កាសែតដ៏ល្បីល្បាញរបស់ប្រទេសថៃ បាងកកប៉ុស្តិ៍ កាលពីពេលថ្មីៗនេះ បានបង្ហោះសារអបអរដល់កំពូលតារាចម្រៀងលំដាប់ជួរមុខរបស់ប្រទេសកម្ពុជា ឧកញ៉ា ខេមរ: សិរីមន្ត ដែលទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកពី International University Of Morality នៅ Florida ទឹកដីអាមេរិក។ តាមរយ:ការបង្ហោះលើផេកផ្លូវការក្នុងបណ្តាញសង្គមហ្វេសប៊ុក កាសែតបាងកកប៉ុស្តិ៍ បានសរសេររៀបរាប់ថា កំពូលតារាចម្រៀងកំពូលរបស់កម្ពុជាឧកញ៉ា ខេមរៈ សិរីមន្ត សម្រេចបានភាពជោគជ័យគួរឲ្យកត់សម្គាល់ តាមរយៈការឈ្នះពានរង្វាន់តារាចម្រៀងកម្រិតពិភពលោក ពីកម្មវិធីប្រគល់ពានរង្វាន់អន្តរជាតិ។ បទចម្រៀងដ៏ល្បីល្បាញក្រោមចំណងជើងថា […]
Category: កម្សាន្ត
ដើម្បីអបអរសារទរថ្ងៃឆ្លងឆ្នាំសកល 2024 ចូល 2025 ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស៊ នៅក្រុងព្រះសីហនុ ចំនួន៣ថ្ងៃជាប់គ្នា នាចុងសប្តាហ៍នេះ ប្រជុំដោយកំពូលតារាល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុហើយ ដើម្បីអបអរសារទរថ្ងៃឆ្លងឆ្នាំសកល 2024 ចូល 2025 ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ […]
បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារ
ដោយទ្រាំមើលនិងភ្នែកមិនបាន ភរិយាយកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានជួយថវិការផ្ទាល់ខ្លួនមួយចំនួនដល់បុរសពិការមួយចំហៀងខ្លួនត្រូវចិញ្ចឹមកូន២នាក់ បន្ទាប់ពីប្រពន្ធបោះបង់ចោល ។ តាមរយៈវិដេអូខ្លីនេះភរិយាកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានផ្តល់វិការផ្ទាល់ខ្លួនមួយចំនួនដល់បុរសពិការម្នាក់ដែលរស់នៅខេត្ត មណ្ឌលគីរី ក្នុងពេលដែលភរិយាលោកទៅមើលដីនិងដើរកម្សាន្ត ។ បើតាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ថា នៅពេលដែលភរិយាលោក ព្រាប សុវត្ថិ ជួបបុរសពិការនោះ ឃើញថាគាត់ជួបនូវការលំបាកខ្លាំងពេក ក៏កើតចិត្តអាណិតនិងផ្តល់ថវិការផ្ទាល់ខ្លួនមួយចំនួន ទុកជួយសម្រួលជីវភាពរបស់គាត់និងកូនៗ ។ ប្រភពព័ត៌មាននោះបានបន្តទៀតថា បុរសពិការម្នាក់នោះបានជួបនូវបញ្ហាក្នុងគ្រួសារត្រូវភរិយាបោះបង់ចោល […]
អបអរសាទរ! កំពូលតារាចម្រៀង ខេមរៈសិរីមន្ត ទទួលបានពានលំដាប់ ថ្នាក់ពិភពលោកពី International University Of Morality នៅអាមេរិក
អបអរសាទកំពូលតារាចម្រៀង ខេមរៈសិរីមន្ត ទទួលបានពានលំដាប់ថ្នាក់ពិភពលោកពី International University Of Morality នៅ Florida ទឹកដី អាមេរិក ។ នេះជាមោនភាពសម្រាប់កម្ពុជាយើង ។ ថ្លែងប្រាប់Karpit News នៅព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២៤ នេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត […]
បាត់មុខពីសិល្បៈយូរឆ្នាំលោក សុខ សាន់នី បង្ហើបពីគម្រោងរៀបការឆ្នាំ២០២៥ !
បាត់មុខពីសិល្បៈយូរឆ្នាំតារាសម្តែងរូបសង្ហាព្រាននារី សុខ សាន់នី ស្រាប់តែបង្ហើបប្រាប់ពីគម្រោងរៀបការនៅក្នុងឆ្នាំ ២០២៥ខាងមុខ បន្ទាប់ពីមានវត្តមាននៅក្នុងភាពយន្តខ្នាតធំ « ព្រានស្នេហ៍ » របស់ផលិតតកម្មធំ២ ។ នេះជាលើកដំបូងហើយដែលតារាសម្តែងរូបសង្ហាកូនកាត់ចិន លោក សុខ សាន់នី បានបង្ហើបប្រាប់ពីគម្រោងរៀបការរបស់ខ្លួន ក្រោយតស៊ូយ៉ាងលំបាកនៅក្នុងវិថីសិល្បៈ តាំងពីធ្វើជាពិធីករ រហូតក្លាយទៅជាតារាសម្តែងល្បីដូចបច្ចុប្បន្ន ។ ថ្វីដ្បិតតែមិនបានបង្ហើបប្រាប់ពីពេលវេលាច្បាស់លាស់ក្នុងការរៀបចំជីវិតគូ តែតារាសម្តែង សុខ សាន់នី រំពឹងថាខ្លួននឹងមានដំណឹងក្នុងក្នុងឆ្នាំ […]
ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស៊ បានមកដល់ខណ្ឌកំបូល រាជធានីភ្នំពេញ ២ថ្ងៃជាប់គ្នា នាចុងសប្តាហ៍នេះ ប្រជុំដោយកំពូលតារាល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខណ្ឌកំបូល រាជធានីភ្នំពេញហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស […]
« ព្រានស្នេហ៍ » ភាពយន្តរំលេចនូវវិស័យទេសចរណ៍នៅទឹកដីកោះរុងដែលទស្សនិកជនមិនគួរមើលរំលង !
ងាកពីការទស្សនាភាពយន្តភ័យរន្ធត់ និងព្រឺព្រួច ទស្សនិកជនអាចទស្សនារឿង « ព្រានស្នេហ៍ » ដែកជាភាពយន្តមួយរបស់ផលិតកម្ម២រួមគ្នាផលិតឡើង ដើម្បីរំលេចនូវវិស័យទេសចរណ៍នៅលើទឹកដីកោះរុង ។ ក្នុងពិធីសម្ពោធចាក់បញ្ចាំងរឿង « ព្រាយស្នេហ៍ ឬ Bad Boy » កាលពីថ្ងៃទី ១៧ ខែ ធ្នូ នៅរោងភាពយន្ត Major Cineplex មានជ័យមានអ្នកសិល្បៈ និងអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរ ។ អ្នកដឹកនាំរឿងលោក ជុំ សុភា បានបញ្ជាក់ប្រាប់ថា […]
ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស ២ថ្ងៃជាប់គ្នា នៅខេត្តព្រៃវែង
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្សCambodia Bonding Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើយ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ កំពូលតារាចម្រៀងដែលនឹងសម្តែងរួមមានដូចជា លោក ព្រាប សុវត្ថិ,លោក […]
រសជាតិថ្មី ប្លែក រាំលេងមុនដាច់ឆ្នាំពីកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ក្នុង MV« កុលាបមានបន្លា »មាន២Version
ក្រោយបង្ហើបឈុតខ្លីសកម្មភាពថត MV បទ “កុលាបមានបន្លា” ច្រៀងដោយ ឧកញ៉ា ព្រាប សុវត្ថិ និងទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតមានអ្នកចូលទស្សនាជាង ៣លានដង ត្រឹម២៤ម៉ោង មុននេះ ផលិតកម្ម Galaxy Navatra ក៏បានបញ្ចេញ Full MV ចម្រៀងមួយបទនេះជាផ្លូវការ ដល់ទៅពីរ version តែម្តង ខណៈបទស្រី ចៀងដោយ […]
ទ្រាំមិនតបតអស់រាប់សប្តាហ៍ទីបំផុត វណ្ណថាន ចេញមុខស្រាយចម្ងល់មហាជនរឿងក្មេងស្រី ធីតា ចោទប្រកាន់បានចាប់រំលោភ និងចម្លងជំងឺកាចសាហាវ !
តារាចម្រៀងរ៉េបលោក វណ្ណថាន បានចេញមុខបកស្រាយចម្ងល់មហាជនហើយ បន្ទាប់ពីសំងំ មិនតបតអស់ពេលរាប់សប្តាហ៍ បន្ទាប់ពីមានរឿងរ៉ាវជាមួយក្មេងស្រីម្នាក់ឈ្មោះ កុល ធីតា ដែលបានចោលប្រកាន់ថាលោកចាប់រំលោភ ណនិងបានចម្លងជំងឺដ៏កាចសាហាវទៅលើរូបនាង ។ នៅក្នុងលិខិតបំភ្លឺនោះតារាចម្រៀង វណ្ណថាន បានប្រើផ្លូវច្បាប់ដើម្បីដោះស្រាយ ជាពិសេសលោកបានទៅពិនិត្យសុភាពរួចរាល់ហើយ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន ។ មកទល់ពេលនេះរឿងរ៉ាវដែលយុវតីម្នាក់ឈ្មោះ កុល ធីតា បានចោលប្រកាន់ថាលោក វណ្ណថាន បានចាប់រំលោភ និងបានចម្លងជំងឺកាចសាហាវមកលើរូបនាងរហូតធ្វើឱ្យនាងមានជំងឺមហារីកមាត់ស្បូន នៅពុំទាន់ចប់នៅឡើយទេ បើទោះបីជាពេលនេះលោក […]