
ឯកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍ថា ហ្វេសប៊ុក និង តិកតុក គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏សំខាន់ ក្នុងការចែកចាយព័ត៌មាន ទាំងពិត និងក្លែងក្លាយ
ហ្វេសប៊ុក និង តិកតុក គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាព និងសំខាន់ ក្នុងការចែកចាយព័ត៌មាន ដែលក្នុងនោះមានទាំងព័ត៌មានពិត និងក្លែងក្លាយ ជាហេតុធ្វើអោយអ្នកប្រើប្រាស់ទូទៅ ជាពិសេសយុវវ័យពិបាកបែងចែករវាងព័ត៌មានពិត និងមិនពិត ។ នេះជាប្រសាសន៍លើកឡើងរបស់សឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» នាព្រឹកថ្ងៃទី០១ ខែមេសា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត និងស្ថាប័ន ៣ទៀត ចូលរួមថវិកាជាង ២ម៉ឺនដុល្លារ រៀបចំពិធីបុណ្យសពពលករទទួលមរណភាពដោយសារការរញ្ជួយដីក្នុងប្រទេសថៃ
នៅព្រឹកថ្ងៃទី១ ខែមេសានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបច្ច័យបុណ្យចំនួន ១ម៉ឺនដុល្លារជូនក្រុមគ្រួសារ និងរៀបចំពិធីបុណ្យសពលោក មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ។ ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]
រដ្ឋមន្រ្ដីកិច្ចការព្រំដែន ចុះត្រួតពិនិត្យស្ថានភាពតំបន់មានហានិភ័យនៃការបាក់ច្រាំង នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម
ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ ព្រមទាំងពិនិត្យស្ថានភាពតំបន់ដែលមានហានិភ័យនៃការបាក់ច្រាំង នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅទីតាំងភូមិសាស្ត្រ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល កាលព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥។ ការចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំនេះ ធ្វើឡើងក្នុងគោលបំណងចម្បងសំខាន់ចំនួនបីដែលរួមមាន (១) ការពិនិត្យនិងវាយតម្លៃសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងច្រាំងព្រែកជ្រៃធំ (២)ការពិនិត្យតំបន់មានហានិភ័យដែលត្រូវបន្តការសាងសង់សំណង់ការពារច្រាំង និងផលប៉ះពាល់នានា និង (៣) ការដាក់ចេញនូវផែនការសកម្មភាពសម្រាប់ជាទិសដៅការងារបន្តរបស់គណៈកម្មការអន្ដរក្រសួង។ សូមគូសបញ្ជាក់ថា […]
ជាអ្វីដែលពលរដ្ឋចង់បាន! ខេត្តកំពង់ធំចាប់ផ្តើម «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ៦»
សូមសរសើរណាស់ ដើម្បីបង្កើតសោភណភាពតាមផ្លូវជាតិ ខេត្តកំពង់ធំបានចាប់ផ្តើមនូវ «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ ៦» នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលជាផ្លូវឆ្លងកាត់ដ៏សំខាន់ទៅកាន់ខេត្តសៀមរាប។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រោមការគាំទ្រពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, រដ្ឋបាលខេត្តកំពង់ធំបានចាប់ផ្តើមដឹកនាំអនុវត្តជាជំហានៗ […]
អស់បារម្ភ! គម្រោងដាក់លូមូលលើផ្លូវលេខ២៨៣ ខណ្ឌទួលគោក សម្រេចបាន ៧៥% ជួយរំដោះការលិចទឹក
គម្រោងដាក់លូមូលអង្គត់ផ្ចិត ១ម៉ែត្រ ប្រវែងជាង ២៥០ម៉ែត្រ លើកំណាត់ផ្លូវលេខ២៨៣ ក្នុងខណ្ឌទួលគោក សម្រេចបាន ៧៥% គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ គម្រោងនេះត្រូវបានអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ លូមូលនេះ ត្រូវបានដាក់កប់ក្នុងជម្រៅ ២ម៉ែត្រ ស្របតាមផ្លូវលេខ២៨៣ ក្នុងសង្កាត់បឹងកក់ទី២ ចាប់ពីផ្លូវលេខ៥២៨ រហូតដល់កែងផ្លូវលេខ៦០៨ ហូរមកស្ថានីយ៍បូមទឹកទួលគោកទី២។ គម្រោងនេះ មានសារៈសំខាន់ក្នុងការបញ្ជៀស និងរំដោះការលិចទឹកភ្លៀង […]
កម្ពុជា និងប្រទេសអាស៊ានពីរទៀត ជាគោលដៅរបស់ប្រធានាធិបតីចិន មកធ្វើទស្សនកិច្ចនៅពាក់កណ្តាលខែមេសានេះ
បើគ្មានអ្វីប្រែប្រួលទេ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា និងប្រទេសអាស៊ានពីរទៀត នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៥នេះ។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងទៅកាន់អាស៊ីអាគ្នេយ៍ របស់ប្រធានាធិបតីចិនដ៏មានឥទ្ធិពលនាឆ្នាំនេះ។ សារព័ត៌មាន South China Morning Post នៅថ្ងៃទី៣១ ខែមីនាបានស្រង់ប្រភពពីមន្រ្តីការទូតចិន ឲ្យដឹងថា លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅពាក់កណ្តាលខែមេសា ទៅកាន់វៀតណាម ម៉ាឡេស៊ី […]
បទចម្រៀង« សៅអើយនាងសៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវតារាចម្រៀងថៃ យីងយ៉ុង យកទៅលេង TikTok ល្បីផ្ទុះកក្រើកពេញប្រទេស !
ថ្វីដ្បិតតែបទចម្រៀង « សៅអើយនាងសៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញជាច្រើនសប្តាហ៍មកហើយក្តី តែសន្ទុះនៃការគាំទ្រនៅតែមានជាហូរហែ សូម្បីតែតារាចម្រៀង លោក យីងយ៉ុង ដែលជាតារាចម្រៀងកន្រ្តឹមល្បីឈ្មោះនៅប្រទេសថៃ ក៏បានយកបទចម្រៀងនេះទៅលេងក្នុងបណ្តាញសង្គម TokTok ធ្វើឱ្យផ្ទុះប្រទេស ថៃ ផងដែរ ។ « សៅអើយនាងសៅ » គឺជាបទចម្រៀងថ្មីបែបន្រ្តឹមរបស់កំពូលតារាចម្រៀងដែលបានចេញនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កាលពីពេលថ្មីៗនេះ ដោយបទចម្រៀងមួយបទនេះ មិនត្រឹមតែពិរោះរណ្តំចិត្តប៉ុណ្ណោះទេ ថែមទាំងអាចចាក់រាំលេងកម្សាន្តបានគ្រប់កម្មវិធី ដោយសារតែបទនេះផលិតឡើងយ៉ាងសម្រិតសម្រាំង […]
អភិបាលខេត្តកំពង់ចាម៖ មុននឹងចាកចេញទៅខ្ញុំចង់បង្កើតអនុស្សាវរីយ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទសម្រាប់បន្តវេន
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា «មុននឹង ចាកចេញទៅខ្ញុំចង់បង្កើតអនុស្សាវរីយ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់ បន្តវេនក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។ ការថ្លែងបែបនេះក្នុងឱកាស»។ ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការ ស៊ីវិល នៃរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។ លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ ទាំងអស់ […]
រកឃើញពលករខ្មែរម្នាក់ បានស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ
គិតត្រឹមវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពលករខ្មែរម្នាក់ បានរកឃើញថា ស្លាប់ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ជនរងគ្រោះ មានឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ នារសៀលថ្ងៃទី៣១ ខែមីនា នេះ […]