ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេ ល្ងង់ជាងខ្លួន? នេះជាសំនួរដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សួរទៅកាន់ប្រទេស នៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥ នេះ។ ភ្ជាប់ជាមួយសួរនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា រាប់ចាប់ពីវិនាទីដ៏អាក្រក់ជូរជាតិបំផុត ដែលទាហានថៃ ឆ្មក់បាញ់ប្រហារ បណ្ដាលឱ្យកងទ័ពកម្ពុជា ពលីទាំងថ្ងៃមិនទាន់រះ កាលពីថ្ងៃទី២៨ ខែឧសភា […]
Category: សង្គម
«បើកតែបិទ»! លោកបណ្ឌិត ទូច សុខៈ ចាត់ទុកជាល្បិចស្មោកគ្រោកថ្មីរបស់ថៃដែលមិនចេះអៀនខ្លួន ក្នុងស្ថានភាពត្រដរខ្យល់រកកល់នឹងរំលំដួលរដ្ឋាភិបាលដែលរងសម្ពាធជុំទិស
លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទុកទង្វើរបស់ភាគីថៃ ដែលធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឱ្យមានការឆ្លងកាត់ជាធម្មតា ជាល្បិចស្មោកគ្រោកថ្មីដែលមិនចេះអៀនខ្លួន ក្នុងស្ថានភាពត្រដរខ្យល់រកកល់នឹងរំលំដួលរដ្ឋាភិបាលដែលរងសម្ពាធជុំទិស។ តាមរយៈសារជាចំហជូនទៅប្រទេសថៃ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត បានសរសេររៀបរាប់ដូចខាងក្រោម៖ ខ្ញុំពិតជាមិនសរសើរមិនបាន ដែលថៃត្រូវពិភពលោកស្គាល់ថាជាប្រទេសសម្បូរល្បិច។ ពេលនេះ ខ្ញុំកាត់តែភ្លឺភ្នែក និងសូមសរសើររាល់ភាពប៉ិនប្រសព្វក្នុងការរាបល្បិចកិច្ចកលពិសពល់។ ជាក់ស្ដែង ថៃបានបង្កើតល្បិចថ្មីមួយទៀតគឺ«បើកតែបិទ» ពោលគឺ ធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឱ្យមានការឆ្លងកាត់ជាធម្មតាជាប្រក្រតីជាទូទៅដូចកាលពីដើម។ […]
កម្ពុជា និងកាហ្សាក់ស្ថាន ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍
នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជាដែលមាននិវេសដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសទាំងពីរ នៅសណ្ឋាគារបុរីអង្គរ។ ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីកម្ពុជា និងកាហ្សាក់ស្ថាន មានទស្សនៈស្របគ្នាលើគុណតម្លៃនៃមិត្តភាព និងសារៈសំខាន់របស់វិស័យទេសចរណ៍ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា […]
គម្រោងពង្រីកសមត្ថភាពស្រោចស្រពនិងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង សម្រេចបានប្រមាណ ៩៥%
គម្រោងស្តារពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្រ្តព្រែកអូរដំរីឆ្លង-ព្រែកថ្មី ស្ថិតក្នុងឃុំថ្មី ឃុំរាជមន្ទីរ និងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រេចបានប្រមាណ ៩៥% ហើយ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥នេះ។ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១)ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧គីឡូម៉ែត្រ ទី២)ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២,៦០០គីឡូម៉ែត្រ ទី៣)ស្តារប្រឡាយមេប្រវែង ៤,៨៧៦គីឡូម៉ែត្រ ទី៤)កសាងផ្លូវក្រាលក្រួសក្រហមអមសងខាងព្រែកអូរដំរីឆ្លង ប្រឡាយមេ ព្រែកថ្មី […]
មោទនភាពក្រុមអភិរក្ស! ពងកូនក្រពើភ្នំ ៤៣ទៀត ត្រូវបានរកឃើញនៅតំបន់ឆាយរាប និងអូរសោមនៃឧទ្យានជាតិជួរភ្នំក្រវាញ
ក្នុងអំឡុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកពងកូនក្រពើភ្នំចំនួន ០៣ ដែលមានពងសរុបចំនួន ៤៣គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងឆ្នាំ២០២៥នេះ។ គួរបញ្ជាក់ថាកាលពីឆ្នាំ២០២៤ ចំនួន៦៥គ្រាប់ ដែលបានញាស់ជាកូនចំនួន ៦០ក្បាល ចូលទៅក្នុងធម្មជាតិប្រកបដោយជោគជ័យ។ ក្នុងចំណោមពងសរុបចំនួន ៤៣ នេះ ពងដែលមានលទ្ធភាពបង្កកំណើតបានមានចំនួន ៣៤គ្រាប់ […]
ក្រុមហ៊ុន Plug and Play Cambodia នឹងផ្តល់លទ្ធភាពឱ្យធុរកិច្ចថ្មី ឌីជីថលរបស់កម្ពុជា អាចទាក់ទាញទុនវិនិយោគពីក្រៅប្រទេស
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការ ការិយាល័យក្រុមហ៊ុន Plug and Play Cambodia នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ ពិធីនេះ ក៏មានការចូលរួមពីលោក Jupe Tan នាយកផ្នែកកិច្ចសហប្រតិបត្តិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន […]
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាមិនភ័យខ្លាច! សន្តិភាពជាជម្រើសដំបូង ការពារដែនដីជាជម្រើសចុងក្រោយ
ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារមួយនៅលើបណ្តាញសង្គម នាថ្ងៃទី២៥ ខែមិថុនានេះ ដោយបង្ហាញការព្រួយបារម្ភជាខ្លាំងចំពោះស្ថានការណ៍គំរាមកំហែង និងសកម្មភាពចម្រូងចម្រាសរវាងកម្ពុជា-ថៃ ដែលបានកើតឡើងចាប់តាំងពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា៖ «ចាប់តាំងពីហេតុការណ៍ថ្ងៃនោះ និងជាបន្តបន្ទាប់ ការគំរាម និងការមើលស្រាលមកលើកម្ពុជា តាមរយៈការគំរាមផ្តាច់អ៊ីនធឺណែត និងការផ្គត់ផ្គង់ប្រេងឥន្ទនៈ ជាពិសេសការសម្រេចចិត្តជាឯកតោភាគីក្នុងការបិទច្រកព្រំដែនជាបន្តបន្ទាប់ដែលបានបង្កឱ្យមានផលប៉ះពាល់ទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទាំងខ្មែរ និងថៃ ដែលរស់នៅតាមបន្ទាត់ព្រំដែន»។ លើសពីនេះ […]
បិទទាំងស្រុង! ក្រសួងបរិស្ថានបិទក្រុមហ៊ុន២ បំពុលព្រែកក្នុងខេត្តព្រះសីហនុ បណ្ដាលឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរ
ក្រសួងបរិស្ថាន សម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់ និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការសម្រេចនេះបានអនុវត្តនៅថ្ងៃទី២៣ ខែមិថុនានេះ […]
បញ្ចប់ជាផ្លូវការ! បោះបង្គោលព្រំដី ៥៥០ បង្គោលក្នុងខេត្តតាកែវ សម្រាប់គម្រោងព្រែកហ្វូណនតេជោ
ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវរួចរាល់ហើយ នាថ្ងៃទី២៤ ខែមិថុនា នេះ ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនក្រុមការងារអន្តរក្រសួងបានឱ្យដឹងថា ក្រុមការងារអន្តរក្រសួង អាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលរដ្ឋប្រកបដោយទឹកមុខញញឹម បានចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ កាលពីថ្ងៃថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដោយចំនួនបង្គោលសរុបត្រូវបោះ៥៥០បង្គោល។ ក្រៅពីនេះ […]
បណ្ឌិត យង់ ពៅ លើកបីចំណុចសំខាន់ៗអំពីប្រវត្តិនយោបាយក្នុងទំនាក់ទំនងកម្ពុជា-ថៃ
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសំណេរមួយលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៤ ខែមិថុនានេះដោយលើកបីចំណុចធំៗទាក់ទងនឹងទំនាក់ទំនង កម្ពុជា-ថៃ។ លោកបណ្ឌិត យង់ ពៅ លើកឡើងថា៖ « ទំនាក់ទំនងកម្ពុជា-ថៃ ជា «ទំនាក់ទំនងស្រឡាញ់ស្អប់» រយៈពេលជាង៥០០ឆ្នាំមកហើយ នឹងបន្តទៅអនាគតបន្តទៀត។ ទំនាក់ទំនងស្រឡាញ់ស្អប់នេះកើតចេញពី៖ ១. ឥរិយាបថច្រឡោងខាមជាតិសាសន៍ថៃ (បន្តពីសៀម) ដែលតែងតម្កើងខ្លួនឯងជាជាតិសាសន៍លើសគេក្នុងតំបន់ ២. មេរៀនប្រវត្តិសាស្ត្រថៃ […]
