ឯកឧត្តម ​ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជន​កម្ពុជាគឺជាគណបក្សដែល​មានភាពចាស់​ទុំខាងនយោ​បាយ​និងកម្មវិធី​​នយោបាយ​​ច្បាស់​លាស់

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់ ហើយថ្នាក់ដឹកនាំទៀតសោតក៏មានចក្ខុវិស័យវែងឆ្ងាយ និងតែងបានប្រកាន់ខ្ជាប់នូវបុព្វហេតុដ៏ត្រឹមត្រូវឥតងាក​រេ គឺបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ។

សាស្ត្រាចារ្យ៖ លោក ជុន ច័ន្ទបុត្រ ជាមេក្លោងផលិតព័ត៌មានបំពុលសង្គមបំរើនយោបាយ សម រង្ស៊ី

លោក ជុន ច័ន្ទបុត្រ ជាជននិរទេសន៍ខ្លួនមួយរូប ក្នុងចំណោមបុគ្គលកំពុងបំរើនយោបាយឲ្យក្រុមលោក សម រង្ស៊ី ដែលតែងជាដឹកនាំផលិតព័ត៌មានក្លែងក្លាយ ញុះញង់ប្រឌិតចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ជារឿយៗ។

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លើកលែងទោស លោក អ៊ូ ច័ន្ទឫទ្ធិ ក្រោយប្រកាសផ្តាច់ខ្លួន ពីសម រង្ស៊ី

ក្រោយពីប្រកាសផ្តាច់ខ្លួន ចេញពី សម រង្ស៊ី លោក អ៊ូ ច័ន្ទឫទ្ធិ អតីតអ្នកតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនៅក្រៅ ប្រទេស ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ សម្រេចលើកលែងទោស នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។ 

ម៉ាឡេស៊ី ប្រកាសច្បាស់ៗថា មិនមានកម្មវិធីណាមួយពាក់ព័ន្ធជាមួយនឹងលោក សម រង្ស៉ី នោះទេ

ក្រសួងការបរទេសម៉ាឡេស៊ី បានបញ្ជាក់ច្បាស់ៗថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim  មិនមានកម្មវិធីសាធារណៈណាមួយជាមួយមេដឹកនាំក្រុមប្រឆាំង លោក សម រង្ស៉ី នោះឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងការបរទេសប្រទេសម៉ាឡេស៊ី។ 

សម្តេចតេជោ ហ៊ុន សែន ៖ នៅមានរឿងមួយដែលមេដឹកនាំម្នាក់យល់ព្រមជាមួយ កុសល ឲ្យធ្វើឃាត ហ៊ុន សែន ខ្ញុំទុកទូទាត់បញ្ជី នៅពេលក្រោយ

សម្តេចតេជោ ហ៊ុន សែន បានទម្លាយរឿងពិតមួយ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយប្រាប់ទៅដល់មេដឹកនាំក្រុមប្រឆាំង ឲ្យដឹងថា មនុស្សដែលបង្កប់ក្បែរសម្តេចតេជោ ហ៊ុន សែន ឈ្មោះ «កុសល» ដែលតែងតែផ្ញើព័ត៌មានសំងាត់ផ្សេងៗ ទៅមេដឹកនាំក្រុម រួមមានលោកស្រី ជូ ឡុងសូម៉ូរ៉ា. អេង ឆៃអ៊ាង, ម៉ួ សុខហួ, ឡុង រី ហូ វ៉ាន់ និងមេដឹកនាំមួយចំនួននោះគឺជា «ហ៊ុន សែន» តែម្តង។

បក្សធម្មាធិបតេយ្យ គាំទ្រឲ្យចាត់វិធានការច្បាប់ លើ​អ្នក​ប្រមូលផ្តុំ​ប្រឆាំ​ង​នឹងដំណើរការរៀបចំ​ការ​បោះឆ្នោត​នៅកម្ពុជា

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានប្រកាសគាំទ្រ ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការ របស់ក្រុមប្រឆាំង ដែលមានបំណងប្រឆាំង ទៅនិងការរៀបចំការបោះឆ្នោតនៅកម្ពុជា ។

ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាមានជំហរ និងបុព្វហេតុច្បាស់លាស់ គឺបម្រើជាតិ និងប្រជាជនឥតងាករេដាច់ខាត

តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺ បម្រើជាតិ និងប្រជាជន ឥតងាករេដាច់ខាត។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ […]

លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាសផ្តាច់ខ្លួនពី សម រង្ស៉ី និងស្នើសុំ សម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍លើកលែងទោស

មនុស្សរបស់ សម រង្ស៊ី បានផ្តាច់ខ្លួនចេញជា បន្ត បន្ទាប់ទៀតហើយ ខណៈពេលនេះ លោក អ៊ូ ច័ន្ទឫទ្ធិ អតីត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលកណ្តាល បានប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៉ី និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ ឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់លើរូបលោក។

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដោយគ្រាប់ BM 21

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដែលមាន បំណងយកទឹកដីប្រទេសថៃ ឈាន ជើងចូលមកប្រទេសកម្ពុជា ដោយគ្រាប់ BM 21។

មេប៉ូលីសម៉ាឡេស៊ី បណ្តេញទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញពីប្រទេសម៉ាឡេស៊ី ទាំងភាពអាម៉ាស់

នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៉ីម បានបញ្ជាដល់មេប៉ូលីសម៉ាឡេស៊ី ឱ្យបណ្តេញ ទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញឱ្យផុតពីប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង៩ព្រឹក (ម៉ោងនៅប្រទេសម៉ាឡេស៊ី) ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។