រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានស្កាត់មកពីទីជិតឆ្ងាយ រួតរះក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យ គឺថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ និងឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្ត នាពេលព្រឹកផង។ ព្រះតេជគុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាប បានថេរដីកាថា នេះទើបតែជាលើកទីពីរប៉ុណ្ណោះដែលអង្គបាននិមន្តមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃនេះអាកាសធាតុមិនអំណោយផលល្អ តែនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូលមកទស្សនាប្រាសាទអង្គរវត្ត […]
Category: សង្គម
ដំណើរទស្សនកិច្ចទិសឦសាន ជើងទី៣ មានអ្នកចូលរួមរហូតដល់ជាង ៦០០នាក់
ដំណើរទស្សនកិច្ចសិក្សារបស់ប្រជាពលរដ្ឋស្ម័គ្រចិត្ត មកកាន់ទិសឦសាន ដោយឥតគិតថ្លៃ ជើងទី៣ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាង ៦០០ នាក់មកពីរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ។ ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ដើម្បីឱ្យសាធារណជនបានឃើញការស្វែងយល់ពីអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ការបោះបង្គោលព្រំដែន និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមខេត្តជាប់ព្រំដែន។ ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី នេះ អ្នកចូលរួមទាំងអស់មានឱកាសអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវបង្គោលព្រំដែននៅក្នុងទីតាំងចំនួន៧ ទីតាំង ដែលជាទីតាំងបង្គោលមេ ព្រមទាំងអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវទីតាំងបង្គោលសំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម […]
ការពិតពីសមត្ថភាពពិសេសរបស់រដ្ឋមន្ត្រីពីររូប ដែលត្រូវបានផ្ទេរក្រសួងគ្នាកាន់
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញព្រះរាជក្រឹត្យ កែសម្រួល និងតែងតាំងឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ដែលត្រូវប្តូរមកកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។ ការចេញព្រះរាជក្រឹត្យតែងតាំងនេះ បន្ទាប់ពីរដ្ឋសភានៃកម្ពុជា បានអនុម័តគាំទ្រទាំងស្រុងលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលទាំង ២រូប ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព […]
ចូលភ្លាម ធ្វើការភ្លែត! រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី ស្តាប់បញ្ហាប្រឈម និងសំណូមពររបស់ក្រុមការងារមកពី ១៨ក្រុមហ៊ុនទេសចរណ៍
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ អនុញ្ញាតជូនក្រុមការងារ CAM-DMC (Cambodia Destination Management Companies) មកពី ១៨ ក្រុមហ៊ុនទេសចរណ៍ ចូលជួបពិភាក្សាការងារនិងរាយការណ៍អំពីសកម្មភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមការងារ។ ក្នុងឱកាសនោះ បន្ទាប់ពីបានស្តាប់នូវការលើកឡើងរបស់ក្រុមការងារដោយយកចិត្តទុកដាក់ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើគំនិតផ្តួចផ្តើម […]
ឯកឧត្តម គួច វែងស្រ៊ុន ប្រាប់កញ្ញា កន្និថា៖ «កុំទាន់មានមោទនភាពទាញខ្លួនមកឆ្លើយឆ្លងជាមួយសម្តេចធិបតី»
ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានឆ្លើយតបទៅកញ្ញាកន្និថា ថាគប្បីបើកចិត្តឱ្យទូលាយទទួលយកអ្វីដែលជាផលប្រយោជន៍ជាតិ កុំសប្បាយអរនឹងភាពល្បឺល្បាញបន្តិច ពិសេសកុំទាន់មានមោទនភាព ទាញខ្លួនមកឆ្លើយឆ្លងជាមួយសម្តេចធិបតី ទាំងដែលសម្តេចធិបតីអត់បាននិយាយអ្វីសូម្បីមួយមាត់។ ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា កន្និថា បាននិយាយក្នុងវីដេអូបង្ហោះក្នុងផេកfacebook «The Kanitha Show» ថាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងសំណេររបស់កញ្ញា រឿង Gumball 3000។ ពាក់ព័ន្ធនឹងបញ្ហានេះ […]
បណ្ឌិត យង់ ពៅ៖ ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ជារឿងធម្មតាស្របតាមច្បាប់ និងផ្អែកលើភាពចាំបាច់របស់ក្រសួង ឬរាជរដ្ឋាភិបាល
រដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។ ក្នុងនោះ ឯកឧត្តម ហួត ហាក់ ប្តូរមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ប្តូរមកកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។ ពាក់ព័ន្ធនឹងការកែសម្រួលសមាសភាពរបស់រាជរដ្ឋាភិបាលនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នេះគឺជាដំណើរការជាប្រក្រតីភាពស្របតាមច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាលអាចស្នើសុំរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល […]
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាបន្តផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគ និងធុរកិច្ចរបស់កម្ពុជា
លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានប្ដេជ្ញាបន្តផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគ និងធុរកិច្ចរបស់កម្ពុជា ព្រមទាំងទាក់ទាញវិនិយោគិនអឺរ៉ុប មកកម្ពុជា បន្ថែមទៀត ខណៈលោក បានកោតសរសើរចំពោះការកែទម្រង់ ក្របខ័ណ្ឌគោលនយោបាយ និងវិធានគន្លឹះជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ សំដៅធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ និងប្រកបដោយភាពទាក់ទាញ។ នៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្ដម […]
២០៨ដុល្លារ កាដូភ្ជុំបិណ្ឌជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលជារាជរដ្ឋាភិបាលសេដ្ឋកិច្ចក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ស្វាហាប់ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០៨ដុល្លារសម្រាប់ឆ្នាំ២០២៥ជូនកម្មករ និយោជិតដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប មានចំនួនជាង៩១ម៉ឺននាក់ដែលកំពុងបម្រើការនៅក្នុងរោងចក្រសហគ្រាសជាង១៥០០ក្នុងពេលបច្ចុប្បន្ន។ សូមបញ្ជាក់ថាលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ តាមរយៈការបោះឆ្នោត មានសំឡេងភាគច្រើនលើសលប់៤៦លើ៥១សំឡេងបានគាំទ្រតួលេខ២០៦ដុល្លារ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់គោលការណ៍ជូនឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ […]
ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញចូលរួមពិធីកាន់បិណ្ឌ២ នៅវត្តប៉ាកណាម ដែលស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល បានថ្លែងថា វត្តប៉ាកណាម គឺជាវត្តរបស់ប្រទេសកម្ពុជាយើង ហើយមិនមានវៀតណាមណាកាន់កាប់ ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ។ ឯកឧត្តម ប៉ែន បូណា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យជឿតាមការឃោសនាកុហកបោកប្រាស់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ដែលនិយាយថា វត្តប៉ាកណាម ត្រូវបានវៀតណាមកាន់កាប់ ដែលជារឿងមិនពិតនោះទេ ពោលគឺតាមការពិតជាក់ស្តែង […]
លោក Camcar ហោះទៅដល់ម៉ាឡេស៊ី ស្កាត់ចាំប្រតិភូ Gumball3000 ហើយត្រៀមបន្តដំណើរទៅសិង្ហបុរីជាគោលដៅចុងក្រោយ
ម្ចាស់ Camcar Collection លោក ឡយ ភាល័យ កំពុងបន្តតាមផ្តិតព្រឹត្តិការណ៍ Gumball 3000។ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបានធ្វើដំណើរទៅដល់ម៉ាឡេស៊ីហើយ ដើម្បីស្កាត់ចាំក្បូនប្រតិភូ Gumball3000 ដែលនឹងធ្វើដំណើរពីប្រទេសថៃ មកប្រទេសម៉ាឡេស៊ី ហើយនឹងបញ្ចប់នៅប្រទេសសិង្ហបុរី។ ពីប្រទេសម៉ាស៊ី អ្នក review ឡានដ៏ល្បីរូបនេះ បានអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលបានតាមដានការផ្សាយផ្ទាល់ពីបេសកកម្មរបស់លោក […]
