ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​ថៃ អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ទាំង​ពីរ មិន​គួរ​ផ្សព្វផ្សាយ​ព័ត៌មានមិន​ពិត​ទាក់ទង​នឹង​ស្ថានភាព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន

ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​ថៃ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ទាំង​ពីរ មិន​គួរ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ឬ​ព័​ត៌​មិន​ពិត​ទាក់ទង​នឹង​ស្ថានភាព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ដែលនាំឲ្យមានការភាន់ច្រឡំ នៅ​យប់​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ។

ផ្ទុះអាវុធរវាងទ័ពខ្មែរ និងថៃ៖ សម្តេចតេជោ ហ៊ុន សែន ថ្កោលទោសចំពោះសកម្មភាពឈ្លានពាន និងគាំទ្រការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន

សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២៨ ខែឧសភា៖ ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។ ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ​ […]

កម្ពុជា ថៃ រក្សាសុខជាជាងមានជម្លោះក្នុងផ្ទៃអាស៊ានតែមួយ!

ត្រឹមឆ្នាំ២០២៥នេះ កម្ពុជា-ថៃ ភ្ជាប់ទំនាក់ទំនងជាមួយគ្នាមានអាយុ ៧៥ឆ្នាំហើយ ដោយថ្មីៗនេះប្រមុខដឹកនាំនៃរាជរដ្ឋាភិ​បាល​ប្រទេសទាំងពីរ បានប្រារព្ធខួបយ៉ាងឱឡារឹក ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីថៃបំពេញទស្សនកិច្ចផ្លូវការពីរថ្ងៃនៅភ្នំពេញ។ កម្ពុជា ថៃ តែងតែពិភាក្សាគ្នាជារឿយៗ ដើម្បីផ្លាស់ប្តូរទស្សនៈរួមបន្តពង្រឹងកិច្ចសហការប្រតិបត្តិការទ្វេភាគី រហូតបានលើកកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្រ្តថែមទៀត។ បើទោះបីមានការផ្លាស់ប្តូរទស្សនកិច្ចញឹកញ៉ាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏ប្រទេសទាំងពីរតែងមានការប៉ះទង្គិចគ្នាលើរឿងព្រំដែនដែលមិនទាន់ដោះស្រាយចប់ ហើយព្យាយាមដោះស្រាយដោយសន្តិវិធី បើដឹងថា ក្រុមប្រឆាំងក្នុងប្រទេសរៀងៗខ្លួនមានឆន្ទៈរុញរឿងព្រំដែនកើតឡើងក៏ដោយដើម្បីកេងចំណេញនយោបាយ។ យ៉ាងណា តាំងពីអាណត្តិមុនៗមក ប្រមុខដឹកនាំព្រះរាជាណាចក្រទាំងពីរ បន្តដោះស្រាយជាបន្តបន្ទាប់ ពិសេសលើកិច្ចការព្រំដែន។ នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី២៨ ឧសភានេះ ក្រោយមេដឹកនាំទាំងពីរបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី […]

ក្រសួងការពារជាតិ៖ការប៉ះទង្គិចនៅតំបន់ព្រំដែនមុំបី បណ្តាលឲ្យកង​ទ័ព​កម្ពុជាម្នាក់បាត់បង់ជីវិត ដោយសារកងទ័ពថៃ បានបាញ់ប្រហារមុន

ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥នេះ ។ កងទ័ពកម្ពុជា ដែលបានពលីនេះមានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ […]

ឯកអគ្គរាជទូតថៃចូលក្រាបថ្វាយបង្គុំគាល់ដើម្បីថ្វាយអង្ករ នៅក្នុងឪកាសចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្នុងឱកាសនៃខួបគម្រប់ ៧៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា – ថៃ

កាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឲ្យ ឯកឧត្តម ទុល្យ ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អមដំណើរដោយសហការីនៃស្ថានទូត ចូលក្រាបថ្វាយបង្គុំគាល់ និងថ្វាយនូវអង្ករដែលជាពូជស្រូវក្នុងស្រុករបស់កម្ពុជាផ្ទាល់ចំនួន ៣ ពាន់គីឡូក្រាម (៣ តោន) ដើម្បីចូលរួមដង្ហែរតាមព្រះរាជសកម្មភាពសប្បុរសធម៌របស់ទ្រង់ ចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រជួបការលំបាក […]

ការពិត! បង្គោលអង់តែនទូរស័ព្ទនៅភ្នំខ្នងផ្សារ គឺមានរាងដូចដើមឈើ មិនមែនដូចរូបកាត់តបំភ្លៃនោះទេ

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ ធ្វើការបដិសេធចំពោះការផ្សព្វផ្សាយតាមសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន មិនបានឆ្លុះបញ្ចាំងពីការពិតភ្ជាប់ជាមួយរូបភាពបង្គោលអង់តែនទូរស័ព្ទ នៅតំបន់ខ្នងផ្សារ ក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា៖១) រូបភាពដែលបានផ្សព្វផ្សាយលើគណនីព័ត៌មានមួយចំនួននោះ គឺខុសពីការពិត គឺការកាត់ត មិនមានករណីនេះកើតឡើងនៅទីតាំងជាក់ស្តែងដូចមានក្នុងរូបភាពនោះទេ២) ក្រសួងបរិស្ថាន សហការជាមួយក្រសួងប្រៃសនីយនិងទូរគមនាគមន៍ រៀបចំសាសង់បង្គោលអង់តែនទូរស័ព្ទ ដែលមានលក្ខណៈសមស្របទៅនឹងភ្នំខ្នងផ្សារ។ អង់តែនទូរស័ព្ទនឹងសង់ឡើងប្រកបដោយសោភ័ណភាព មានរាងដូចជាដើមឈើ […]

ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅខេត្តកំពត ធ្វើឱ្យបទល្មើសព្រហ្មទណ្ឌថយចុះ ពលរដ្ឋកាន់តែខ្លាចរអានឹងទង្វើប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ

ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ បានជួយបង្កើនសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ  និងការត្រួតពិនិត្យស្ថានការណ៍នៅតាមតំបន់នានានៅខេត្តកំពត។

កម្ពុជា-អូម៉ង់ នឹងជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រេីន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ ក្នុងឱកាសនៃជំនួបនេះ, សម្ដេចបវរធិបតីបានថ្លែងអំពីសុខដុមនីយកម្មសាសនានៅកម្ពុជា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាដល់ការប្រតិបត្តិជំនឿសាសនាទាំងអស់ […]

កម្ពុជា-បារ៉ែន ឯ​ក​ភា​ពជំរុញឱ្យ​មានយន្ត​កា​រ​ពិគ្រោះ​យោបល់​រវាងក្រ​សួង​ការបរទេស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្របារ៉ែន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

លើកទី១! ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាកនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ នៅខេត្តស្ទឹងត្រែង

ក្រសួងទេសចរណ៍ នឹងរៀបចំ «ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១» មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា

5
Promotion