គិតមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានអាយុបាន ៩ខែហើយ។ ទោះបីជារយៈពេលខ្លី ប៉ុន្តែ រាជរដ្ឋាភិបាលបន្តវេន បានបង្ហាញស្នាដៃគួរឱ្យស្ញប់ស្ញែងទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងលើឆាកអន្តរជាតិ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងវេទិកាសារព័ត៌មានលើកទី៣ បង្ហាញវឌ្ឍនភាពថ្មីរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ […]
Category: សង្គម
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យមានច្បាប់ដាក់ទោសជនណាដែលនិយាយថា កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍
«ខ្ញុំសូមស្នើឱ្យអ្នកច្បាប់ទាំងអស់ តើយើងអាចនឹងដាក់ច្បាប់នៅក្នុងប្រទេសកម្ពុជាបានឬអត់ សម្រាប់ជនណាក៏ដោយដែលថា កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ គឺត្រូវទទួលទោស»។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ថ្លែងសុន្ទរកថាបិទសន្និសីទ ក្រោមប្រធានបទ «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ការពារ និងឆ្លើយតបតាមរយៈការអប់រំ និងការថែទាំសុខភាព» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ សម្តេចតេជោបានបញ្ជាក់ថា នៅអឺរ៉ុបដូចជាមានដែលថាអ៊ីត្លែមិនមែនជារបរ ណាស៊ី ដូចជាមានទោស ចឹងកម្ពុជាគួរធ្វើទេ? នេះមិនមែនជាការបំផុសក្នុងន័យដើម្បីសង្កត់ទៅលើការបញ្ចេញមតិទេ ក៏ប៉ុន្តែកម្ពុជាមានរឿងអាក្រក់បែបនេះ […]
កោះហៅឧត្តមសេនីយ៍ត្រីម្នាក់មកសួរនាំករណីប្រមូលយកថវិកាក្នុង១ឃុំ ១លានរៀលនៅខេត្តកំពង់ស្ពឺ
ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ កោះហៅមកបំភ្លឺនៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ
មន្ត្រីជាន់ខ្ពស់ UN ចង់ឲ្យកម្ពុជាចែករំលែកទៅកាន់ពិភពលោក ពីមេរៀននិងបទពិសោធន៍ជោគជ័យក្នុងដំណើការសាលាក្តីខ្មែរក្រហម
អគ្គលេខាធិការរង អង្គការសហប្រជាជាតិ លោកស្រី Alice Wairimu Nderitu លើកឡើងថា ជោគជ័យរបស់កម្ពុជានៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និង ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺជាមេរៀនពិសោធដ៏ល្អសម្រាប់ប្រជាជាតិ នៅលើពិភពលោក។ ក្នុងឱកាសចូលជួបសម្តែងការគួរសម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងពិភាក្សាការងារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភា លោកស្រីអគ្គលេខាធិការរង UN […]
AFD បន្តគាំទ្រកម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ខាងមុខ
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការរួមចំណែក និងបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ។ នេះបើតាមការលើកឡើងរបស់លោកស្រី ម៉ារី ហេលេន ល័រហ្សុង (Marie Hélène LOISON) អគ្គនាយិការងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ […]
UN ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា
អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសកម្ពុជា លោក ចូសេហ្វ សូយ័រ បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមគោលដៅដែលបានគ្រោងទុក។ តំណាង UN បានបញ្ជាក់បែបនេះ ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្ដមស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្ដម ស សុខា […]
សម្ដេចតេជោ ហ៊ុន សែន អរគុណឆែកដែលបានលុបបំណុល និងប្រែក្លាយទៅជាជំនួយអភិវឌ្ឍន៍
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងអំណរគុណដល់ សាធារណរដ្ឋឆែកដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍ ហើយឆែកក៏នៅបន្តផ្ដល់ជំនួយជាបន្តទៀតលើវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសលើវិស័យអប់រំគឺការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសាធារណរដ្ឋឆែកជាបន្តបន្ទាប់។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយលោក Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន […]
កំពុងជំរុញការសាងសង់ប្រព័ន្ធធារាសាស្រ្តលំហាច មានសមត្ថភាពស្រោចស្រពលើផ្ទៃដីជាង៥ពាន់ហិកតា
ថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តលំហាច ឲ្យបានចប់មុនរដូវវស្សាចូលមកដល់ ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលមានសមត្ថភាពស្រោចស្រពលើផ្ទៃដីចំនួន ៥១៨៣ហិកតា
ទូតឥណ្ឌា ស្នើសម្តេចតេជោ ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា មើលឃើញឥណ្ឌាជាដៃគូដ៏គួរឲ្យទុកចិត្ត
លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា ប្រទេសយើងទាំងពីរ (កម្ពុជា-ឥណ្ឌា) មានទំនាក់ទំនងគ្នាជាយូរលង់ណាស់មកហើយ។ លោកស្រីក៏បានស្នើឲ្យសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា មើលឃើញប្រទេសឥណ្ឌាជាដៃគូដ៏គួរឲ្យទុកចិត្តជាមួយនឹងកម្ពុជា។ លោកស្រីថ្លែងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ […]
វៀតណាមអះអាងថា ខ្លួនចាំបាច់ត្រូវស្រាវជ្រាវរកអ្នកបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជាឲ្យឃើញ
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបលោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤
