កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ការដោះលែងយុទ្ធជនទាំង ១៨រូប នឹងចូលរួមចំណែកដល់ការស្តារទំនាក់ទំនងរវាងកម្ពុជា-ថៃឡើងវិញ

យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាពនាវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ […]

មួយសប្តាហ៍ចុងក្រោយនៃឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេសចន្លោះ២ ៥០០នាក់ ទៅ៣ ៨០០នាក់ក្នុងមួយថ្ងៃ បានទិញសំបុត្រចូលតំបន់អង្គរ

របាយការណ៍ពីគ្រឹះស្ថានអង្គរ បានបង្ហាញថា ក្នុងរយៈពេលមួយសប្ដាហ៍ ចុងខែធ្នូ ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេស ជាពិសេសទេសចរជនជាតិឥណ្ឌា ហាក់មានសន្ទុះកើនឡើង ខណៈគ្រឹះស្ថានអង្គររំពឹងថា និន្នាការនៃទេសចរឥណ្ឌា អាចកើនឡើងច្រើនបន្ថែមទៀត នាដើមខែមករា ឆ្នាំ២០២៦ខាងមុខ។ មន្ទីរព័ត៌មានខេត្តសៀមរាប ស្រង់សម្តីឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ឱ្យដឹងថា រយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ភ្ញៀវទេសចរបទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ […]

សម្តេចធិបតី បង្កើតក្រុមការងារស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីសង្រ្គាម

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមសេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីសម្រេចនេះមានចំនួន ៣ទំព័រដែលសមាសភាពដឹកនាំដោយមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងអនុប្រធានមកពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងមានសមាជិកពីក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាលខេត្តទាំង៧ជាប់ព្រំដែនជាមួយប្រទេសថៃ។ គួរឲ្យដឹងថា នៅក្នុងក្រមរដ្ឋប្បវេណីកម្ពុជា សង្រ្គាម គឺជាករណីប្រធាសក្តិ គឺមិនមាននរណា […]

រៀនរស់ក្នុងសង្គ្រាម! អ្នកតំណាងរាស្ត្រ ប្រកាសបង្កើតមូលនិធិកសាងលេណដ្ឋានសុវត្ថិភាពសម្រាប់ពលរដ្ឋតាមព្រំដែន

សមាជិករដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានប្រារព្ធពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះជីវិតវីរៈកងទ័ព និងពលរដ្ឋភៀសសឹក ដែលត្រូវការឈាមក្នុងករណីចាំបាច់។ ពិធីនេះដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងជាប្រធានក្រុមសមាជិករដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង នៅវិមានរដ្ឋសភា។ ឯកឧត្តម សួស យ៉ារ៉ា […]

ស្មារតី​ជាតិខ្មែរ​តែ​មួយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បែងចែកក្រុម​យុវ​ជ​ន​​បូជា​ការពារយុ​ត្តិធម៌ រៀ​បចំស្បៀង​និងនាំយក​អំណោយ​ប្រគល់​ជូនកង​ទ័ព​និងជនភៀសសឹក

ក្នុងស្មារតីគាំទ្រ និងលើកទឹកចិត្តសមរភូមិមុខ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចង្អុលបង្ហាញក្រុមការងារដើម្បីរៀបចំស្បៀងអាហារ សម្រាប់យកទៅប្រគល់ជូមដល់វីរកងទ័ពនិងជនភៀសសឹក។ នៅថ្ងៃទី៣០ ខែធ្នូនេះ តាមរយៈបណ្តាញសង្គម យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ស្មារតីខ្មែរតែមួយ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។ គាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។ ការចូលរួមរបស់ក្រុមយុវជនបូជាការពារយុត្តិធម៌ដែលដឹកនាំដោយអ្នកឧកញ៉ា ឡេង […]

កូនខ្មែរចងចាំ! «ប្រាសាទព្រះវិហារ» ជាប្រាសាទដ៏វិសេសវិសាលមួយមិនធម្មតា និងដ៏ល្អឥតខ្ចោះនាសតវត្សទី១០ និងទី១១ ដែលត្រូវយោធាថៃបំផ្លាញខ្ទេចខ្ទីនៅសតវត្សទី២១

ប្រាសាទ​ព្រះវិហារ ក៏​ដូច​ជា​ប្រាសាទ​ដ៏​ទៃ​ទៀត​ដ៏​ច្រើន​លើសលប់​នៃ​អាណាចក្រ​ខ្មែរ គឺ​ជា​រូប​បំព្រួញ​នៃ​ភាព​រុងរឿង​របស់​សង្គម​ខ្មែរ​បុរាណ និង​ជា​និមិត្តរូប​នៃ​ភាព​កំពូល​របស់​អារ្យធម៌​ខ្មែរ និង​ភាព​ឧស្សាហ៍​ព្យាយាម​របស់​ជនជាតិ​ខ្មែរ​ដែល​បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប​សម័យ​នោះ ដើម្បី​កសាង​នូវ​ប្រាសាទ​ដ៏ល្អ​ឥតខ្ចោះ សម្រាប់​ឧទ្ទិស​ដល់​អាទិទេព គឺ​ព្រះសិវៈ។ យោងតាមសៀវភៅ ប្រាសាទ​ព្រះវិហារ ចងក្រងដោយឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅឆ្នាំ២០០៩ បានសរសេររៀបរាប់ថា អារ្យធម៌ខ្មែរបានឈានដល់កម្រិតកំពូលចាប់ពីសតវត្សរ៍ទី ១១ ដល់សតវត្សរ៍ទី ១៣ ។ នៅពេលនោះ ព្រះមហាក្សត្រខ្មែរបានកសាងនូវប្រាង្គប្រាសាទជាច្រើន ដើម្បីឧទ្ទិសដល់ព្រះអាទិទេព ឬ […]

ក្រសួងការពារជាតិ ហាមដាច់ខាតការប្រើប្រាស់ដ្រូនគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតនៅទូទាំងប្រទេស ជាពិសេសបណ្តាខេត្តជាប់ព្រំដែន

ក្រសួងការពារជាតិ បានប្រកាសហាមដាច់ខាតចំពោះការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូន គ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត នៅទូទាំងប្រទេស ជាពិសេស បណ្តាខេត្តជាប់ព្រំដែនមានដូចជាខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន ។ ការហាមនេះ ធ្វើឡើងដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជា​ពលរដ្ឋ និងយោធិន​នៃកងយោធ​ពលខេម​រភូមិន្ទ ក្នុងកាលៈទេសៈដ៏លំបាកនេះ។  ក្រសួងការពារជាតិ ក៏ព្រមានដែរចំពោះជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក […]

លើកទឹកចិត្តជួរមុខ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចង្អុលបង្ហាញក្រុមយុវជនបូជាការពារយុត្តិធម៌ នាំយកស្បៀងអាហារប្រគល់ជូនវីរកងទ័ព និងជនភៀសខ្លួន

ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនរៀបចំ និងនាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនប្រគល់ជូនដល់វីរកងទ័ព និងជនភៀសសឹក។ នៅថ្ងៃទី២៧ ខែធ្នូនេះ ដែលជាថ្ងៃកម្ពុជា-ថៃ ចុះហត្ថលេខាលើបទឈប់បាញ់ ក្រុមយុវជនបូជាការពារយុត្តិធម៌ នៅតែបន្តស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាមួយឆន្ទៈតែមួយគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។ ការចូលរួមរបស់ក្រុមយុវជន […]

ស្មារតីខ្មែររួមគ្នាជាធ្លុង៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមយុវជនបូជាការពារយុត្តិធម៌ នាំយកស្បៀងអាហារជូនកងទ័ពជួរមុខ និងជនភៀសសឹក

នៅថ្ងៃទី២៦ ខែធ្នូជាថ្ងៃទី២០ដែលយោធាថៃឈ្លានពានលើប្រទេសកម្ពុជា, ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជននាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនគាំទ្រដល់វីរកងទ័ព និងជនភៀសសឹក។ តាមរយៈបណ្តាញសង្គម យុវជនបូជាការពារយុត្តិធម៌ ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។ គាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។ ការចូលរួមរបស់ក្រុមយុវជន […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវអាជ្ញាធរភ្នំពេញយកចិត្តទុកដាក់ចំពោះពលរដ្ឋភៀសសឹកមកនៅភ្នំពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវដល់អាជ្ញាធររាជធានីភ្នំពេញយកចិត្តទុកដាក់ចំពោះពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅរាជធានីភ្នំពេញ ដោយការឈ្លានពានពីប្រទេសថៃ។ ការអំពាវនាវនេះ បានធ្វើក្នុងឱកាសលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកមកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងការឈ្លានពានពីកងទ័ពថៃ ស្ថិតនៅមុខសាលមហោស្រព និងពិព័រណ៏កោះពេជ្រ នៅថ្ងៃទី២៦ខែធ្នូនេះ។ នៅក្នុងពិធីជួបសំណេះសំណាល លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា សង្គ្រាមបង្កឡើងដោយប្រទេសថៃនៅពេលនេះ មិនមែនជាជម្លោះព្រំដែនដូចមុននោះទេ […]

5
Promotion