នៅព្រឹកថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗកុមារកំព្រា ចំនួន ១៥០នាក់ ក្នុងមណ្ឌលមែកឈើស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា និងលោកជំទាវ បានថ្លែងសារចែករំលែកក្តីស្រលាញ់ដល់ក្មួយៗ ដោយផ្តាំផ្ញើនិងលើកទឹកចិត្តដល់ក្មួយៗកុមារកំព្រាទាំងអស់ត្រូវតែមានស្នាមញញឹម ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីជាទំពាំងស្នងឫស្សីនាថ្ងៃអនាគត។ […]
Category: សង្គម
អតិថិជនបុរី ឡេង ណាវ៉ាត្រា បានអញ្ជើញមកពិគ្រោះយោបល់ក្រោមវប្បធម៌សន្ទនាទទួលយកដំណោះស្រាយជាបន្តបន្ទាប់!
អតិថិជនមួយចំនួនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦អា បន្តអញ្ជើញមកពិគ្រោះយោបល់ជាមួយក្រុមការងារបុរី ក្រោមវប្បធម៌សន្ទនាហើយទទួលយកដំណោះស្រាយជាបន្តបន្ទាប់ប្រកបដោយស្នាមញញឹម។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើបណ្តាញសង្គមឭបានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនអញ្ជើញមកពិភាក្សាជាមួយក្រុមការងារបុរីដើម្បីស្វែងរកដំណោះស្រាយ។ ជាក់ស្តែងនៅថ្ងៃសុក្រ ទី៥ ខែធ្នូនេះ អតិថិជនគម្រោង៦អា មួយចំនួនបន្តអញ្ជើញមកស្វែងរកដំណោះស្រាយបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា។ ទន្ទឹមគ្នានោះបុរីក៏បន្តបង្ហាញឆន្ទៈប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយមិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន, បុរី ឡេង ណាវ៉ាត្រា សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ […]
ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ធ្វើបទបង្ហាញពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ ក្នុងខេត្តបាត់ដំបង ជូនអ្នកសង្កេតការណ៍អាស៊ាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ កម្ពុជា (CLG) បានធ្វើការសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្តីពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ […]
រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញផែនការសកម្មភាពដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានជំរុញឱ្យរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡា និងបន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន កីឡាសិស្ស និងកីឡានិស្សិតឱ្យស្របតាមបរិបទតំបន់។ នេះជាការផ្តល់អនុសាសន៍១ក្នុងចំណោមអនុសាសន៍សំខាន់ៗរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសបិទសិក្ខាសាលាបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ កាលពីល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ នៅភោជនីយដ្ឋានទន្លេបាសាក់ រាជធានីភ្នំពេញ។ អនុសាសន៍បន្ថែមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ […]
១០ខែ ឆ្នាំ២០២៥ កម្ពុជា ទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសចំនួនជាង៥លាន៧សែននាក់ កើនឡើង១៤%
ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥ នេះការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង៥លាន ៧សែននាក់ ពោលគឺមានការកើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែ៥លាននាក់។ នេះបើតាមការបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសារលិខិតក្នុងឱកាស« ទិវាជាតិអាកាសចរណ៍ស៊ីវិល »លើកទី១។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៥ […]
ទិវាជាតិអ្នកនិពន្ធឆ្នាំនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យគ្រប់ផ្នែកពាក់ព័ន្ធ ចូលរួមគាំទ្រដល់វិស័យតែងនិពន្ធនៅកម្ពុជា
តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវចំពោះក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា សមាគម អ្នកនិពន្ធខ្មែរ និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ឲ្យចូលរួមសហការគាំទ្រចំពោះវិស័យតែងនិពន្ធនិងចូលរួម ផ្សព្វផ្សាយទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ ដើម្បីបំផុសស្មារតី […]
អង្គភាពCMAC និងអង្គការAPOPO ចាប់ដៃគ្នាអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស
អង្គភាពស៊ីម៉ាក់ និងអង្គការAPOPO បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាគាំទ្រគម្រោងចំនួន២៨១.៤៩០ ដុល្លាអាម៉េរិក សម្រាប់រយៈពេល១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោសសម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ក្នុងខេត្តគោលដៅខេត្តសៀមរាប និងខេត្តព្រះវិហារ។ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើង នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយឯកឧត្តម ហេង រតនា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ផ្លូវជាតិលេខ៤៨ ជាខ្សែផ្លូវយុទ្ធសាស្ត្របង្កើនការតភ្ជាប់សេដ្ឋកិច្ច និងទេសចរណ៍
ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍។ នេះជាគូសបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅលើបណ្តាញសង្គមនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ខ្សែផ្លូវនេះ បាន និងកំពុងដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា និយាយជារួម ក៏ដូចជាខេត្តកោះកុង និយាយដោយឡែក […]
ឯកឧត្តម ប៉ែន បូណា៖ គន្លឹះដែលនាំឱ្យយើងពូកែនិងលេចធ្លោ គឺការតាំងចិត្តខិតខំប្រឹងប្រែងដោយខ្លួនឯង
«ជាការពិត វិស័យអប់រំប្រទេសកម្ពុជាយើងបានស្គាល់វឌ្ឍនភាពយ៉ាងខ្លាំងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះក្រោយពីប្រទេសមានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ សាលារៀនគ្រប់កម្រិតរីកដុះដាលដូចផ្សិតទាំងបរិមាណទាំងគុណភាព។ ពីមុនមនុស្សរត់រកសាលា ឥឡូវសាលារត់រកមនុស្ស។ ក្មួយៗមានសំណាងដែលបានចូលរៀនថ្នាក់ឧត្តមសិក្សា ដែលមានសាលាក៏ល្អ សាស្ត្រាចារ្យក៏ពូកែ មានសម្ភារៈសិក្សាគ្រប់គ្រាន់ អង្គុយរៀនក្នុងម៉ាស៊ីនត្រជាក់»។ នេះគឺជាការកត់សម្គាល់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅក្នុងកម្មវិធីបាឋកថា នៅសាកលវិទ្យាល័យមេគង្គកម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ប៊ុន្នី […]
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ត្រៀមខ្លួនគាំទ្រការធ្វើមាតុភូមិនិវត្តន៍យោធិនខ្មែរទាំង ១៨រូប
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន ដើម្បីឆ្លើយតបទៅនឹងការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនជាច្រើន ស្តីអំពីស្ថានភាពយោធិនខ្មែរចំនួន១៨រូប ដែលប្រទេសថៃកំពុងបន្តឃុំឃាំងខ្លួន។ សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា អស់រយៈពេល១២៧ ថ្ងៃហើយ គិតចាប់តាំងពីពេលយោធិនទាំង១៨រូប ត្រូវបានចាប់ខ្លួន ដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ដូចគ្នានេះដែរ គឺអស់រយៈពេល ១២៧ ថ្ងៃហើយ […]
