ធ្លាប់ជាតារាសម្តែងល្បីឈ្មោះនិងមានផលិតកម្មជាច្រើនហៅថតមិនដែលខាន ដោយឡែកចុងក្រោយនេះស្រាប់តែតារាសម្តែង សាយ សៀរ៉ា ត្អូញត្អែរមិនមានអ្នកហៅថតទៅវិញ ។ លោក សាយ សៀរ៉ា គឺជាតារាសម្តែងល្បីឈ្មោះមួយរូបនៅក្នុងវិស័យសិល្បៈ ដែលមានស្នាដៃសម្តែងច្រើនរាប់មិនអស់ មិនថាតួឯកតួរង ឬតួបែបណាទេលោកធ្លាប់សម្តែងគ្រប់រូបភាព ជាក់ស្តែងក្នុងមួយឆ្នាំៗលោកទទួលថតមិនតិចជាង១០រឿងដែរ ដោយឡែកប៉ុន្មានឆ្នាំចុងក្រោយនេះតារាប្រុសរូបសង្ហានេះ បែរជាមិនសូវមានហាងឆេងក្នុងការសម្តែងសោះ ។ ថ្មីៗនេះលោក សាយ សៀរ៉ា ថែមទាំងបានត្អូញត្អែរថា « មួយរយៈនេះស្ងាត់ការងារ អត់មានគេហៅថតសោះ ។ អ្នកដឹកនាំរឿងអស់មើលឃើញតួចាស់ម្នាក់នេះផង […]
Category: កម្សាន្ត
ឈឺចាប់ផ្ទះលេខ២មើលងាយពេក អ្នកនាង ខាត់ សុឃីម ប្រកាសទទួលផ្សព្វផ្សាយគ្រប់អាជីវកម្មជារបស់ ខ្មែរ ដោយឥតគិតថ្លៃ !
ឈឺចាប់ក្នុងការមើលងាយនិងការឈ្លានពានរបស់ផ្ទះលេខ២ មកលើប្រទេស កម្ពុជា តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បានប្រកាសជាសាធារណៈទទួលផ្សព្វផ្សាយគ្រប់អាជីវកម្ម គ្រប់ផលិតផលដែលជារបស់ ខ្មែរ ដោយមិនគិតចាប់ពីពេលនេះតទៅ ។ តាមរយៈវិដេអូខ្លីមួយដែលអ្នកនាង ខាត់ សុឃីម បានបង្ហោះកាលពីថ្ងៃទី ៣០ ខែ កញ្ញា កន្លងមកនេះដែលនិយាយពីការឈ្លានពាននិងការមើលងាយរបស់ផ្ទះលេខ២មកលើប្រទេស កម្ពុជា បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការសរសើរ ដោយអ្នកនាងរៀបរាប់ពីការឈឺចាប់ រហូតហ៊ានប្រកាសធ្វើរឿងមួយនេះ ។ អ្នកនាង ខាត់ សុឃីម បាននិយាយថា […]
កញ្ញា ឈីន រតនៈ វះកាត់ប្តូរខ្ទង់ច្រមុះបន្ថែមសម្រស់លើករាសី !
គ្រាន់តែវះកាត់ប្តូរខ្ទង់ច្រមុះថ្មីភ្លាមកញ្ញា ឈីន រតនៈ ហាក់ដូចជាមានរាសីល្អ ទទួលបានការងារជាច្រើនជាបន្តបន្ទាប់ ក្រោយពីចប់ពិធីបុណ្យភ្ជុំបិណ្ឌ ។ តាមរយៈរូបភាពដែលទស្សនិកជនបានឃើញនេះកញ្ញា ឈីន រតនៈ ទើបតែបានវះកាត់ប្តូរខ្ទង់ច្រមុះថ្មី ដើម្បីលើកសម្រស់និងលើករាសី ។ កញ្ញា ឈីន រតនៈ បានទទួលស្គាល់ថា នាងពិតជាពេញចិត្តខ្ទង់ច្រមុះថ្មីរបស់ខ្លួនណាស់ ចាប់តាំងពីវះកាត់ប្តូរខ្ទង់ច្រមុះថ្មីមក បានផ្លាស់ប្តូរវាសនារបស់នាងច្រើន មិនត្រឹមតែធ្វើឱ្យនាងស្រស់ស្អាត និងមានមុខមាត់ថ្មីដ៏គួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យនាងទទួលបានការងារជាច្រើនផងដែរ ។ មុននឹងសម្រេចចិត្តវះកាត់ប្តូរខ្ទង់ច្រមុះថ្មីនេះ […]
តារាចម្រៀង រាជ ប្រាថ្នា រំភើបហួសថ្លែងខណៈវិដេអូចម្រៀង « កូនអាចារ្យញ៉ែប៉ះកូនមេឃុំ » មានអ្នកចូលទស្សនាដល់1M ក្នុងមួយថ្ងៃ !
តារាចម្រៀង រាជ ប្រាថ្នា រំភើបហួសថ្លែងខណៈវិដេអូចម្រៀង « កូនអាចារ្យញ៉ែប៉ះកូនមេឃុំ » របស់លោកនិងកញ្ញា ខាត់ សួស្តី ច្រៀងឆ្លើយឆ្លងគ្នាមានអ្នកចូលទស្សនាដល់1M ក្នុងមួយថ្ងៃ ។ ថ្វីដ្បិតតែពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែបទចម្រៀង « កូនងាចារ្យញ៉ែប៉ះកូនមេឃុំ » របស់តារាចម្រៀង រាជ ប្រាថ្នា និងកញ្ញា ខាត់ សួស្តី នៅតែមានអ្នកទស្សនាច្រើន ដោយសារតែបទចម្រៀងមួយបទនេះជាបទច្រៀងឆ្លើយឆ្លង ផ្តោះផ្តងផ្លែផ្កាដាក់គ្នា ជាមួយនិងចង្វាក់រាំដ៏គួរឱ្យទាក់ទាក់ ជាក់ស្តែងតាមរយៈវិដេអូដែលលោក […]
សម្តែងនៅ អាមេរិក ច្រើនលើកហើយ រតនៈ វិសិដ្ឋ ទើបមានឱកាសបានជួបនិងសម្តែងជាមួយអ្នកស្រី អម្ពរ ទេវី ដែលជា Idol លើកដំបូង !
ទៅសម្តែងនៅ សហរដ្ឋអាមេរិក ច្រើនលើកច្រើនសារហើយ តារាសម្តែង រតនៈ វិសិដ្ឋ ទើបមានឱកាសបានសម្តែង និង ច្រៀងរួមគ្នាជាមួយអតីតតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី ជាលើកដំបូងក្នុងជីវិត ។ លោក រតនៈ វិសិដ្ឋ និយាយទាំងក្តីរំភើបនិងត្រេអរថា « ទំរាំតែបានជួបបងស្រី គឺចាំមកយូរឆ្នាំណាស់ ទោះបីមកទឹកដីនេះច្រើនលើកក្តី ជាលើកទី១ ពិតជារំភើបណាស់ សំខាន់បងស្រីនៅតែស្អាត » ។ […]
ស្ងាត់រឿងមួយចូលរឿងមួយ ! តារាចម្រៀង យក់ ឋិតរដ្ឋា មានរឿងអ្វីទៀតហើយ ?
ទើបតែស្ងាត់រឿងបញ្ហាអន់ចិត្តជាមួយតារាចម្រៀងមួយរូបមិនបានប៉ុន្មានផង ស្រាប់តែពេលនេះ តារាចម្រៀង យក់ ឋិតរដ្ឋា បង្ហើរអារម្មណ៍ប្លែកមួយទៀតធ្វើឱ្យអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំង ។ នៅល្ងាចថ្ងៃទី ២៩ ខែ កញ្ញា នេះតារាចម្រៀង យក់ ឋិតរដ្ឋា បានសរសេររៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា « Good Afternoon everyone ! ពេលខ្លះ រឿងខ្លះ កុំច្បាស់ជាងសាម៉ីខ្លួនគេពេក រឿងរបស់គេ ជីវិតរបស់គេ កុំពូកែធ្វើការស្មានៗហើយនិយាយបង្កាច់បង្ខួចកិត្តិយសគេពេក ប្រយ័ត្នតែថ្ងៃណាមួយមានរឿងដោយសាតែមាត់ដ៏អត់ប្រយោជន៍នឹងទៅ […]
រវល់កើបលុយដុំ សួស វីសា លែងនឹកនាអាជីពចាស់ !
រវល់ក្នុងការកើបលុយដុំជាមួយមុខជំនួញជាច្រើន តារាចម្រៀង សួស វីសា លែងនឹកនាអាជីពចាស់ទៀតហើយ បើទោះបីជាមានអ្នកគាំទ្រជាច្រើនចង់ស្តាប់សម្លេងនាងជាថ្មីម្តងទៀត ក៏នៅពុំទាន់ឃើញនាងឡើងឆាកកាន់ក្បាលមេក្រូ និងចេញបទចម្រៀងថ្មីដែរ រហូតធ្វើឱ្យអ្នកគាំទ្រមួយចំនួនគិតថា សួស វីសា បោះបង់អាជីពនេះចោលទាំងស្រុង ។ ច្រើនឆ្នាំមកហើយដែលតារាចម្រៀង សួស វីសា បានផ្អាកពីអាជីពចម្រៀង ដោយងាកទៅពង្រឹងការងាររកស៊ីជំនួសវិញ យូរៗម្តងនាងបានផលិតបទចម្រៀងផ្ទាល់ខ្លួន និងបានបង្ហោះនៅលើផេកហ្វេសប៊ុករបស់ខ្លួនដែលទទួលបានការគាំទ្រច្រើនពីមហាជន ។ សួស វីសា ថែមទាំងធ្លាប់និយាយថា ទោះបីជានាងមិនមានផលិតកម្មជ្រកកោណដូចមុន តែនាងក៏អាចចេញបទចម្រៀងដើម្បីជាកាដូសម្រាប់អ្នកគាំទ្ររបស់ខ្លួនដែរ ពីព្រោះនាងនៅតែស្រឡាញ់អាជីពចម្រៀង […]
ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ចេញកើបលុយទាំងសសៃខ្ចី
ពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន ចាប់ផ្តើមទទួលការងារជាពិធីការិនី និងការងារថតផ្សាយពាណិជ្ជកម្មឡើងវិញហើយ បើទោះបីជានាងនៅសសៃខ្ចីក្តី ។ ចាប់តាំងពីសម្រាលកូនរួច ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែមានរូបសម្រស់ស្រស់ស្អាតជាងពលមុនទៅទៀត ជាពិសេសគឺរូបរាងរបស់នាងមិនធាត់បែកសាច់ឬឡើងគីឡូឡើយ ហេតុដូច្នេះហើយទើបមានបណ្តាក្រុមហ៊ុនជាច្រើនហៅនាងថតជាបន្តបន្ទាប់ ។ ហ៊ិន ច័ន្ទនីរ័ត្ន ក៏មិនបានបណ្តោយខ្លួនឱ្យនៅទំនេរដែរ ជាក់ស្តែងនាងចាប់ផ្តើមទទួលការងារតាំងពីកូនទើបតែបានមួយខែឯណោះ ។ តាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់គឺនាងចាប់ផ្តើមចេញធ្វើការទាំងខ្លួនសសៃខ្ចី ដោយមិនខ្លាចទាស់ ឬឈឺស្កាត់អ្វីទាំងអស់ ។ បន្ទាប់ពីឃើញ […]
នាដការីរបាំបុរាណ សុខគា គីមលាង រក្សាភាពស្ងប់ស្ងាត់ក្រោយស្ថាប័ន Miss Universe Cambodia ប្រកាសមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនទៀត !
ក្រោយពីស្ថាប័ន Miss Universe Cambodia ប្រកាសជាសាធារណៈថា កញ្ញា សុខគា គីមលាង មិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនទៀតនោះ ស្រាប់តែកញ្ញា សុខគា គីមលាង ហៅ កូនអាន មិនមានប្រតិកម្ម អ្វីទាំងអស់ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ ។ កញ្ញា សុខគា គីមលាង បានជាប់លំដាប់រងទី១ នៅក្នុងកម្មវិធី Miss Universe Cambodia ២០២៥ ប៉ុន្តែលទ្ធផលនេះមិនបានធ្វើឱ្យនាងពេញចិត្តនោះទេ នាងមានការខកចិត្តជាខ្លាំងដែលមិនអាចគ្រងមកុដ Miss Universe Cambodia 2025 តាមបំណងប្រាថ្នា […]
កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ចេញវីដេអូអំពាវនាវប្រធានាធិបតីអាមេរិក និងប្រធានអាស៊ាន ឲ្យទាហានថៃបញ្ឈប់សកម្មភាពឈ្លានពានកម្ពុជា
នៅថ្ងៃទី២៨ ខែកញ្ញានេះ កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានចេញសារជាវីដេអូអំពាវនាវទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ រួមទាំងប្រធានអាស៊ាន ឲ្យបញ្ឈប់សកម្មភាពរបស់ទាហានថៃជាបន្ទាន់ ដែលរំលោភលើបទឈប់បាញ់ ចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ ។ លោកឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានអំពាវនាវទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំអាស៊ាន […]

