នគរបាល បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់នៅភ្នំពេញ

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ជនជាតិចិន។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម […]

ឧបនាយករដ្ឋមន្ត្រី​ នេត ​សាវឿន ​ប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រនិងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលដល់ភ្ញៀវទេចរណ៍។ ការដាក់ឱ្យអនុវត្តនូវ ថ្នាលឌីជីថល សម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មី មួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់អ្នកទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ […]

កម្ពុជា-បារាំង មានមហិច្ឆតារួមគ្នាក្នុងការពង្រឹងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

កម្ពុជា-បារាំង បានបង្ហាញមហិច្ឆតារួមគ្នាក្នុងការពង្រឹងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ខណៈភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ក្នុងទំនាក់ទំនងទ្វេភាគី ដោយឈរលើមិត្តភាពជាប្រវត្តិសាស្ត្រ និងតម្លៃរួម។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះនៅទីស្តីការក្រសួងការបរទេស។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ព្រះរាជទស្សនកិច្ចនាពេលថ្មីៗនេះ របស់ […]

ទោះបីសុំទោសសាធារណៈ ​តែក្រសួងមហាផ្ទៃនឹងបន្តពិនិត្យនីតិវិធីច្បាប់ ចំពោះសមាគមទេវ សក្ខី ភគវន្ត

ក្រសួងមហាផ្ទៃនឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្តក្រោយពេលក្រសួងធម្មការនិងសាសនាបានប្រជុំដោះស្រាយដំណាក់កាលបឋមរួចមក។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំមួយដឹកនាំដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ជាមួយ សមាគមទេវ សក្ខី ភគវន្ត ស្តីពីករណី លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ កិច្ចប្រជុំ ដោយមានការអញ្ជើញពី ឯកឧត្តម តំណាងក្រសួងមហាផ្ទៃ […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារចុះជួយទិញស្រូវពលរដ្ឋកំពុងច្រូតកាត់នៅខេត្តកំពង់ធំ ក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

ក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារ ចុះជួយទិញស្រូវប្រជាពលរដ្ឋដែលកំពុងច្រូតកាត់នៅឃុំត្នោតជុំ ស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ។ ក្នុងដំណើរចុះ ទិញស្រូវនេះ ក៏មានការចូលរួមពីអភិបាលស្រុកបារ៉ាយណ៍,  តំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ […]

ភ្នំពេញ នឹងមានផ្លូវ​ថ្មើរជើង ដូចគ្នានឹងផ្លូវនៅតំ​បន់ផាប់ស្រ្ទីត ក្នុងខេត្ត​សៀម​រាប

រាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការសាកល្បងផ្លូវ​ថ្មើរជើង (Walk Street) តាម​បណ្ដោយ​តិរវិថីព្រះស៊ីសុវិត្ថ ចាប់​ពីមុខ​ប្រៃសណីយ៍​កម្ពុជា រហូតដល់​មុខ​ព្រះបរមរាជវាំង ស្ថិតនៅខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។  ផ្លូវ​ថ្មើរជើងនេះ នឹងដំណើរ​ការ​មួយ​សប្ដាហ៍​២ថ្ងៃ​ ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់។​ ក្នុងកិច្ចប្រជុំ​ត្រួតពិនិត្យ​ការ​បើក​ដំណើរ​សាកល្បង​នៃ​គម្រោង​ផ្លូវ​ថ្មើរ​ជើង​ (​ Walk Street )​ តាម​បណ្ដោយ​តិរវិថីព្រះស៊ីសុវិត្ថ​ […]

កម្មវិធីផ្តល់ដី ការពារព្រៃ៖ មាន ៥ដំណាក់កាលសំខាន់ ខណៈអ្នកស្នើសុំដី និងបុគ្គមានសិទ្ធិទទួលបានដី ត្រូវឆ្លងកាត់ការវិនិច្ឆ័យយ៉ាងលម្អិត

គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព(ផ.ក.អ.) បានឲ្យដឹង​ថា ដំណើរការអនុវត្តកម្មវិធីនេះ មានដំណាក់កាលសំខាន់ចំនួន៥ ដោយក្នុងនោះអ្នកស្នើសុំដី និងបុគ្គមានសិទ្ធិទទួលបានដី ត្រូវឆ្លងកាត់ការវិនិច្ឆ័យយ៉ាងលម្អិត។ សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ ផ.ក.អ. បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី​៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដាក់ឱ្យ ដំណើរការ “កម្មវិធីផ្តល់ដី ការពារដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង […]

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ប្រជាកសិករទាំងអស់ត្រូវមានដីយ៉ាងតិច ១ពាន់ហិកតា ដេីម្បីចងក្រងជាសហគមន៍កសិកម្មទំនើប

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវមានដីយ៉ាងតិច ១០០០ហិកតា ដេីម្បីចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។ ការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា ក្នុងពេលជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅស្រុកបវេល ខេត្តបាត់ដំបង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការភ្ជូរដីស្រែ […]

ទំនប់ដូនទ្រីនៅខេត្តបាត់ដំបង សាងសង់សម្រេចបានជាង ៩០%ហើយ

គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ រហូតមកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩២% ហើយ ដោយគ្រោងនឹងសាងសង់រួចរាល់នៅខែតុលា ឆ្នាំ២០២៥ ។ តាមបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី២៩ ខែមករា នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ការងារសំខាន់ៗនៅក្នុងគម្រោងនេះ រួមមាន៖ […]

រដ្ឋមន្ត្រីកសិកម្ម ពន្យល់ពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនើប ជូនក​សិករនៅខេត្តកំពង់ធំ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប​ នៅភូមិកោះគ្របបាយ​ ឃុំកំពង់គោ​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។ ក្នុងជំនួបសំណេះសំណាលនេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ណែនាំពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនើប​ ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត​ មានផែនការផលិតកម្មច្បាស់លាស់​ មានកិច្ចសន្យាផលិតកម្ម​ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ​ មានការចាត់ចែង ទូទាត់ចំណាយ-ចំណូលត្រឹមត្រូវ​ […]

5
Promotion