សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្តេជ្ញាតំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ មិនថាតិចក្តី ច្រើនក្តី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជា បានបន្ត​កើនឡើងជារៀងរាល់ឆ្នាំ​មិនថានៅក្នុងបរិបទកូវីដ-១៩ឬក៏វិបត្តិសេដ្ឋកិច្ចសកលក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តែងបានគិតគូរជាប់ជាប្រចាំដល់សុខទុក្ខបងប្អូនកម្មករ-និយោជិតជានិច្ច ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីជាប្រាក់ឈ្នួលអប្បបរមានៅប្រទេសដទៃ រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន មានភាពនឹងថ្កល់ ឬត្រូវបានកាត់បន្ថយ ដោយសារវិបត្តិសកលក្តី ក៏កម្ពុជាបន្តប្តេជ្ញាតំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំផងដែរ មិនថាតិចក្តី ច្រើនក្តី ដែលនេះ ជាការបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល​ ក្នុងការលើកកម្ពស់កម្រិតជីវភាព និងការយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនកម្មករ-និយោជិត ។ […]

ឯកឧត្តម ហួត ហាក់ ប្តូរមកកាន់ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ រីឯឯកឧត្តម សុខ សូកេន ទៅជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច

រដ្ឋសភានៃកម្ពុជា បានអនុម័តគាំទ្រទាំងស្រុងហើយ លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ២រូប ដោយក្នុងនោះ ឯកឧត្តម ហួត ហាក់ ប្តូរមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ប្តូរមកកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។ ការអនុម័តរបស់រដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាព […]

ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា សរសើរពីស្ថិរភាពនយោបាយនៅកម្ពុជា

ក្នុងឱកាសនៃជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលចប់បេសកកម្មការទូត បានកោតសរសើរការរីកចម្រើនលើវិស័យជាច្រើននៅកម្ពុជា រួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម ឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសការដំឡើងកម្រិតទំនាក់ទំនងថៃ-កម្ពុជា ដល់ភាពជាដៃគូយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី […]

អង្គការមូលនិធិអាស៊ី ប្ដេជ្ញាបន្តភាពជាដៃគូក្នុងការគាំទ្រកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិអង្គការមូលនិធិអាស៊ី នៅវិមានសន្តិភាព នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ។ ក្នុងឱកាសនៃជំនួបនេះលោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន […]

ដំណឹងល្អ! សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យដំឡើងប្រាក់ខែកម្មករនិយោជិត ឆ្នាំ២០២៥ កើនឡើង ៤ដុល្លារទៀត គឺ ២០៨ដុល្លារក្នុង ១ខែ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា មុននេះបន្តិច ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរាយការណ៍អំពីលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ។ ទោះជាយ៉ាងនេះក៏ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់គោលការណ៍ទៅឯកឧត្តម […]

រដ្ឋមន្ដ្រី ៣រូប ពួតដៃគ្នាជំរុញសហគមន៍កសិកម្មទំនេីប​ សហគមន៍កសិករប្រេីប្រាស់ទឹក ​និងភូមិគំរូ​

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានរួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងលេីកទី២ ស្ដីពីការសម្របសម្រួលអនុវត្តកម្មវិធី​នយោបាយ​ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនេីប​ សហគមន៍កសិករ​ប្រេីប្រាស់ទឹក​និងភូមិគំរូ។ នៅក្នុងកិច្ចប្រជុំដែលរៀបចំធ្វើនៅព្រឹកថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធនធានទឹក​និងឧតុនិយមនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត […]

អ្នកនាំពាក្យ៖ ករណីក្មេងទំនើងបានថយចុះ ក្រោយចលនាបង្ក្រាប និងបំផុសការអប់រំ

ឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល២សប្ដាហ៍ដើមខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបង្ក្រាបករណីក្មេងទំនើងសរុបជាង២០ករណី ឃាត់ខ្លួនបានមនុស្សជាង៨០នាក់។ បើតាមឯកឧត្តមបណ្ឌិតដដែល ករណីក្មេងទំនើងបានថយចុះគួរឱ្យកត់សម្គាល់ បន្ទាប់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្កើនការយកចិត្តទុកដាក់បង្ក្រាប និងបំផុសចលនាអប់រំ និងជាពិសេស គឺបន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់បន្ថែមទៀតពីសម្ដេចធិបតី ហ៊ុន […]

ទីតាំងនិងម៉ោងចេញដំណើរ របស់រថយន្តក្រុងសម្រាប់​ដឹកពលរដ្ឋឥតគិតថ្លៃទៅស្រុកកំណើត ក្នុងឳកាស​បុណ្យភ្ជុំបិណ្ឌ

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដឹកប្រជា​ពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រថយន្តក្រុងចំនួន៦៥៣គ្រឿងនេះ គឺសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញចំនួន ១០០គ្រឿង ,សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញចំនួន ៤៩៧គ្រឿង និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងកម្សាន្តនៅតំបន់ភូមិភាគឦសាន រួមមាន ខេត្តក្រចេះ, […]

ឯកឧត្តម ប៉ែន បូណា ផ្ញើសារទៅវិទ្យុ RFA ថា តើអស់លោកសមកើតជាខ្មែរទេ?

“តើអស់លោកសមកើតជាខ្មែរទេ? តើបេះដូង ឈាម និងខួរក្បាលរបស់អស់លោកសាងពីអ្វីបានជាមានចិត្តអន្យតិរ្ថិយចំពោះជាតិសាសន៍ខ្លួនឯងយ៉ាងនេះ? ព្រឹត្តិការណ៍ដ៏ធំដែលប្រមូលផ្តុំដោយជនល្បីល្បាញលំដាប់ពិភពលោកនាំគ្នាមកជួបជុំនៅលើទឹកដីកម្ពុជាដោយលើកទង់ជាតិខ្មែរ និងផ្សាយពីអង្គរវត្តរបស់ខ្មែរឱ្យល្បីពេញពិភពលោក បែរជាមានខ្មែរជ្រុលនិយមមួយក្តាប់តូចអាចខ្ជាក់ចេញពាក្យបែបនេះទៅកើត????? ពិតជាគួរឱ្យខ្មាសអៀនណាស់!” នេះជាសំណេររបស់អ្នកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សំណេររបស់ឯកឧត្តមនៅយប់ថ្ងៃទី១៨ ខែកញ្ញានេះ ជាការផ្ញើសារទៅវិទ្យុ RFA ដែលបានចុះផ្សាយអត្ថបទមួយមានចំណងជើងថា ពលរដ្ឋមួយចំនួនបារម្ភថា ក្បួនរថយន្តរាប់រយរបស់ Gumball 3000 បង្ករឲ្យញ័ររញ្ជូយគ្រឹះប្រាសាទ។ ផ្ទុយពីការចុះផ្សាយរបស់វិទ្យុបម្រើបរទេសនេះ ព្រឹត្តិការណ៍ […]

នាយកប្រតិបត្តិមូលនិធិអាស៊ីថ្មី ប្តេជ្ញាបន្តគាំទ្រកម្ពុជាឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍរហូតទៅ

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ លោកស្រី ឡរ៉ែល អ៊ី មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ីថ្មី ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ លោកស្រីប្រធាន មានប្រសាសន៍ថា មូលនិធិអាស៊ី តែងចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានារបស់រដ្ឋាភិបាលកម្ពុជា ជាពិសេស គឺការចូលរួមគាំទ្រយ៉ាងសកម្មដល់អាជ្ញាធរនៅតាមមូលដ្ឋាន […]

5
Promotion