ក្នុងជំនួបអាហារពេលព្រឹក! ប្រមុខរដ្ឋាភិបាល កម្ពុជា-ឡាវ-វៀតណាម ពិភាក្សាគ្នា លើការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត​លើវិស័យសក្ដា​នុពល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារ​​ពេលព្រឹកការងារ ជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ […]

សម្តេចតេជោ ហ៊ុន សែន៖ គោរមងារជា «សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង» ពិតជាស័ក្តិសមឥតខ្ចោះ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាស សម្ដេច ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពង់បំផុត ប្រោសព្រះរាជទានគោរមងារ ជា “ សម្ដេច ឥស្សរវិទេសបញ្ញា […]

សិង្ហបុរី បើកភ្លើងខៀវទទួលយកពលករខ្មែរទៅធ្វើការនៅប្រទេសរបស់ខ្លួន

រដ្ឋាភិបាលសិង្ហបុរី បានចាប់ផ្តើមអនុញ្ញាតឲ្យកម្ពុជាបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសរបស់ខ្លួន។ ការងារទាំងនោះរួមមាន ក្នុងវិស័យកម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវាជាដើម។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រដ្ឋាភិបាលនៃ ប្រទេសសិង្ហបុរី បានសម្រេចបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃប្រភពទីផ្សារការងារមិនមែនប្រពៃណី (Non-Traditional Sources-NTS) សម្រាប់ការបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី ដែលអនុញ្ញាតឱ្យនិយោជក ក្នុងប្រទេសសិង្ហបុរី ទទួលយកពលករខ្មែរទៅធ្វើការ ក្នុងប្រភេទការងារផ្សេងបន្ថែមទៀតដូចជា ការងារក្នុងវិស័យ កម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវា […]

ក្រសួងទេសចរណ៍ នឹងរៀបចំ«ពិធីបុណ្យផ្សោតមេគង្គនិងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១»នៅខេត្តស្ទឹងត្រែង នាចុងខែឧសភា

ក្រសួងទេសចរណ៍ រួមសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំ “ពិធីបុណ្យ ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១” មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ការរៀបចំពិធីបុណ្យផ្សោតមេគង្គ […]

អាយុកាលជាង១០០ឆ្នាំ! អគារពីសម័យបារាំងនៅក្នុងតំបន់អង្គរ គ្រោងបើកឱ្យប្រើប្រាស់ឡើងវិញ

អាជ្ញាធរជាតិអប្សរាបានជួសជុលអគារដែលមានអាយុកាលជាង១០០ឆ្នាំ ដែលមានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ឱ្យមានសោភ័ណភាពឡើងវិញ ព្រមទាំងមានគម្រោងប្រើប្រាស់ជាថ្មី ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នៅពេលឆាប់ៗ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំងនោះ មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។ ដោយអគារនេះ មានលក្ខណៈតូចមិនអាចពង្រីកបាន ព្រោះប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មីដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈ​ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានធ្វើ​ដំណើរទៅដល់ប្រទេសម៉ាឡេស៊ីប្រកបដោយសុវត្ថិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម Alexander Nanta Linggi រដ្ឋមន្ត្រីក្រសួងការងារ ម៉ាឡេសុី នៅទីក្រុងគូឡាឡាំពួ រសៀលថ្ងៃអាទិត្យ ទី២៥ ឧសភា ២០២៥នេះ។ នេះជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ […]

ក្រសួងកសិកម្ម គ្រោងបង្កើត​ស្ទីកឃ័រ ទម្រង់ជា​QR Code កំណត់ប្រភពកសិផលកម្ពុជា ​ដើម្បីបង្ការការក្លែងបន្លំនិងបង្កើន​ទំនុកចិត្តដល់អ្នកទិញ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងបង្កើត​ស្ទីកឃ័រកំណត់ប្រភពកសិផលកម្ពុជា​ក្នុងទម្រង់ជា​ QR Code​ ដើម្បីជួយបង្ការការក្លែងបន្លំប្រភព​កសិផលកម្ពុជា​ ក៏ដូចជាបង្កើន​ទំនុកចិត្តរបស់អ្នកទិញ​ និងអ្នកទទួលទាន។ នេះជា​ការលើ​ក​ឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសំណេះសំណាលជាមួយកសិករដាំទុរេន នៅឃុំអូរសោម ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ ដើម្បីក្តាប់ស្ថានភាពផលិតកម្ម​ ស្តាប់សំណូមពរ​ និងផ្តល់ការគាំទ្រ​ចាំបាច់ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២៥ […]

ឯកឧត្តម ជា លីសែ៖ ពិភពលោកហ៊ានសរសើរកម្ពុជា យេីងក៏ត្រូវហ៊ានសរសើរប្រទេសយើងដែរ

«គេហ៊ានសរសេីរយេីង ពិភពលោកហ៊ានសរសើរយើងហើយ យេីងក៏ត្រូវហ៊ានសរសើរ និងចែករំលែកថា កម្ពុជា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព។»  នេះគឺជាការលើកឡើងរបស់ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។ ការលើកឡើងរបស់ឯកឧត្តម ជា លីសែ បែបនេះធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរដល់គំរូដ៏ល្អក្នុងការរក្សាសន្តិភាព កងរក្សាសន្តិភាពកម្ពុជា ។ ឯកឧត្តម ជា លីសែ បានពន្យល់ថា កម្ពុជាធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល។ កម្ពុជាក៏ធ្លាប់ជាប្រទេសដែលទទួលបានការជួយសម្របសម្រួលក្នុងបេសកកម្មថែរក្សាសន្តិភាពសម័យអ៊ុនតាក់។ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យក្រ​សួងសុខាភិបាល ត្រៀមវ៉ាក់​សាំង និងគ្រូពេទ្យ សម្រាប់អន្តរាគ​មន៍​បន្ទាន់ពេល​ជំងឺកូវីដ-១៩ ផ្ទុះឡើងវិញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទុះឡើងវិញជាទ្រង់ទ្រាយធំ។ ការណែនាំ របស់បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ខណៈដែលនៅកម្ពុជាចាប់ផ្តើមឆ្លងឡើងវិញដែរ។ ជាមួយគ្នានេះ […]

សម្តេចនាយករដ្ឋមន្ត្រី ណែនាំឱ្យភាគីពាក់ព័ន្ធត្រៀមខ្លួន​ឆ្លើយតបនឹង​គ្រោះមហន្តរាយ​​ធម្មជាតិ នារដូវវស្សានេះ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិនារដូវវស្សានេះ ជាពិសេសគឺទឹកជំនន់ ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីអន្តរាគមន៍ក្នុងករណីកើតមានគ្រោះទឹកជំនន់ ដោយមានការចូលរួមពីកងទ័ព និងនគរបាលផង។ ការណែនាំ របស់បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ ជាមួយគ្នានេះ សម្តេចបវរធិបតី […]

5
Promotion