លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ញើសារថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋទាំងអស់ ដែលចេញមកការពារភាពត្រឹមត្រូវ ស្អាតស្អំ របស់លោកជំទាវ ដែលរងគ្រោះដោយអយុត្តិធម៌ដោយសារព័ត៌មាន The Cambodia Daily។ តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី៤ ខែឧសភានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសរសេរថា៖ “សូមជំរាបសួរពុកម៉ែ បងប្អូនទាំងអស់គ្នា🙏ជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលចេញមកការពារភាពត្រឹមត្រូវ ស្អាតស្អំ របស់នាងខ្ញុំដែលរងគ្រោះដោយអយុត្តិធម៌ដោយសារព័ត៌មាន The […]
Category: សង្គម
នាយករដ្ឋមន្ត្រី៖ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅតែស្ថិតក្នុងបរិយាកាសអំណោយផល ដោយហេតុថា រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មានបានធានាឱ្យអ្នក សារព័ត៌មានអាចរាយការណ៍ដោយសេរី ឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ស្របពេលនៃការរីកចម្រើនខ្លាំងក្លាផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានបើកទូលាយចំពោះអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ បង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានបរទេសនានាប្រចាំនៅកម្ពុជា ជាក់ស្តែង តាមស្ថិតិក្រសួងព័ត៌មានកម្ពុជាមានអ្នកសារព័ត៌មានប្រមាណ ១០.០០០ នាក់ និងស្ថាប័នសារព័ត៌មានជាង ២.០០០ […]
ទោះបីជនអគតិ តាំង សារ៉ាដា ប្រឹងបំភ្លៃ ចោទប្រកាន់ ក៏មិនអាចឲ្យដុំពេជ្រ ក្លាយជាដុំថ្មបានឡើយ
មេខ្លោងផលិតព័ត៌មានក្លែងក្លាយលាបពណ៌នៅ The Cambodia daily បុគ្គល តាំង សារ៉ាដា នៅតែបន្តចេញផ្សាយរឿងរ៉ាវបោកប្រាស់ ញុះញង់ ប្រឌិតរឿងមិនពិតលើបណ្តាញសង្គម ដែលជាអំពើថោកទាបម្ដងហើយម្ដងទៀត។ ថ្មីៗនេះ កាសែតប្រឆាំង The Cambodia Daily បានប្រឌិតរឿងមិនពិតមួយ ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី។ កាសែតរត់ចោលស្រុកនេះ […]
ប្រមុខរាជរដ្ឋាភិបាល ស្វាគមន៍ជើងហោះហើរឡើងវិញរវាងឌូបៃ-ភ្នំពេញ និងគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកមកកាន់កម្ពុជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍នូវជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា រីករាយបន្តស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកមកកាន់កម្ពុជា ទន្ទឹមនឹងកម្ពុជា បាន និងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសដ្ឋានលំដាប់ថ្នាក់ 4F […]
ឧបនាយករដ្ឋមន្ត្រី ស សុខា ស្រណោះជាពន់ពេកដល់មន្ត្រី និងពលរដ្ឋ ដែលកំពុងបំពេញភារកិច្ចក្រោមកំដៅថ្ងៃ
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានផ្ញើសារតាមផេកផ្លូវការរបស់ឯកឧត្តម ជូនមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់។ ក្នុងសារនោះ ឯកឧត្តម ស សុខា បានកត់សម្គាល់ថា នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានាក្នុងតំបន់ បានកើនកំដៅគួរឱ្យកត់សម្គាល់។ ស្ថានភាពនេះ បានធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ការបំពេញការងារ […]
សម្តេចតេជោ ហ៊ុន សែន ខោកក្បាលកាសែតប្រឆាំង The Cambodia Daily ឲ្យឈប់ល្ងង់
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងជុំវិញវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងកូនប្រសារសម្តេច គឺលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី។ តាមរយៈបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងទាំស្រុងយ៉ាងដូច្នេះថា៖ “បើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត។ ហេតុតែប្រឆាំងគ្រប់រឿងបានថ្មីៗនេះ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ The Cambodia Daily ប្រឌិតរឿងមិនពិត ដែលជាអំពើថោកទាបម្ដងហើយម្ដងទៀត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេច និងគ្រួសារ។ តាមរយៈបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២ ខែឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា៖ “ថ្ងៃនេះ […]
ក្រុមហ៊ុន រេលវេ គ្រោងដាក់ដំណើរការរថភ្លើងល្បឿនលឿនទិញពីជប៉ុននៅខែក្រោយទាំងពីរខ្សែ
ក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុនដឹកមកដល់កម្ពុជាហើយ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងខែមិថុនាខាងមុខនេះ
នាយករដ្ឋមន្ត្រី មោទនភាពនៅពេលឃើញផលិតផលមានដាក់អក្សរខ្មែរ ផលិតនៅស្រុកខ្មែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញមោទនភាពនៅពេលឃើញផលិតផលមានដាក់អក្សរខ្មែរ ផលិតនៅស្រុកខ្មែរ។ សម្តេចបានគូសបញ្ជាក់ថា ការផលិតដោយខ្លួនឯង គឺជាសមត្ថភាពដកដង្ហើមដោយខ្លួនឯង និងម្ចាស់ការដោយខ្លួងឯង ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន។ ក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជា គឺជាផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា។ សម្តេចធិបតីមានប្រសាសន៍ថា៖ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើក្រុមហ៊ុន តូយ៉ូតា ផ្តល់ឱកាសសិក្សាពីក្នុងរោងចក្រដល់យុវជនកម្ពុជា
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា បានសម្ពោធជាផ្លូវការ ក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
