ស្មារតីសមរភូមិក្រោយ! ក្រុមយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយសប្បុរសជន ជូនវីរកងទ័ព និងបងប្អូនភៀសសឹក

ក្រុមការងារយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកអំណោយរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ និងសប្បុរសជន មានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ទៅប្រគល់វីរកងទ័ពជួរមុខដែលកំពុងឈរជេីងការពារដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា តាមខ្សែព្រំដែនកម្ពុជា-ថៃ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។ ក្នុងស្មារតីខ្មែរតែមួយរួមការពារជាតិយើង! ក្រុមយុវជនបូជាការពារយុត្តិធម៌ បានបន្តបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាពិសេសបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។ ចាប់តាំងពីមានការវាយប្រហារឈ្លានពានជាថ្មី ពីសំណាក់យោធាថៃ, […]

ក្រសួងកសិកម្ម ចុះកិច្ចព្រមព្រៀងជួយគាំទ្រទុនប្រមាណ ១៣ លានដុល្លារដល់កសិករផលិតស្រូវនៅខេត្តចំនួន៤

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃក្រសួងកសិកម្ម បានចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង១២លានដុល្លារនិងជំនួយឥតសំណង​ជិត១លានដុល្លារ ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩មកពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នានៅខេត្តសៀមរាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាសុីនច្រូត ត្រាក់ទ័រ ម៉ាសុីនបូមទឹក […]

ស្ត្រីទី១កម្ពុជា៖ ឆ្នាំ២០២៥ ជាឆ្នាំដែលខ្មែរក្នុង និងក្រៅប្រទេសរួមគ្នាជាធ្លុងមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំ ក្នុងកិច្ចការពារជាតិមាតុភូមិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១របស់កម្ពុជា បានចេញសារស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០២៦ ដោយគូសរំលេចថា ឆ្នាំ២០២៥កន្លងមកនេះជាឆ្នាំមួយដែលធ្វេីឲ្យយេីងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឲ្យឃេីញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដដែលជំនាន់ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយេីង។  លោកជំទាវបណ្ឌិត បានថ្លែងថា ឆ្នាំ២០២៥ ជាឆ្នាំដែលជាលេីកដំបូងជាងរយៈពេល៤០ឆ្នាំដែលខ្មែររួបរួមកម្លាំងគ្នា ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដេីម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន។ ជាមួយគ្នានេះ លោកជំទាវឧទ្ទិសសូមឱ្យយកការឈឺចាប់ក្នុងឆ្នាំ២០២៥នេះកែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹងខ្លួនឯងឲ្យបានខ្លាំង បន្តការរួបរួមជាតិ ចេះស្រលាញ់ជាតិនិងប្រជាពលរដ្ឋរបស់ខ្លួន ជួយជាតិយេីងតាមចំណេះរៀងៗខ្លួន ដេីម្បីឲ្យជាតិយេីង […]

ខ្មែររួមគ្នាតែមួយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាត់ក្រុមយុវជនបូជាការពារយុត្តិធម៌ ដើម្បីនាំយកស្បៀងប្រគល់ជូនកងទ័ព និងជនភៀសសឹក

ក្នុងស្មារតីតែមួយ រួមគ្នាលើកទឹកចិត្តសមរភូមិមុខ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានណែនាំក្រុមការងារយុវជនរៀបចំស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនដើម្បីយកទៅប្រគល់ជូនដល់វីរកងទ័ព និងជនភៀសសឹក។ នៅថ្ងៃព្រហស្បតិ៍ ទី១ មករា ឆ្នាំ២០២៦នេះ ក្នុងស្មារតីខ្មែរតែមួយ! ក្រុមយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាមួយឆន្ទៈតែមួយគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី […]

បារាំង អំពាវនាវឲ្យកម្ពុជានិងថៃ បន្តដោះ​​ស្រាយជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ

ប្រទេសបារាំង ស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាទាំង១៨រូប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលបានជាប់ឃុំនៅប្រទេសថៃ ចាប់ពីតាំងខែកក្កដា។ ប្រទេសបារាំង បានចាត់ទុក ការវិលត្រលប់របស់ទាហានកម្ពុជាទាំង១៨រូប គឺឆ្លុះបញ្ចាំងឱ្យឃើញដំណាក់កាលសំខាន់មួយក្នុងការដាក់ឱ្យដំណើរការបទឈប់បាញ់រវាងប្រទេសទាំងពីរ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី២៧ ខែធ្នូ ក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ។ ដើម្បីពង្រឹងបទឈប់បាញ់ និងធានាការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ប្រទេសបារំាងជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា ក៏ដូចជាគោរពការ​ប្តេជ្ញាចិត្តអន្តរជាតិនានាដែលប្រទេសទាំងពីរបានធ្វើឡើង ជាពិសេសពាក់ព័ន្ធនឹងការដោះមីន ការវិលត្រលប់ទៅកាន់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស និងការប្រយុទ្ធប្រឆាំងមជ្ឈមណ្ឌលឆបោកអនឡាញ។ ប្រទេសបារាំង អំពាវនាវឱ្យកម្ពុជា និងថៃបន្តចាត់វិធានការចាំបាច់ទាំងអស់ […]

កម្ពុជា ដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា5G) ចាប់ពីថ្ងៃទី១ មករានេះតទៅ

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រតិបត្តិការសេវាទូរសព្ទចល័ត ជំនាន់ទី៥ (សេវា 5G) នៅក្នុងប្រទេសកម្ពុជា ។ បើតាមក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា សេវាទូរសព្ទចល័ត ជំនាន់ទី៥ (សេវា 5G) ក្រសួងបានសហការជាមួយប្រតិបត្តិករទូរសព្ទ​ចល័តធំៗទាំង ៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន […]

កម្ពុជា នៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ និងប្រឆាំងនឹងឯករាជ្យតៃវ៉ាន់គ្រប់ទម្រង់

ឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធឃោសនាទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពីការវិវត្តនាពេលថ្មីៗ ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថារដ្ឋាភិបាល នៃ សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ៖ «កម្ពុជាចាត់ទុក បញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ច ខិតខំប្រឹងប្រែងរបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំងនឹងឯករាជ្យតៃវ៉ាន់ គ្រប់ទម្រង់។» ជាមួយគ្នានេះ ក្រសួងការបរទេស […]

អាមេរិក ចាត់ទុកការដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ ដោយភាគីថៃ ជាជំហានវិជ្ជមានឆ្ពោះទៅរកការកសាងទំនុកចិត្តឡើងវិញ

សហរដ្ឋអាមេរិក បានចាត់ទុកថា ការដោះលែងទាហានកម្ពុជាចំនួន១៨ នាក់ ដោយភាគីថៃ គឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកសាងទំនាក់ទំនងជាប្រទេសជិតខាង និងទំនុកចិត្តឡើងវិញ។ នេះបើតាមការបញ្ជាក់របស់លោក THOMAS “TOMMY” PIGOTT អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។ លោក THOMAS “TOMMY” PIGOTT បានបន្តថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងថៃ […]

ក្នុងបុព្វហេតុការពារជាតិ! ក្រុមយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកស្បៀងប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក

ក្នុងស្មារតីតែមួយ! នៅថ្ងៃទី៣១ ខែធ្នូនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជននាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនទៅប្រគល់ជូនដល់វីរកងទ័ព និងជនភៀសសឹក។ តាមរយៈបណ្តាញសង្គមយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃពុធនេះ បានឲ្យដឹងថា ស្មារតីខ្មែរតែមួយ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាមួយឆន្ទៈតែមួយគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។ ការចូលរួមរបស់ក្រុមយុវជន ដឹកនាំដោយអ្នកឧកញ៉ា […]

នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បន្តជួបសួរសុខទុក្ខ វីរកងទ័ព និងវីរនគរបាលដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៥ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយនឹងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្តចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វីរភាពរបស់កងទ័ព និងនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ […]

5
Promotion