ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស៊  នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ២ថ្ងៃជាប់គ្នា នាចុងសប្តាហ៍នេះ ប្រជុំដោយកំពូលតារាល្បីៗ

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុងហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស […]

តារាចម្រៀងរ៉េប Ruthko បានស្លាប់យ៉ាងអណោចអធមក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ ! 

តារាចម្រៀងល្បីឈ្មោះ Ruthko បានស្លាប់យ៉ាងអណោចអធមក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយម៉ូតូកាលពីយប់នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រវេលាម៉ោង១រំលងអធ្រាតថ្ងៃទី០៦ខែ មករាឆ្នាំ២០២៥ ។ ម៉ូតូដែលតារាចម្រៀង Ruthko ជិះគឺត្រូវបុកខូចខ្ទេច ធ្វើឱ្យលោក Ruthko ស្លាប់ៗនៅនិងកន្លែង ។  គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះធ្វើឱ្យក្រុមគ្រួសារ មិត្តភក្តិនិងកូនក្រុមរបស់ Ruthko មានការតក់ស្លុត និង សោកស្តាយបំផុតដែល Ruthko ត្រូវស្លាប់ភ្លាមៗនៅនិងកន្លែង ដោយពុំអាចជួយសង្រ្គោះបាន ។ ភ្លាមៗនៃហេតុការណ៍នោះក៏មានវត្តមានតារាចម្រៀងរ៉េបជាច្រើនរូបដែលជាមិត្តស្និទ្ធស្នាលរបស់ Ruthko និងកូនក្រុមរបស់លោកបានទៅមើលលោកផ្ទាល់ផងដែរ ។  គួររំលឹកផងដែរថា តារាចម្រៀងរ៉េប Ruthko ធ្លាប់មានបទចម្រៀងល្បីៗជាច្រើននៅក្នុងវិស័យចម្រៀងរ៉េប ជាពិសេសបន្ទាប់ពីលោកក្លាយទៅជាគណកម្មការក្នុងការប្រកួត Rapper Fighter មក កាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកល្បីល្បាញថែមមួយកម្រិតទៀត ។ បើតាមប្រភពព័ត៌មានដែលស្និទ្ធជាមួយលោក Ruthko បានបង្ហើបប្រាប់ថា លោក Ruthko ត្រូវថតកម្មវិធី Rapper Fighter ជាមួយតារាចម្រៀងផ្សេងៗទៀតនៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ ប៉ុន្តែពេលនេះលោក Ruthko បានទៅចោលយើងគ្រប់គ្នាហើយ […]

ទោះមហាជនមិនពេញចិត្ត ដេត ស្រីនាថ នៅតែបន្តចង់ឡើងឆាកបវរកញ្ញាជាលើកទី៣ ក្នុងឆ្នាំ២០២៥ !

មកទល់ពេលនេះមហាជននៅតែមិនទាន់សប្បាយចិត្តនូវទង្វើររបស់ ដេត ស្រីនាថ ដែលបានធ្វើពហិការមិនចូលរួមប្រកួត Miss Planet International 2024 នាពេលកន្លងមក ដោយឡែកចូលឆ្នាំ២០២៥ភ្លាមកញ្ញា ដេត ស្រីនាថ បានលើដៃសុំឱកាសពីមហាជនក្នុងការឡើងឆាកបវរកញ្ញាជាលើកទី៣ ដើម្បីបំពេញក្តីស្រមៃខ្លួន ។  កញ្ញា ដេត ស្រីនាថ បានទទួលស្គាល់ថា មហាជននៅតែមិនទាន់រំងាប់ចិត្ត ឬសប្បាយចិត្តនូវរឿងដែលនាងបានធ្វើនាពេលកន្លងមកទេ តែទោះជាយ៉ាងណានាងមិនបោះបង់ក្តីស្រមៃដែលចង់បង្ហាញមុខនៅលើឆាកបវរកញ្ញាដើម្បីដណ្តើមមកុដជាថ្មីឡើយ ផ្ទុយទៅវិញនៅក្នុងឆ្នាំ ២០២៥ នេះនាងនឹងវិលត្រឡប់មកឆាកបវរកញ្ញាជាថ្មីម្តងទៀត ។ កញ្ញា […]

កំពុងផ្អែមល្ហែមនៅក្រៅប្រទេស តារាសិចស៊ី អៀ ម៉េងលិ នៅតែទទួចឱ្យ សាឡាត់ ស្រីឡាង សងលុយដែលនៅសេសសល់ !

មុនដាច់ឆ្នាំ តារាសិចស៊ី អៀ ម៉េងលិ បានហែកហួរពីរឿងតារាសម្តែង សាឡាត់ ស្រីឡាង បានជំពាក់លុយមិនព្រមសង ធ្វើឱ្យនាងក្តៅក្រហាយជាខ្លាំង ។  ទោះបីជាពេលនេះតារាសិចស៊ី អៀ ម៉េងលិ កំពុងផ្អែមល្ហែមជាមួយគូស្នេហ៍នៅលើទឹកដី អឺរ៉ុប ក៏ពិតមែន ប៉ុន្តែចិត្តរបស់នាងនៅតែខ្វល់ពីរឿងដែលតារាស្រី សាឡាត់ ស្រីឡាង ដែលបានជំពាក់លុយ ធ្វើឱ្យនាងវ័នកត្រូវគេតាមទារបំណុលគ្រប់ពេលវេលា ។ តារាសិចស៊ី អៀ ម៉េងលិ នៅតែទទួលឱ្យ សាឡាត់ ស្រីឡាង […]

មានងារជាឧកញ៉ា ទ្រព្យ ច្រើនក៏ពិតមែន តែលោក ព្រាប សុវត្ថិ នៅតែរីករាយនឹងជីវិតសាមញ្ញតាមទម្លាប់ ហើយត្រូវបានអ្នកគាំទ្រយកគំរូតាម

ជាមួយសកម្មភាពសាមញ្ញៗ និងការដាក់ខ្លួនមិនឆ្មើងឆ្មៃ ឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ នូវបុគ្គលិកលក្ខណៈរបស់តារាមចម្រៀងងារឧកញ៉ារូបនេះ ពិសេសជាមួយនឹងអប្បកិរិយាដ៏ល្អប្រពៃ ទាំងឫកពា និងសម្តីសំដៅ គួរឱ្យគោរពស្រលាញ់។  តាមរយៈការបង្ហាញជីវិតឯកជនរបស់ក្រុមគ្រួសារតារាចម្រៀងល្បីឈ្មោះ ជិត ៣ទសវត្សរ៍នេះ ជាបន្តបន្ទាប់ មានមតិជាច្រើនបានលើកសរសើរថា លោក ព្រាប សុវត្ថិ ជាមេគ្រួសារម្នាក់ដែលអាចចាត់ទុកជាគំរូបាន ក៏ព្រោះតែតែងផ្តល់សុភមង្គលដល់ក្រុមគ្រួសារ។ ពិសេសតាមរយៈសុវជីធម៌ និងសីលធម៌ ដែលកូនៗរបស់លោក តែងធ្វើនៅក្នុងសង្គម […]

បាត់មុខពីឆាកចម្រៀងច្រើនឆ្នាំ ញឹម ចាន់ថន ត្រៀមនឹងចាប់ដៃក្រុមចម្រៀង ហាយរ៉ុក ឡើងវិញ ! 

នៅក្នុងវិស័យចម្រៀងនរណាដែលថាមិនស្គាល់ក្រុមចម្រៀង ហាយរ៉ុក នោះ ថ្វីដ្បិតតែពេលនេះក្រុមចម្រៀងនេះបានបាត់មុខពីពិភពគុណអស់ពេលជាច្រើនឆ្នាំ ប៉ុន្តែពេលនេះ ញឹម ចាន់ថន បានចេញមុខប្រកាថា នឹងគៀងគរតារាចម្រៀង ៣ នាក់រួមគ្នាឡើងវិញនៅក្នុងក្រុម ហាយរ៉ុក នៅក្នុងឆ្នាំ២០២៥ ។  ញឹម ចាន់ថន ធ្លាប់ជាតារាចម្រៀងនិងសម្តែងល្បីឈ្មោះមួយរូបកាលពីជាង១០ឆ្នាំមុន កេរ្តិ័ឈ្មោះរបស់នាងនៅក្នុងក្រុមចម្រៀង ហាយរ៉ុក នាពេលនោះពិតជាល្បីល្បាញខ្លាំងទាំងក្នុងនិងក្រៅប្រទេស ប៉ុន្តែគួរឱ្យស្តាយនៅពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញ ស្រាប់តែក្រុមចម្រៀងនេះបែរជារំសាយចោលទៅវិញ ដោយម្នាក់ៗដើរផ្លូវរៀងៗខ្លួន ។  ជួបជាមួយ […]

ចាយជីវិតហាយសូរជាមួយលោក ប៊ឺរី សុខៗ ម៉ាដាមដា ត្រូវស្រ្តីម្នាក់ទម្លាយវិដេអូរឿងជំពាក់លុយខ្ទង់២០ម៉ឺនដុល្លារ 

កំពុងចាយជីវិតហ៊ឹហារជាមួយតារាសម្តែងរូបសង្ហា ប៊ឺរី យ៉ាងមានក្តីសុខ ស្រាប់តែថ្មីៗនេះស្ត្រីម្នាក់ដែលមានឈ្មោះថា Cheng Yie បានបង្ហោះវិដេអូដែល ម៉ាដាមដា ជំពាក់លុយនាងរហូតដល់ទៅ២០ម៉ឺនដុល្លារ ។ រឿងនេះកំពុងធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងនៅក្នុងវិស័យអនឡាញ ។  ម៉ាដាមដា ត្រូវមហាជនស្គាល់ថា ជាអ្នកលក់អនឡាញល្បីឈ្មោះមួយរូបដែលជោគជ័យខ្លាំងនៅក្នុងជីវិត ហើយនាងក៏បានចាប់ដៃគូជាមួយបុរសង្ហា ប៊ឺរី សាងគ្រួសារផងដែរ ជាក់ស្តែងកាលពីប៉ុន្មានខែមុននាងបានទិញរថយន្តទំនើប និង កាដូជាច្រើនដល់លោក ប៊ឺរី ផងដែរ សរុបជាទឹកប្រាក់គឺជិតខ្ទង់លានដុល្លារ ។ លើសពីនេះទៅទៀត នាងនិងលោក […]

មិនធម្មតាទេ ! បទចម្រៀង២បទរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ជាប់ត្រេនឌីងលេខ១និងលេខ២លើយូធូបក្នុងសប្តាហ៍នេះ ! 

ក្រោយពីទំលាក់បទចម្រៀងមនោរសញ្ចេតនាផ្ទួនៗគ្នានៅក្នុងផលិតកម្ម Galaxy Navatra កាន់តែធ្វើកេរ្តិ៍ឈ្មោះរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្តល្បីខ្ទរខ្ទាឡើង ជាក់ស្តែងក្រោយពីទទួលបានពានរង្វាន់ពីក្រៅប្រទេសហើយ បទចម្រៀង២បទរបស់លោកក៏បានជាប់ត្រេនឌីងលេខ១និងលេខ២លើយូធូបនៅក្នុងសប្តាហ៍នេះ ។  បទចម្រៀង « ឆ្លងឆ្នាំថ្មីសល់អ្វីខ្លះ » និងបទចម្រៀង « គេងលើភ្លើង » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាពិរោះរណ្តំចិត្ត និងត្រូវចិត្តអ្នកគាំទ្រណាស់ រហូតមានអ្នកចូលទស្សនារាប់លានដងក្នុងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយសារតែបទចម្រៀងនេះផលិតឡើងយ៉ាងសម្រិតសម្រាំងទាំងសាច់ភ្លេង និងអត្ថន័យនៃបទចម្រៀង […]

ទេព បូព្រឹក្ស ប្រកាសសុំកូនស្រីពី ជី ដេវីត ក្នុងថ្ងៃកំណើតវ័យ ៣១ឆ្នាំធ្វើឱ្យខាងប្រុសអៀននិយាយលែងចេញ !

ក្នុងថ្ងៃកំណើតវ័យ៣១ឆ្នាំរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល បន្ទាប់ពីនាងបានសុំលោក ជី ដេវីត ជាស្វាមី ថា ចង់បានកូនស្រីម្នាក់ជាងរៀបចំពិធីមង្គលការ ។  តារាចម្រៀង ទេព បូព្រឹក្ស បានរៀបចំពិធីខួបកំណើតរបស់ខ្លួនយ៉ាងធំដុំនៅក្នុងឆ្នាំនេះដោយបានអញ្ជើញមិត្តសិល្បករ និងញាតិមិត្តជាច្រើនចូលរួមអបអរសាទរ ។ នាថ្ងៃនោះ ទេព បូព្រឹក្ស រំភើបចិត្តជាខ្លាំងនៅពេលដែលលោក ជី ដេវីត បានរៀបចំកម្មវិធីពិសេសៗសម្រាប់នាង ។ […]

ស្លុតចិត្ត ភរិយា កែវ វាសនា នៅក្នុងបន្ទប់ ICU ចំនួន២ថ្ងៃ ក្រោយសម្រាលកូនស្រីជួបបញ្ហាសុខភាព ! 

តារាចម្រៀងលោក កែវ វាសន អាណិតប្រពន្ធឡើងខ្លោចចិត្ត បន្ទាប់ពីភរិយាសម្រាលកូនទី៣ ជួបនូវបញ្ហាសុខភាព ភរិយារបស់លោកត្រូវស្ថិតក្នុងបន្ទប់ ICU រហូតដល់ទៅពីរថ្ងៃ ទើបអាចចេញមកនៅបន្ទប់ធម្មតាវិញ ។  ភរិយាលោក កែវ វាសនា បានសម្រាលកូនស្រីទី៣របស់ខ្លួននៅថ្ងៃទី២២ខែធ្នូឆ្នាំ ២០២៤ ដោយសារពេលសម្រាលនោះភរិយារបស់លោកមានបញ្ហាបន្តិចបន្តួច ធ្វើឱ្យលោកជាស្វាមីព្រួយបារម្ភជាខ្លាំង ទើបមិនបានប្រាប់ញាតិមិត្តអំពីពេលវេលាល្អដែលភរិយាខ្លូនសម្រាលកូន ។ ដោយឡែកនៅថ្ងៃទី ២៤ ខែ ធ្នូឆ្នាំ ២០២៤ នេះ លោក កែវ […]