លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ផងដែរ។ គម្រោងនេះ បានបើកការដ្ឋាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក […]
Archives
ចូលឆ្នាំខ្មែរឆ្នាំនេះ ភ្នំពេញលេងទ្រង់ទ្រាយធំ បើកដំណើរការផ្លូវថ្មើរ០៥ថ្ងៃ និងសង្ក្រាន្តវត្តភ្នំ ៣ថ្ងៃ
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ សង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ និងបើកដំណើរការផ្លូវថ្មើរជើង (Walk Street) រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ ។ ដើម្បីចូលរួម អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និង ញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកអធម រក្សាបាននូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ព្រមទាំងផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់កិត្យានុភាពជាតិ […]
កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេងtempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ
ទីបំផុត MV ចម្រៀងថ្មីរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលច្រៀង Fit ជាមួយស្តេចភ្លេងល្បីឈ្មោះ TEMPO Tris តៀមចេញជាផ្លូវការឆាប់ៗនេះបន្ទាប់ពីចំណាយពេលវេលាផលិតយ៉ាងសម្រិតសម្រាំងអស់ពេលយ៉ាងយូរ ដោយបទចម្រៀងមួយបទនេះមានចំណងជើងថា « Khmer Vibe » ជាចង្វាក់ថ្មីសាងប្រវត្តិសាស្រ្តថ្មីក្នុងវិថីចម្រៀងនៅកម្ពុជា ។ ការច្រៀង Fit រួមគ្នារវាងកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយតារាចម្រៀងរ៉េប និងជាអ្នកនិពន្ធបទភ្លេង […]
ព្រះអង្គម្ចាស់រជ្ជទាយាទនៃប្រទេសលុចសំបួ កោតសរសើរចំពោះសមិទ្ធផលទាំងឡាយរបស់កម្ពុជា និងសព្វព្រះរាជហឫទ័យចំពោះភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ខ្មែរ
ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ បានកោតសរសើរចំពោះសមិទ្ធផលទាំងឡាយរបស់កម្ពុជា និងសព្វព្រះរាជហឫទ័យចំពោះភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ខ្មែរ។ នេះបើតាមការឲ្យដឹងក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីលទ្ធផលនៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់រជ្ជទាយាទអមព្រះរាជ ដំណើរដោយ ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី […]
ក្រសួងកសិកម្ម និងសមាគមជប៉ុន-កម្ពុជា ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលេីវិស័យកសិកម្ម
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលេីវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូជប៉ុនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលេីវិស័យកសិកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងពិភាក្សាពីការងារគម្រោងវិនិយោគលេីការកែច្នៃគ្រឿងសម្អាង […]
សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃស្អែកបែកគ្នា! ខ្ញុំយំនិងស្រក់ទឹកភ្នែករាល់ថ្ងៃរាល់យប់នឹកអាណិតបងប្រុស
សពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងត្រូវដង្ហែចេញពីគេហដ្ឋាននៅវេលាម៉ោង៧ព្រឹកស្អែកនេះ ឆ្ពោះទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ក្នុងខណ្ឌព្រែកព្នៅ បន្ទាប់ពីបានរៀបចំពិធីតម្កល់សព និងធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី រយៈពេល៧ថ្ងៃ នៅគេហដ្ឋានលេខ១៧ ផ្លូវលេខ៣៣៥ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះថា៖ ថ្ងៃស្អែកបែកគ្នា! ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំតាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះនិងបន្តរហូតយកទៅបញ្ចុះនៅព្រឹកស្អែក២មេសា២០២៥ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ៧ថ្ងៃនិង១០០ថ្ងៃនៅល្ងាចស្អែកនិងបញ្ចប់នៅព្រឹកខាន […]
អគ្គីភ័យឆេះឃ្លាំងនៅស្រុកអង្គស្នួល ព្រឹកមិញបង្កឡើងដោយផ្ទុះធុងហ្គាស់ចេញពីឃ្លាំងផ្ទុកសម្ភារៈជ័រ ផ្លាស្ទីក
ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ចុះត្រួតពិនិត្យទីតាំង ឆេះឃ្លាំងស្តុក សម្ភារៈជ័រធ្វើស័ង្កសី និងផ្ទះប្រជាពលរដ្ឋ ដែលបានកើតហេតុតាំងពីវេលាម៉ោង៩:៥០នាទី នៅចំណុចភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ តាមរបាយការណ៍បឋម៖ អគ្គិភ័យនេះបានបណ្តាលឲ្យ ឆេះឃ្លាំងរោងចក្រ ចំនួន០៣ឃ្លាំង និងឆេះផ្ទះប្រជាពលរដ្ឋ ចំនួន០៤ខ្នង។ ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងបានគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង១៤:០៥នាទីរសៀលនៃថ្ងៃខែឆ្នាំដដែល […]
កាន់តែងាយស្រួល! អាជ្ញាធរជាតិអប្សរា រៀបចំចំណតយានយន្តបន្ថែមទៀត នៅខាងត្បូងខ្លោងទ្វារទន្លេអុំ
ក្រុមការងារភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា ប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ រៀបចំបំពេញដីនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំរបស់ក្រុងអង្គរធំ ដែលមានដីមិនរាបស្មើដើម្បីរៀបចំជាចំណត និងមានទីធ្លាធំទូលាយឱ្យភ្ញៀវទេសចរអាចទស្សនា និងថតរូបបានប្រសើរជាងមុន។ លោក ឈឹម សុវណ្ណដេត ប្រធានភ្នាក់ងារទេសចរប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ស្របពេលកំណើនភ្ញៀវទេសចរ ពិសេសទីតាំងខ្លោងទ្វារទន្លេអុំ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ តែងតែមានភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា និងឆ្លងកាត់។ ដូច្នេះហើយទើប អាជ្ញាធរជាតិអប្សរា បានរៀបចំបំពេញដីធ្វើជាចំណតបន្ថែមទៀតនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំនេះ ដែលអាចឱ្យយានយន្តចូលចតដោយមានសណ្តាប់ធ្នាប់ ពិសេសទីធ្លាធំទូលាយធ្វើឱ្យភ្ញៀវទេសចរទស្សនា និងថតរូបកាន់តែប្រសើរជាងមុន។ លោក […]
មិនល្បីឈ្មោះក្នុងស្រុកតែ ថន ថាណែត ល្បីឈ្មោះលើឆាកអន្តរជាតិ
តារាសម្តែង ថន ថាណែត មិនខ្វល់ពីរឿងល្បីឈ្មោះក្នុងស្រុកឡើយ ផ្ទុយទៅវិញកេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញខ្លាំងនៅលើឆាកអន្តរជាតិ ជាក់ស្តែងរៀងរាល់ឆ្នាំនាងមានស្នាដៃធំៗជាច្រើនចូលរួមប្រកួតប្រជែងនៅក្នុងបមហោស្រពធំៗនៅលើឆាកអន្តរជាតិ ។ បើនិយាយពីកេរ្តិ៍ឈ្មោះតារាសម្តែង ថន ថាណែត នៅក្នុងប្រទេសវិញគឺមានមហាជនតិចតួចណាស់ដែលស្គាល់ និងចាប់អារម្មណ៍រូបនាង ពីព្រោះនាងថតភាពយន្តបានតិចតួចណាស់ឱ្យផលិតកម្មក្នុងស្រុក ប៉ុន្តែបើក្រឡេកទៅមើលស្នាដៃនៅក្រៅប្រទេសវិញ ក្នុងមួយឆ្នាំៗគឺនាងថតបានច្រើនរឿង និងបាននាំភាពយន្តរបស់ខ្លួនទៅចូលរួមមហោស្រពធំៗជាច្រើនជុំវិញពិភពលោក ។ រៀងរាល់ឆ្នាំតារាសម្តែង ថន ថាណែត តែងតែមានវត្តមាននៅក្នុងមហោស្រពភាពយន្តអន្តរជាតិមិនដែលខាន ហើយនាងតែងតែទទួលបានពានរង្វាន់ជាច្រើនទៅលើស្នាដៃសម្តែងរបស់ខ្លួន ។ សម្រាប់ឆ្នាំ២០២៥ ថន ថាណែត […]
អ្នកនាំពាក្យ ព្រមានក្រុមក្មេងទំនើងប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ!
កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋាននឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។ លោក ទូច សុឃៈ បានមានប្រសាសន៍ថា ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្រ្តី […]