ពិធីការិនី ហេង កែវនីតា សម្រាលបានកូនស្រីដូចបំណងក្រោយភ្ជាប់ពាក្យបានជាង៥ខែ !

ថ្វីដ្បិតតែមិនទាន់រៀបការប៉ុន្តែពិធីការិនី ហេង កែវនីតា បានរៀបចំពិធីភ្ជាប់ពាក្យនិងចាប់ដៃរួមរស់ជា មួយគូស្នេហ៍ខ្លួនយ៉ាងមានក្តីសុខ រហូតទទួលបានចំណងដៃកូនស្រីម្នាក់ដ៏គួរឱ្យស្រឡាញ់ ។   ពិធីការិនី ហេង កែវនីតា បានសម្រាលកូនស្រីប្រកបដោយសុវត្ថិភាពទាំងម្តាយនិងកូននៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៦ នេះ ។ មិត្តសិល្បករក៏ដូចជាអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាងនិងកូនមានសុខភាពល្អ ។ ពិធីការិនី ហេង កែវនីតា បានបង្ហាញនូវអារម្មណ៍រំភើបថា […]

បងប្អូនអ្នកតាកែវគួរឱ្យស្រឡាញ់ពេក EXPREZ CHARITY CON​CE​RT មិនដាច់អា​ល័យ បន្តការប្រគំតន្រ្តីថែម១សប្តាហ៍ទៀត !

ដោយសារឃើញបងប្អូនអ្នកខេត្ត តាកែវ គួរឱ្យស្រឡាញ់ពេក EXPREZ CHARITY CONCERT មិនដាច់អាល័យ ក៏បានបន្តរៀបចំការប្រគំតន្រ្តីថែម១សប្តាហ៍ទៀត ទៅតាមការសំណូមពររបស់បងប្អូន ។ ដូចមហាជនបានឃើញហើយថា ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ដែលរៀបចំឡើងនៅស្រុកព្រៃកប្បាល កាលពីចុងសប្តាហ៍មុនពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកគាំទ្រ រហូតមានការសំណូមពរជាច្រើនឱ្យ EXPREZ CHARITY CONCERT បន្តការប្រគំតន្រ្តីនៅខេត្ត តាកែវ ជាបន្តទៀត ។ […]

ជាប់ចិត្ត ជាប់ស្នេហ៍ ជាប់បេះដូង អ្នកកំពង់ចាម ពេក ! ចុងសប្តាហ៍នេះព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងជួបបងប្អូនម្តងទៀត ! 

ដោយសារជាប់ចិត្ត ជាប់ស្នេហ៍ ជាប់បេះដូង អ្នកកំពង់ចាម ពេកខ្លាំងពេក នៅចុងសប្តាហ៍នេះព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងបន្តជួបជាមួយពុកម៉ែបងប្អូនទស្សនិកជននៅទីនោះជាថ្មីម្តងទៀត ទៅតាមសំណូមពរ ។  ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT ទើបតែបញ្ចប់នៅ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយក៏បានបន្តដំណើរទៅក្រុងកំពង់ចាម ជាបន្តទៀតនៅបំណាច់ខែ មករា នេះ ដើម្បីនាំអារម្មណ៍ថ្មីប្លែកចែកររំលែកដល់ពុកម៉ែបងប្អូនដែលស្នេហាវិស័យចម្រៀង ។ […]

នៅសុខៗតារាសម្តែង យូ ឌីស្កូ បង្ហាញអារម្មណ៍កម្សត់ឯកោរពេលទៅព្យាបាលវះកាត់ក្រលៀននៅប្រទេស​ ឥណ្ឌា តែម្នាក់ឯង ! 

កន្លងផុតទៅអស់ពេលជាង៧ឆ្នាំហើយ តារាសម្តែងនិងចម្រៀងលោក យូ ឌីស្កូ មិនដែលត្អូញត្អែរ ឬរំលឹកពីជីវិតដ៏កម្សត់របស់ខ្លួននៅពេលដែលទៅវះកាត់ផ្លាស់ប្តូរក្រលៀននៅលើទឹកដីប្រទេស ឥណ្ឌា តែម្នាក់ឯងឡើយ ដោយឡែកនៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៦ នេះ ស្រាប់តែលោកបង្ហាញរូបភាពក៏ដូចជាអារម្មណ៍កំសត់ឯកោរ នៅពេលដែលខ្លួនសម្រាកព្យាបាលជំងឺតែម្នាក់ ធ្វើឱ្យមិត្តសិល្បករក៏ដូចជាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ។ លោក យូ ឌីស្កូ ធ្លាប់បានផ្តល់បទសម្ភាសន៍ជាច្រើនដងរួចមកហើយថា ពេលនេះស្ថានភាពសុខភាពរបស់លោកបានល្អប្រសើរ និងអាចរស់នៅដូចមនុស្សធម្មតាបាន គ្រាន់តែលោកត្រូវប្រយ័ត្នប្រយ័ត្ននៅក្នុងការញុំាអាហារ […]

ដើមឆ្នាំថ្មី អ៊ីវ៉ា ទិញរថយន្តតម្លៃរាប់សែនដុល្លារទុកជាកាដូមុនដឹកដៃគូស្នេហ៍ចូលរោងជ័យ !

តស៊ូរកស៊ីជាអ្នកលក់អនឡាញត្រឹមតែរយៈពេលខ្លីសោះតារាចម្រៀងរាងតូចច្រឡឹង អ៊ីវ៉ា និងគូស្នេហ៍បានសល់ទ្រព្យសម្បត្តិយ៉ាងច្រើនមានទាំងផ្ទះវីឡា ដីធ្លី ជាពិសេសថ្មីៗនេះអ្នកទាំងពីរបានទិញរថយន្តតម្លៃរាប់សែនដុល្លារ ទុកជាកាដូមុនថ្ងៃចូលរោងជ័យ ។ តារាចម្រៀង អ៊ីវ៉ា បានងាកទៅចាប់អាជីពលក់អនឡាញបន្ទាប់ពីការងារចម្រៀងរបស់នាងមានការធ្លាក់ចុះ ​និងមិនសូវរកប្រាក់ចំណូលបានច្រើនដូចមុន ។ នាងនិងគូស្នេហ៍ក៏បានចាប់ដៃគ្នារកស៊ីអស់ពេលជាច្រើនឆ្នាំ រហូតសន្សំបានប្រាក់កាសច្រើនតាមបំណងប្រាថ្នា ។ អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែចាប់អារម្មណ៍នោះ គឺថ្មីៗនេះ អ៊ីវ៉ា បានបង្ហាញកាដូរថយន្តទំនើបថ្មីស្រឡាងមួយគ្រឿងដែលមានតម្លៃរាប់សែនដុល្លារ ជាកាដូឆ្នាំថ្មីពីដៃគូរបស់ខ្លួន ។     ជាមួយនិងការបង្ហាញរថយន្តថ្មីដែលមានតម្លៃរាប់សែនដុល្លារនោះ កញ្ញា អ៊ីវ៉ា […]

ត្រៀម ត្រៀម ! អ្នកភូមិភាគឦសាន ជិតដាច់ខែហើយណាត់ដៃគូឱ្យហើយដើម្បីចូលរួមរាំលេងកម្សាន្តក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នៅចុងសប្តាហ៍នេះ 

ជិតដាច់ខែហើយ ! បងប្អូនអ្នកភូមិភាគឦសានចាំទទួលផង អ្នកអត់លុយឬអ្នកមានលុយក៏អាចចូលរួមរាំលេងកម្សាន្តក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG oPREMIUM IDOL TOUR CONCERT បានគ្រប់ៗគ្នា ដើម្បីជួបជាមួយកំពូលតារាចម្រៀងនៅក្នុងបេះដូងរបស់បងប្អូន ។  ព្រឹត្តិការណ៍ប្រគំន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ទើបតែបញ្ចប់នៅទឹកដីខេត្ត មណ្ឌលគិរី កាលពីចុងសប្តាហ៍នេះ ដោយទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនទស្សនិកជននៅទីនោះ ដោយមិនអស់ចិត្តព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM […]

តួល្ខោនយីកេល្បីឈ្មោះលោក ឃួន ដារិទ្ធ ឈឺចិត្តរឿងគេបង្អាប់ពីសម្រស់ខ្លាំងពេកស្រាប់តែពោលពាក្យយ៉ាងអស់សង្ឃឹម !

ថ្មីៗនេះតួល្ខោនយីកេល្បីឈ្មោះលោក ឃួន ដារិទ្ធ បានពោលពាក្យហាក់ដូចជាអស់សង្ឃឹមក្នុងការដើរលើវិស័យល្ខោនយីកេនេះទៀតហើយ បន្ទាប់ពីត្រូវបានគេបង្អាប់ចំៗនិងនិយាយចំអកដាក់ខ្លួនខ្លាំងៗ ។ លោក ឃួន ដារិទ្ធ ជាសិល្បករល្ខោនយីកេដ៏ល្បីឈ្មោះមួយរូបដែលបានចេញពីសាលាមធ្យវិចិត្រសិល្បៈយ៉ាងពិតប្រាកដ និងមានឪពុកម្តាយជាគ្រូបង្ហាត់បង្រៀនខាងជំនាញនេះស្រាប់ ។ កាលពីនៅក្មេងៗលោកតែងមានក្តីស្រមៃចង់ក្លាយទៅជាអ្នកសម្តែង និងជាគ្រូបង្រៀនល្ខោនយីកេល្បីឈ្មោះម្នាក់ផងដែរដើម្បីស្នងតំណែងពីឪពុកម្តាយ ។ ក្រោយពីខំប្រឹងអស់ជាច្រើនឆ្នាំលោកក៏ទទួលបានជោគជ័យដូចអ្វីដែលបានរំពឹងទុក ។ លោក ឃួន ដារិទ្ធ ធ្លាប់បានសម្តែងនៅក្នុងរឿងល្ខោនយីកេច្រើនមកហើយ ដូចជារឿង « មាយើង » […]

អ្នកមានឥទ្ធិពលធំៗក្នុងវិស័យចម្រៀងរ៉េប រួមគ្នាដុសខាត់យុវជនជំនាន់ថ្មីក្នុងកម្មវិធី CAMBO RAPPER ដើម្បីផ្តល់ក្តីស្រមៃដល់បេក្ខជនឆ្នើម

ស្របពេលកម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper កៀកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាន់តែធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ក្នុងនោះដែរក៏មានលេចលឺព័ត៌មានថា អ្នកមានឥទ្ធិពលធំក្នុងវិស័យចម្រៀងរ៉េបបានចូលរួមជាមួយផលិតកម្ម Galaxy ដែលជាអ្នកផ្តួចផ្តើមបង្កើតកម្មវិធីប្រឡងចម្រៀងរ៉េបលំដាប់អន្តរជាតិនេះ។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីប្រឡងចម្រៀងរ៉េប CamboRapper កាន់ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទស្សនាដោយសារបេក្ខជនក្នុងក្រុមនិមួយៗពោរពេញដោយសមត្ថភាព ដែលធ្វើឱ្យគណកម្មការ ពិបាកនៅក្នុងការជ្រើសរើស ជាក់ស្តែងនៅក្នុងសប្តាហ៍ទី២ក្នុងវគ្គ UNITED នេះមានបេក្ខជនឆ្នើមៗជាច្រើនដែលបានចាប់ដៃគូគ្នាធ្វើបទចម្រៀងជាក្រុម ដើម្បីប្រកួតប្រជែង។ ទន្ទឹមនិងការប្រកួតប្រជែងដើម្បីរកបេក្ខជនឆ្នើមបំផុតនេះ ក៏មានអ្នកមានឥទ្ធិលពលជាច្រើននៅពីក្រោយក្នុងការចូលរួមជាមួយ Galaxy ដើម្បីរៀបចំឱ្យកម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper ដំណើរការទៅមុខបានយ៉ាងរលូន។ […]

ឡើងឆាកកាន់ក្បាលមេក្រូឡើងវិញ ឈិត សុវណ្ណបញ្ញា នៅតែមិនភ្លេចរឿងព្រះធម៌ធ្វើឱ្យចិត្តស្ងប់ ! 

បើទោះបីជាពេលនេះតារាចម្រៀង ឈិត សុវណ្ណបញ្ញា បានប្រកាសវិលចូលសិល្បៈវិញក្តី នាងនៅតែមិនភ្លេចព្រះធម៌ធម៌ដែលបានធ្វើឱ្យចិត្តនាងស្ងប់អស់ពេលជិត១០ឆ្នាំ ។  តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានបោះបង់អាជីពចម្រៀងអស់ជិត១០ឆ្នាំមកហើយ ដោយសារនាងមានបញ្ហាសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរដែលត្រូវការពេលវេលាព្យាបាល ជាញឹកញាប់នាងតែងតែលេចមុខក្នុងឈុតសម្លៀកបំពាក់ពណ៌ តាំងសមាធិឱ្យចិត្តស្ងប់ ឬកាន់សីល៥ ដូចដែលមហាជនបានឃើញនាពេលកន្លងមក ។ ជុំវិញការវិលត្រឡប់ម​កជាន់ឆាកតន្រ្តីជាថ្មីម្តងទៀតរបស់តារាចម្រៀងវ័យ៣៧ឆ្នាំ ឈិត សុវណ្ណបញ្ញានៅតែទទួលបានការគាំទ្រច្រើនពីមហាជន រហូតនាងបានវិឌ្ឍន៍ទៅច្រៀងនៅលើឆាកតន្រ្តីផង ច្រៀងតាមភោជនីយដ្ឋានផង និងចេញច្រៀងការផងដែរ ដែលកំពុងធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ។  ឈិត សុវណ្ណបញ្ញា បាននិយាយថា អាជីពចម្រៀងនាងនៅតែស្រឡាញ់ បើមានឱកាសនាងនៅតែបន្ត […]

ឡើងឆាកអន្តរជាតិទៀតហើយ! កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ត្រៀមបញ្ចេញ MV ជាមួយតារាចម្រៀងអាមេរិក C-Tru ជម្រុញវិស័យចម្រៀងខ្មែរទៅកាន់ពិភពលោក

បើកទំព័រដើមឆ្នាំថ្មីកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ត្រៀមឡើងឆាកអន្តរជាតិជាថ្មីម្តងទៀតហើយ ដោយបានត្រៀមបញ្ចេញ MV ជាមួយនឹងអ្នកចម្រៀងលំដាប់អន្តរជាតិមួយរូប ដែលធ្លាប់ច្រៀងជាមួយស្ដេចរ៉េបរបស់អាមេរិក ក្នុងគោលបំណងដ៏អស្ចារ្យផ្សព្វផ្សាយវិស័យចម្រៀងរបស់ខ្មែរយើងទៅកាន់ទីផ្សារពិភពលោកឱ្យបានទូលំទូលាយ។ កន្លងមកកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បាននាំបទចម្រៀងល្បីៗជាច្រើនរបស់ខ្លួនឡើងទៅឆាកអន្តរជាតិរួចមកហើយ ថែមទាំងផ្ទុះការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស រហូតមានអ្នកគាំទ្រជាច្រើនបានសំណូមពរឱ្យរូបលោកបញ្ចេញនូវបទចម្រៀងបែបនោះទៅលើឆាកអន្តរជាតិឱ្យបានច្រើនថែមទៀត។  អ្វីដែលទស្សនិកជនទន្ទឹងរង់ចាំនោះគឺបានមកដល់ហើយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ទើបតែបង្ហើបប្រាប់អំពីដំណឹងល្អដែលរូបលោកបានចាប់ដៃគ្នាជាមួយតារាចម្រៀង អាមេរិក C-Tru ដែលធ្លាប់ច្រៀងរួមគ្នាជាមួយ Snoop […]

5
Promotion