គាំទ្រយុទ្ធជន! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារចុះជួបសួរសុខទុក្ខ និងធ្វើសម្លម្ជូរគ្រឿងសាច់គោ 100kg ដល់កងទ័ពខេត្តព្រះវិហារ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នាថ្ងៃទី៧ ខែកក្កដា នេះ បានចាត់ក្រុមការងារចុះទៅតំបន់ប្រាសាទព្រះវិហារ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើសម្លម្ជូរគ្រឿងសាច់គោ ចំនួន ១០០ គីឡូក្រាម ដល់កងទ័ពឈរជើងនៅតំបន់ព្រំដែន ខាងទិសប្រាសាទព្រះវិហារ។ កងទ័ពទាំងនោះ ស្ថិតក្រោមការដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១។ បេសកកម្មនៃការចុះជួបលើកនេះ មានគោលបំណងផ្ដល់ការលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ […]

ក្រុមហ៊ុនធំៗមកពីប្រទេសប្រទេសចិន ចាប់អារម្មណ៍លើការវិនិយោគដែលចូលរួមចំណែកដល់ការអនុវត្តភាពស្អាតនៅកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបលោក Li Wenjie ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Zhongke Environmental Technology Co.,Ltd និងតំណាងក្រុមហ៊ុនមកពីប្រទេសចិន ចូលជួបសម្តែងការគួរសមនិងសំណេះសំណាល។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងស្វាគមន៍ចំពោះវិនិយោគិនគ្រប់ទិសទី ដែលមានគោលបំណងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើកិច្ចគាំពារបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ […]

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ នៅខេត្ដកណ្ដាល

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ មកពីស្រុកកោះធំ ស្រុកស្អាង និងក្រុងសំពៅពូន ខេត្ដកណ្ដាល។ ពិធីសំណេះសំណាល […]

សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត ចូលរួមអបអរសាទរខួបលើកទី៨ នៃការ​ដាក់​បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភ​ពលោក

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ ជាខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ កាលពីថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ ។ ក្នុងឱកាសខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃនេះ សម្តេចបវរធិតបី ហ៊ុន ម៉ាណែត នាយកររដ្ឋមន្ត្រី បានបង្ហោះសារអបអរសាទរ […]

កម្ពុជា-ឥណ្ឌា ប្ដេជ្ញាពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Pabitra Margherita បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រពៃណី និងយូរអង្វែង […]

ធនាគារពិភពលោក ប្ដេជ្ញាបន្តភាព​ជាដៃគូរយៈពេលវែងតាមរយៈការពង្រឹងកិច្ចសហប្រតិ​បត្តិការនានាជាមួយកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, លោកជំទាវ Manuela V. Ferro […]

បញ្ហាព្រំដែន! កម្ពុជាស្មោះត្រង់ ចង់ដោះស្រាយវិវាទដោយសន្តិវិធី ផ្ទុយពីថៃដែលបំពានលើច្បាប់អន្តរជាតិ គូសផែនទីដោយខ្លួនដើម្បីទាមទារទឹកដី និងទន្ទ្រានចូលទឹកដីកម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែកក្កដានេះ បានចេញសេចក្តីថ្លែងការណ៍ដោយបានកត់សម្គាល់នូវ សេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងជម្លោះព្រំដែន កម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU 2000) ដែល ប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០០០ ។ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានធ្វើការបំភ្លឺលើបញ្ហានេះចំនួន ០៤ ចំណុច […]

កម្ពុជា អំពាវនាវឲ្យថៃគោរព MoU ឆ្នាំ២០០០ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគី

តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា បានអំពាវនាវឱ្យប្រទេសថៃគោរព ដោយសុទ្ធចិត្ត ចំពោះ​កាតព្វ​កិច្ចរបស់ខ្លួនតាមសន្ធិសញ្ញារួមទាំងក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ឆ្នាំ២០០០ ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលបានប្រព្រឹត្តជាក់ស្តែង និងចូលរួម ដោយស្ថាបនាក្នុងការដោះស្រាយវិវាទតាមសន្តិវិធី រួមទាំងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិដែលមាន ការទទួលស្គាល់ថាជាយន្តការច្បាប់អន្តរជាតិ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានកត់សម្គាល់ថា សេចក្តីថ្លែងការណ៍វខុសពីការពិត ដែលចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងជម្លោះព្រំដែន កម្ពុជា-ថៃ និងអនុស្សរណៈ​នៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក […]

សម្តេចតេជោ ហ៊ុន​ សែន ស្នើឱ្យអ្នកវិនិយោគឥណ្ឌា មកបោះទុនវិនិ​យោ​គ​ លើការកែច្នៃគ្រាប់ស្វាយចន្ទី​របស់កម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យអ្នកវិនិយោគឥណ្ឌា ពិចារណាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា ដូចជាដំឡូងមី និងជាពិសេសគ្រាប់ស្វាយចន្ទី ដែលឥណ្ឌា កំពុងដើរតួនាទីជាប្រទេសចែកចាយនៅលើទីផ្សារពិភពលោក ប៉ុន្តែពុំមានការផ្គត់ផ្គង់គ្រប់គ្រាន់។ ការស្នើរបស់សម្តេចតេជោ បែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចនិងឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន […]