សកម្មជនបក្សប្រឆាំងនៅអាមេរិកលោកសេង រតនាផ្តើមបង្ហាញជំហរនយោបាយបត់បែនដោយបានប្រកាសអំពីគោលជំហរគាំទ្រគម្រោងព្រែកជីហ្វូណនតេជោផ្ទុយពីមេកើយលោក សមរង្ស៊ី ដែលរិះគន់លើគម្រោងនេះ។ លោកសេង រតនាបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ថា ការគាំទ្រចំពោះគម្រោងនេះ ដេីម្បីកំណេីនសេដ្ឋកិច្ចកម្ពុជានិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សកម្មជនប្រឆាំងនៅក្រៅប្រទេសរូបនេះ ក៏ពន្លយសារយ៉ាងដូច្នេះថា៖ “ធ្វើនយោបាយអោយចេះបត់បែននិងមេីលកាលៈទេសៈបេីពុំដូច្នោះទេអ្នកនឹងឯកោហើយ”។ ការប្រកាសជំហរមិនឈរខាងលោក សមរង្សីដែលជាមេបក្សរបស់ខ្លួនបែបនេះអាចនឹងឲ្យលោក សមរង្ស៊ីកាន់តែឯកោទៀតហើយ ខណៈអ្នកជំនិត និងមនុស្សសំខាន់ៗ នៅជុំវិញខ្លួនបានចាកចេញពីលោកជិតអស់ទៅហើយ។ ការគាំទ្ររបស់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសលើគម្រោងព្រែកជីកហ្វូណនតេជោ បានក្លាយជាចរន្តជាតិដ៏សំខាន់មួយក្នុងការពង្រឹងឯកភាព និងសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ។ កម្លាំងគាំទ្រនេះ […]
Category: សង្គម
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីទាំងអស់ ធ្វើតេស្តរកសារធាតុញៀន
ក្រសួងព័ត៌មាន សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំធ្វើតេស្ត រកសារធាតុញៀនក្នុងក្របខណ្ឌនៃមន្ត្រីរាជការក្រសួងព័ត៌មាននៅថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ នេះនៅទីស្តីការក្រសួងព័ត៌មាន។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យាសរុបចំនួន ១៨៤០ នឹងត្រូវធ្វើតេស្តរកសារធាតុញៀន។ ជាយុទ្ធនាការដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» ឯកឧត្តម នេត្រ ភក្ត្រា […]
សម្ដេចតេជោ ហ៊ុន សែន និងឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា
ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋនសហភាពមីយ៉ាន់ម៉ា ផ្ញើសារលិខិតអបអរសាទរ សម្ដេចតីតេជោ ហ៊ុន សែន ដែលត្រូវបានបោះឆ្នោតជ្រើស តាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ។ ក្នុងសារលិខិត ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេច ប្រទេសកម្ពុជានឹងបន្តទទួលបានសុខ សន្តិភាព វឌ្ឍនភាព និងវិបុលភាព។ លោកបន្តថា ក្នុងរយៈពេលប្រាំមួយទសវត្សរ៍នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់យើង មីយ៉ាន់ម៉ា […]
រដ្ឋមន្ដ្រី ៣រូប រួមគ្នាដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ
រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានរួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីឈ្វេងយល់អំពីសក្ដានុពល និងតម្រូវការ នៅក្នុងវិស័យទាំង៣ គឺកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤
ដើម្បីបន្តវេនពីឪពុក ប្រមុខរាជរដ្ឋាភិបាលផ្តល់ក្របខណ្ឌទាហានដល់ក្រុមគ្រួសារយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅខេត្តកំពង់ស្ពឺ
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌទាហានដល់ក្រុមគ្រួសារយោធិនពលីទាំង ២០រូបដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិទី៣
អ្នកនាំពាក្យការិយាល័យ UN ទទួលបន្ទុកសិទ្ធិមនុស្ស មើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវចាត់ទុកការអត្ថាធិប្បាយរបស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence ពាក់ព័ន្ធករណីលោកស្រី ឈឹម ស៊ីថរ គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ ពីទីក្រុងហ្សឺណែវ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា បដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយ ដោយបំភ័ន្ត ជ្រើសត មួយជ្រុង និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence កាលពីថ្ងៃទី៣ […]
ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់ពលរដ្ឋកុំឲ្យមានការព្រួយបារម្ភលើភាពមិនប្រក្រតីណាមួយជុំវិញការប្រឡងមន្ត្រីរាជការ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រាប់ឪពុកម្តាយ អាណាព្យាបាលដែលរង់ចាំលើកទឹកចិត្ត បេក្ខជនដែលកំពុងប្រឡងប្រជែងនៅខាងក្នុងមណ្ឌល ឲ្យទុកចិត្តលើប្រព័ន្ធប្រឡងប្រជែងនេះ ហើយសូមកុំមានការព្រួយបារម្ភលើភាពមិនប្រក្រតីណាមួយជុំវិញការប្រឡង។ ឯកឧត្តម បានលើកឡើងថា “ប្អូនៗ ក្មួយៗ ជាបេក្ខជនដែលមានសមត្ថភាពពិតប្រាកដលើសគេ នឹងទទួលបានជោគជ័យលើការប្រឡងប្រជែងនេះ ហើយនឹងក្លាយជាមន្ត្រីរាជការស៊ីវិលដ៏មានគុណភាពរបស់កម្ពុជា”។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងពេលដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ នៅថ្ងៃទី៥ ឧសភា នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៕ […]
អបអរសាទរ! កម្ពុជាក្លាយជាប្រទេសនាំចេញអង្ករនិងស្រូវឈរលេខរៀងទី៧លើពិភពលោកឆ្នាំ២០២៣-២០២៤
កម្ពុជាក្លាយជាប្រទេសនាំចេញអង្ករ និងស្រូវ ឈរលេខរៀងទី៧លើពិភពលោកនៅឆ្នាំ២០២៣-២០២៤ របស់គេហទំព័រ Satista នាពេលថ្មីៗនេះ។
សម្រេចបាន ៦៥% គម្រោងជីកស្តាយប្រឡាយមេ៩៦ និងដោះទឹក, ពង្វាងទឹកចេញពីរាជធានីភ្នំពេញ នៅភូមិសាស្រ្តក្រុងតាខ្មៅ
ការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់
ល្បិចថ្មី! ប្រយ័ត្នជនឆបោកផ្ញើសារទៅសមាជិក ប.ស.ស. ដោយផ្ទាល់ និងបញ្ចុះបញ្ចូលឲ្យបង់ប្រាក់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែឧសភានេះ ជូនដំណឹងដល់សាធារណៈជន ពិសេសបងប្អូនដែលសមាជិក ប.ស.ស. ទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះមានករណីឆបោកទៅលើសមាជិក ប.ស.ស. តាមរយៈបង់ភាគទាន ដោយជនឆបោកបានផ្ញើសារទៅសមាជិក ប.ស.ស. ដោយផ្ទាល់ និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស. បង់ប្រាក់មកគណនីធនាគាររបស់ខ្លួន។ ក្រសួងណែនាំដល់បងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការឆបោករបស់ក្រុមជនអណាមិកទាំងនេះ ចៀសវាងខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗ។ សូមបញ្ជាក់ថា សម្រាប់បងប្អូនសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ […]
