គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ពាក្យបណ្តឹងទៅកាន់ឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជន របស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពាន ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំពីកងកម្លាំងយោធាថៃឈ្លានពាន។ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានលើកឡើងថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ថៃបានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌។ […]
Category: សង្គម
CMAC ដាក់ពង្រាយកម្លាំងចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ ដើម្បីឆ្លេីយតបបន្ទាន់ក្នុងការធានាសុវត្ថិភាពដល់ពលរដ្ឋភៀសសឹកវិលត្រឡប់ទៅភូមិឋានវិញ
អង្គភាព CMAC បានដាក់ពង្រាយកម្លាំងចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ ដើម្បីឆ្លេីយតបបន្ទាន់ក្នុងការធានាសុវត្ថិភាពដល់ពលរដ្ឋភៀសសឹកវិលត្រឡប់ទៅភូមិឋានវិញ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ ឯកឧត្តមបានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបានជួបសំណេះសំណាលជាមួយសិក្ខាកាមហ្វឹកហ្វឺនពង្រឹងសមត្ថភាពបច្ចេកទេសនិងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទាំង ៩ខ្នង និងការបំពាក់សម្ភារបច្ចេកទេសតាមអគារនីមួយៗ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនខេត្តកំពង់ឆ្នាំង។ សំណង់អគារទាំងអស់ និងសម្ភារបច្ចេកទេសទទួលបានពីហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ ក្នុងឱកាសនេះ ឯកឧត្តមបញ្ជាក់ថាកម្លាំងអង្គភាព CMAC បាននិងកំពុងបំពេញប្រតិបត្តិការក្នុងការធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់ទៅភូមិឋាននិងផ្ទះសំបែងវិញ ដោយបានពង្រាយកម្លាំងនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់សៀមចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ។ បើតាមឯកឧត្តម […]
រដ្ឋមន្រ្តីការពារជាតិ៖ វីរភាពរបស់វីរកងទ័ព វីរនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប
«វីរភាពរបស់វីរកងទ័ព និងវីរនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីរបស់យើង»។ នេះជាសាររបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៥ ខែធ្នូនេះបានអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ ដែលបានបញ្ជូនមកសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យព្រះកេតុមាលា។ ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ក្រុមគ្រូពេទ្យទាំងអស់ដែលចូលរួមចំណែកយ៉ាងសំខាន់ជួយពិនិត្យព្យាបាលបងប្អូន […]
សម្តេច ទៀ បាញ់ និងរដ្ឋមន្រ្តីការពារជាតិ ចុះសួរសុខទុក្ខយុទ្ធជនដែលរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។ សម្តេចពិជ័យសេនាបាននាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងជូនពររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី […]
ក្រសួងបរិស្ថាន សម្អាតសំណល់ប្រេងដែលលេចចេញពីឧបទ្ទវហេតុទូរថភ្លើងធ្លាក់ផ្លូវនៅខេត្តពោធិ៍សាត់
ក្រុមការងារក្រសួងបរិស្ថាន និងក្រុមហ៊ុនរ៉ូយ៉ាល់រ៉ែលវេរ បានធ្វើការអន្តរាគមន៍ ទប់ស្កាត់ការបំពុលបរិស្ថានជុំវិញឧឧប្បទ្ទហេតុទូរថភ្លើងធ្លាក់ផ្លូវ នៅភូមិច្រែស ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ កំពុងឈានទៅដល់បញ្ចប់ប្រតិបត្តិការសម្អាតទីតាំងទទួលរងផលប៉ះពាល់និងការស្តារបរិស្ថានឡើងវិញ ។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រុមការងារបានសហការជាមួយក្រុមហ៊ុន ធ្វើការសម្អាតសំណល់ប្រេង […]
ពលរដ្ឋភៀសសឹកកម្ពុជាជាង១ពាន់គ្រួសារ មិនអាចវិលទៅកាន់លំនៅឋានវិញបាន ដោយសារយោធាថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូល
យោងតាមទីភា្នក់ងារសារព័ត៌មានAKP នៅព្រឹកថ្ងៃទី០៥ ខែកមករា ឆ្នាំ២០២៦នេះ ដែលបានស្រង់សម្តីរបស់អាជ្ញាធរដែនដី ថាមានប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១ ០០០គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយមិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារទាហានថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូលភូមិ ។ ជាមួយគ្នានេះ ផ្នែកខ្លះនៃភូមិទាំងពីរក៏ការខូចខាតស្ទើរទាំងស្រុង ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងកាលពីពេលកន្លងទៅផងដែរ។ ដោយមិនអើពើចំពោះស្មារតីនៃសេចក្តីប្រកាសរួម របស់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ […]
ពលរដ្ឋភៀសសឹកជាង ២សែននាក់ មិនទាន់ទៅលំនៅឋានវិញ ពិសេសអ្នកនៅតំបន់ក្រហម ដែលយោធាថៃចូលកាន់កាប់ដោយខុសច្បាប់
ទោះបីស្ថានការណ៍ព្រំដែន មានភាពស្ងប់ស្ងាត់បន្ទាប់ពីភាគីកម្ពុជា-ថៃ បាននិងកំពុងបន្តអនុវត្តបទឈប់បាញ់តាំងពីថ្ងៃទី២៧ ខែធ្នូមក ប៉ុន្តែពលរដ្ឋរាប់ពាន់គ្រួសារនៅតំបន់ក្រហម ដូចជានៅចំនុចភូមិជោគជ័យព្រៃចាន់ និងបឹងត្រកួន នៅតែមិនទាន់អាចកាន់លំនៅឋានវិញបានដោយសារយោធាថៃចូលកាន់កាប់ដោយខុសច្បាប់ ថែមទាំងដាក់ទូរកុងតឺន័រ និងលួសបន្លាបិទផ្លូវមិនឱ្យអ្នកភូមិចូលទៀតផង។ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងស្មារតីសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុច១ ភាគីទាំងពីរបានបន្តអនុវត្តបទឈប់បាញ់ នាំឱ្យមានភាពស្ងប់ស្ងាត់ គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី៣ ដល់ម៉ោង១រសៀល […]
សម្តេចបវរធិបតី កំពុងមមាញឹកលើកិច្ចការជាតិ និងការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែន រីឯលោកជំទាវបណ្ឌិត យកចិត្តទុកដាក់ចំពោះសុខទុក្ខវីរកងទ័ព និងជនភៀសសឹក
ក្នុងសំណេរលើបណ្តាញសង្គម ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានរៀបរាប់ថា ស្ត្រីទី១កម្ពុជាបានយកចិត្តទុកដាក់ជាប្រចាំ ចំពោះវីរកងទ័ពទាំងពលី កំពុងសម្រាកព្យាបាល ព្រមទាំងជនភៀសសឹក ហើយនិងកិច្ចការមនុស្សធម៌ជាច្រើន។ស្របជាមួយនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងមមាញឹកមួយរយលានជំពូកលើកិច្ចការជាតិ កិច្ចការទូត កិច្ចការធានាឈានទៅសម្រេចសន្តិភាពពេញលេញ កិច្ចការស្តារឡើងវិញ និងព្យាយាមគ្រប់បែបយ៉ាង ដើម្បីការពារជីវិតកងទ័ព ជនស៉ីវិល និងដំណើរការប្រក្រតីភាពនៃប្រទេសទាំងមូល។ ឯកឧត្តម បានបន្តថា មិនខុសទេប្រជាជនខ្មែរគ្រប់រូបមានសិទ្ធិបារម្ភ […]
គាំទ្រសមរភូមិមុខ! ក្រុមយុវជនបូជាការពារយុត្តិធម៌ នាំយកអំណោយសប្បុរសជន ប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក
ក្នុងស្មារតីខ្មែរតែមួយរួមការពារជាតិយើង! ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកអំណោយមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់របស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ និងសប្បុរសជនដែលចូលរួមជាមួយ ទៅប្រគល់វីរកងទ័ពជួរមុខដែលកំពុងឈរជេីងការពារដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា តាមខ្សែព្រំដែនកម្ពុជា-ថៃ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។ ក្នុងស្មារតីនេះ ក្រុមយុវជនបានបង្ហាញពីការសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាពិសេសបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។ គួរឲ្យដឹងថា ចាប់តាំងពីមានការវាយប្រហារឈ្លានពាន […]
ក្រើនរំឭក! កុំបង្កើត ផ្សព្វផ្សាយ ឬចែកចាយព័ត៌មានក្លែងក្លាយ ក្នុងដំណាក់កាលកម្ពុជានិងថៃ កំពុងកសាងទំនុកចិត្តគ្នា ដើម្បីមានបទឈប់បាញ់អចិន្ត្រៃយ៍ មានសន្តិភាពឡើងវិញ
ក្រសួងព័ត៌មាន បានក្រើនរំឭកជាថ្មីដល់ដល់សាធារណជន និងអ្នកធ្វើការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយសូមកុំបង្កើត ផ្សព្វផ្សាយ ឬចែកចាយព័ត៌មានក្លែងក្លាយ ក្នុងដំណាក់កាលកម្ពុជានិងថៃ កំពុងកសាងទំនុកចិត្តគ្នា ដើម្បីមានបទឈប់បាញ់អចិន្ត្រៃយ៍ មានសន្តិភាពឡើងវិញ។ ក្នុងសេចក្តីណែនាំ ស្តីពីការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គម ដោយទំនួលខុសត្រូវ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ ក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាដោយកម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែធ្នូ […]
