ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប្រាជ្ញ ចន្ទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជនឈរឈ្មោះ និងអ្នកគាំទ្រទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌សម្រាប់ការបោះឆ្នោត គោលការណ៍ស្ដីពីសិទ្ធិមនុស្ស […]
Category: នយោបាយ
ល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២
នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិមរតកតេជោ
សមត្ថកិច្ចអាចនឹងចាប់ខ្លួន លោក រ៉ុង ឈុន
ភ្នំពេញ ៖ លោក រ៉ុង ឈុន អាចនឹងត្រូវចាប់ខ្លួនតាមដីកា ប្រសិនបើមិនអនុវត្តតាមដីកា របស់តុលាការ ហើយក៏មិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានដែរ បើមិនទាន់បានស្តារនីតិសម្បទា។ ខណៈពេលដែលលោក រ៉ុង ឈុន បច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលអនុវត្តទោស តាមរយៈសាលដីការបស់តុលាការកំពូល ដែលបានចេញកាលពីខែសីហា ឆ្នាំ២០២២ ដោយលោក និល ណុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ
តើបុគ្គល ប៊ុត ប៊ុនតិញ ជាសង្ឃពិតប្រាកដ ឬគ្រាន់តែគ្រងស្បង ទាំងដែលមិនចេះ ធម៌ បាលី?
តើបុគ្គល ប៊ុត ប៊ុនតិញ ជាសង្ឃពិតប្រាកដ ឬគ្រាន់តែ យកស្បងចីវរ មកគ្រង ដើម្បីតែផលប្រយោជន៍ តើបុគ្គលរូបនេះ បានរៀន ចេះធម៌ បាលី ដែរឬទេ ព្រោះថា បុគ្គល ប៊ុត ប៊ុនតិញ ម្នាក់នេះ គឺបកប្រែខុសនឹងអត្ថន័យខ្លឹមសារនៃបរិបទភាសាបាលីលើគោរមងារទាំងស្រុង។ អត្តន័យត្រឹមត្រូវនៃពាក្យ «ពុទ្ធមាមកភិបាល» ត្រូវបានបកស្រាយថា គឺមកពីពាក្យ ពុទ្ធ + មាមកៈ + អភិបាល ដែលមានន័យថា អ្នករក្សាដ៏ក្រៃលែងនូវអ្នកគោរពស្រឡាញ់រាប់អានព្រះពុទ្ធសាសនា
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ក្រុមសកម្មជនបក្សប្រឆាំង ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្វាគមន៍ចំពោះការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ពីសំណាក់សកម្មជនគណបក្សប្រឆាំង។ សារពិសេសតាមបណ្តាញតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី០៤ ខែឧសភា សម្តេចតេជោ ហ៊ុន សែន ពន្យល់ទៅក្រុមយុវជនសង្គមស៊ីវិលពីផែនការបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំង និងបរទេសខ្លះ មកលើរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោបានបង្ហាញនូវការពេញចិត្ត ការលើកឡើងតាមរយៈសារវីដេអូ និងលិខិតរបស់លោក គោរម្យ ដាឡា អតីតប្រធានគ្រប់គ្រងនិស្សិត តាមបណ្តាញសាកលវិទ្យាល័យរបស់គណបក្សប្រឆាំង និងក្រុមយុវជនផ្សេងទៀតដែលសុំចូលមករួមរស់ជីវភាពនយោបាយ […]
សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា បន្ទាប់ពីបានយកឈ្នះ៣ប្រកួតជាប់គ្នា
សម្តេចតេជោ ហ៊ុន សែន សូមអបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា របស់កម្ពុជា បន្ទាប់ពីបានយកឈ្នះ៣ប្រកួតជាប់គ្នា លើកីឡាការិនី សិង្ហបុរី វៀតណាម និងថៃ លើវិញ្ញាសាជូជីតស៊ូរួចមក។ ខាន់ ចេសា នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែឧសភានេះ
កម្ពុជា ស្នើឡាវ រួមគ្នាពិនិត្យរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជំរុញការវិនិយោគរវាងប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យប្រទេសឡាវ រួមគ្នាជាមួយកម្ពុជាពិនិត្យលើការរៀបចំកិច្ច ព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណាជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើងថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា
ព្រះមហាក្សត្រ យាងថ្វាយព្រះរាជបដិសណ្ឋារកិច្ចផ្លូវការជូនប្រធានរដ្ឋ ឡាវ នៅព្រះបរមរាជវាំង
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងថ្វាយព្រះរាជបដិសណ្ឋារកិច្ចផ្លូវការជូនឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសនៃដំណើរទស្សន កិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានរដ្ឋ នៅកម្ពុជា
ប្រមុខការទូតកម្ពុជា ប្រាប់អង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់ រក្សាភាពអព្យាក្រឹត
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា អង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់គួរតែរក្សាភាពអព្យាក្រឹត និងជៀសវាងពីសកម្មភាពដែលផ្ទុយនឹងបទប្បញ្ញត្តិរបស់ LANGO ផងដែរ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីបើកនៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ក្រោមប្រធានបទ «ការពង្រឹងការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម» ដោយមានអ្នកចូលរួមសរុបប្រមាណ ៣០០នាក់ មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស នៅព្រឹកថ្ងៃទី៣ […]