ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសអញ្ជើញអតិថិជនរបស់ គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មកបន្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៣ ចំនួន ២៤៦៩បណ្ណ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ. ន. ស.) បានឱ្យដឹងថា ក្រសួងនឹង៖ ១. អនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិនិងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៣ ចំនួន ២ ៤៦៣បណ្ណ ជូនអតិថិជនរបស់គម្រោងផ្ទុះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោង ផ្លូវជាតិលេខ៦អា ដូចមានឈ្មោះក្នុងបញ្ជីជូនភ្ជាប់មកជាមួយ។ និង២. បន្តអនុវត្តនីតិវិធីទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិពីអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ ឬ ផ្ទុះគ្រប់ចំនួន ១០០% ដោយភ្ជាប់មកជាមួយនូវឯកសារ ដូចខាងក្រោម៖ កិច្ចសន្យាលក់ទិញដីឡូត៍និង/ ឬផ្ទុះ (ច្បាប់ដើម) វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម) ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ។
ទន្ទឹមនេះ ក្រសួងអញ្ជើញអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត ជ្រៃមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានឈ្មោះក្នុងបញ្ជីជូនភ្ជាប់មកជាមួយ ចូលរួមកម្មវិធីសំណេះសំណាល និងចែកបណ្ណកម្មសិទ្ធិ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៧:៣០នាទីព្រឹក នៅសាលសន្និបាត២០២១ ជាន់ទី២ នាទីស្តីការក្រសួង ដ. ន. ស. ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕





