នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងបន្ទប់ B17-05 ស្ថិតនៅអគារខុនដូរវិមានកុលាប អគារB ជាន់ទី១៧ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិចិនដែលជាជនសង្ស័យចំនួន៧នាក់។ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញបានដកហូតសម្ភារៈ ជាវត្ថុតាងរួមមានៈAll in on ចំនួន ៥ គ្រឿង Monitor ចំនួន […]
Category: សង្គម
ជនភៀសសឹកខេត្តព្រះវិហារចំនួន ១,២៤៤គ្រួសារ ស្មើ ៣,៥៧៨នាក់ បន្តទទួលម្ហូបផ្គត់ផ្គង់ ២ពេលពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ជនភៀសសឹកកំពុងបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ដែលបានជម្លៀសពីសមរភូមិជម្លោះព្រំដែនកម្ពុជា-ថៃ បន្តទទួលបានរៀបចំម្ហូបផ្គត់ផ្គង់ប្រចាំថ្ងៃចំនួន ២ពេលពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ ជាក់ស្តែងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្គត់ផ្គង់ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ចំនួន ១,២៤៤គ្រួសារ ស្មើ ៣,៥៧៨នាក់ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ឲ្យជួយជំរុញវិនិយោគិនឲ្យមកវិនិយោគនៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និង ឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់ បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង […]
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកលេងបណ្តាញសង្គមបញ្ឈប់នូវការកាត់តរូបភាពដែលមានលក្ខណៈជេរប្រមាថ ឬការប្រើប្រាស់ភាសាដែលមិនសមគួរ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា នៅថ្ងៃទី២៨ ខែតុលានេ បានលើកឡើងពីចំណុចមួយនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី ចែងអំពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជានិងថៃ ក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា […]
រដ្ឋសភាកម្ពុជា-ហុងគ្រី ពង្រឹងទំនាក់ទំនងការទូត ដើម្បីលើកកម្ពស់ផលប្រយោជន៍ពលរដ្ឋនិងសុខសន្តិភាព
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី បានឯកភាពរួមគ្នាលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទំាងពីរ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់សុខសន្តិភាព នៅក្នុងពិភពលោក ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាសកល។ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាហុងគ្រី ក្នុងឱកាសដែលសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព […]
កម្ពុជា និងអូស្ត្រាលី ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត […]
ជនភៀសសឹកខេត្តព្រះវិហារចំនួន ១,២៧៥គ្រួសារ ស្មើ ៣,៦៨៩នាក់ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចម្អិនម្ហូបផ្គត់ផ្គង់ប្រចាំថ្ងៃ ២ពេល
ជនភៀសសឹកដែលបានជម្លៀសពីសមរភូមិជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម បន្តទទួលបានរៀបចំម្ហូបផ្គត់ផ្គង់ប្រចាំថ្ងៃចំនួន ២ពេលពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តផ្គត់ផ្គង់ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ចំនួន ១,២៧៥គ្រួសារ ស្មើ ៣,៦៨៩នាក់ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]
រថពាសដែកវិលចូលបន្ទាយវិញ ក្រោយកម្ពុជា និងថៃ បានឯកភាពគ្នាកែសម្រួលយុទ្ធោបករណ៍ និងដកអាវុធធុនធ្ងន់រៀងៗខ្លួនចេញពីតំបន់ជម្លោះព្រំដែន
នៅវេលាម៉ោង១១:០០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់មិញនេះ ក្រោយភាគីកម្ពុជា និងថៃបានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍ […]
កម្ពុជា-ឡាវ-វៀតណាម នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ឱ្យកាន់ជិតស្និទ្ធ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានរៀបចំអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ […]
មន្ត្រីសកម្ម លោក ប៉ាង លីដា ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញឲ្យមកជួបនិងសុំឱ្យតៀមធ្វើបទបង្ហាញក្នុងសន្និបាតក្រសួងនាពេលខាងមុខ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនអស់ចិត្តឡើយ បើមិនបានជួបផ្ទាល់ជាមួយលោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានមហាជន ស្គាល់ថាជាមន្ត្រីសកម្ម និងមានសិល្បៈក្នុងការងារ ធ្វើឱ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។ បន្ទាប់ពីបានលើកសរសើរមិនដាច់ពីមាត់អំពីការងារ លោក ប៉ាង លីដា ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានា ទីបំផុតនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ […]
