អ្នកនាំពាក្យបក្សកាន់អំណាច បញ្ជាក់ពីភាពចាំបាច់ដែលត្រូវមានវត្តមាននាយករដ្ឋមន្ត្រី ក្នុងជួរដឹកនាំក្បាលម៉ាស៊ីនគណបក្ស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី​៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានបក្ស បានធ្វើឲ្យអនុប្រធានគណបក្សកាន់អំណាច​មួយនេះ បានកើនដល់ចំនួន៥រូប រួមមាន សម្តេចក្រឡាហោម ស ខេង, សម្តេចវិបុលសេនាភក្តី […]

ជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម ជជែករឿងរ៉ាវអ្វីខ្លះ?

នាព្រឹកថ្ងៃទី១១ ខែធ្នូនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ

មហាសន្និបាត CPP ឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់គណបក្ស ក្នុងការរៀបចំកម្លាំងបន្តវេនដើម្បីដឹកនាំប្រទេសជាតិ

មហាន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី៩ និង ទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា។ មហាសន្និបាត គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន ៥ គឺ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើក​ទី​៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីសម្តេចបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា មានរយៈពេល២ […]

មហាសន្និបាត CPP រំលឹកគោលការណ៍សំខាន់ៗមួយចំនួន ដែលធ្វើឲ្យបក្សរីកធំធាត់ រឹងមាំ និងដឹកនាំគ្រប់គ្រងប្រទេសយូរអង្វែង

មហាសន្និបាតតំណាងទូទំាងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានសមាជិកចូលរួមសរុប ៣៦០០នាក់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺនៅថ្ងៃទី ០៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន ៧មករា។ ក្នុងសុន្ទរកថាបើករបស់មហាសន្និបាត បានរំលឹកអំពីការកសាងគណបក្ស ដែលតែងប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួនគឺ៖ គោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ គោលការណ៍សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ គោលការណ៍សាមគ្គីភាពផ្ទៃក្នុង គោលការណ៍ស្វ័យត្រួតពិនិត្យ និងការជួយគ្នាទៅវិញទៅមក […]

ប្រមុខរាជរដ្ឋាភិបាល រង់ចាំសមិទ្ធផលជាក់ស្តែងរបស់គណបក្សនីមួយៗ ខណៈមានការបើកទូលាយទាំងសិទ្ធិ ផ្តល់ទាំងថវិកា

«កាលពីអាណត្តិមុន ប្រតិភូគណបក្សនីមួយៗ នៅពេលដែលចុះបេសកកម្មនៅឯមូលដ្ឋាន៖ ១.ត្រូវសុំលិខិតបេសក​កម្មពីលេខាធិការដ្ឋាន ២.ត្រូវស្នើសុំថវិកាតាមរយៈលេខាធិការដ្ឋានទៅរាជរដ្ឋាភិបាលក្នុងមួយករណីៗ អញ្ចឹងកាលនោះមាន ១៦គណបក្ស ហើយបទពិសោធន៍ឥលូវនេះ យើងពង្រីកឱ្យលំហឯករាជ្យអធិបតេយ្យភាព ដើម្បីប្រតិភូគណបក្សនីមមួយៗ ព្រោះមានដល់ ២៩គណបក្ស។ អញ្ចឹងយើងមានលទ្ធភាពទូលាយ គឺមិនចាំបាច់ត្រូវការលិខិតសុំបេសកកម្ម ឬសុំលុយសម្រាប់បេសកម្មនីមួយៗទេ គឺរាជរដ្ឋាភិបាលបានផ្តល់ថវិកា ៤លានរៀលក្នុងមួយខែ ដល់ប្រតិភូគណបក្សនីមួយៗ យកទៅចាត់ចែងដោយស្វ័យទទួលខុសត្រូវ»។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងសន្និសីទព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ […]

សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

នៅព្រឹកថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង

សម្តេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយនៅកម្ពុជា ជាផ្នែកមួយនៃការរួបរួមជាតិ និងកសាងវប្បធម៌សន្ទនា

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការចងសម្ព័ន្ធភាពនេះ ជាការប្រមូលផ្តុំគណបក្សនយោបាយមួយៗ ដែលនៅបែកខ្ញែក ឲ្យទៅជាគណបក្សមួយដែលមានកម្លាំងខ្លាំង ហើយសម្តេចក៏ចាត់ថា ការចងសម្ព័ន្ធភាពនេះ ក៏ជាផ្នែកមួយនៃការរួបរួមជាតិ និងការកសាងវប្បធម៌សន្ទនា។ ការចុះហត្ថលេខាចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា […]

ថ្នាក់ដឹកនាំកម្ពុជា-ចិន បញ្ជាក់ពីឆន្ទៈបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតទ្វេភាគី និងលើឆាកអន្តរជាតិ

នារសៀលទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឆាយ ឈី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មា​ធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ​ចិន ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ នៅក្នុងជំនួបនេះ ឯកឧត្តម […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍បណ្តាគណបក្សនយោបាយ មកចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ និងពេញចិត្ត ចំពោះបំណងចង​សម្ព័ន្ធភាពជាមួយបក្សនយោបាយនានា ដែលបានចេញសេចក្តីថ្លែងការណ៍ និងដាក់សំណើសុំចងសម្ព័ន្ធភាពជាមួយ​គណបក្សប្រជាជនកម្ពុជា។ តាមរយៈសារសំឡេងលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងការចងសម្ព័ន្ធភាព ដោយលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ សម្តេចតេជោបានថ្លែងថា៖ «យើងមិនបានគិតថា គណបក្សប្រជាជនកម្ពុជា ជាគណ​បក្សធំ រីឯគណបក្សដទៃមិនបានចូលរួមបោះឆ្នោត ឬបានចូលរួមបោះឆ្នោត តែគ្មានកៅ​អីក្នុង​សភា […]