សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបជាមួយលោកបណ្ឌិត Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, លោកបណ្ឌិតអនុប្រធានធនាគារពិភពលោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា […]
Category: សង្គម
ប្រធានាធិបតី ត្រាំ បើកផ្លូវលក់អាវុធ និងរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញជាមួយកម្ពុជា
សហរដ្ឋអាម៉េរិក នឹងដកបំរាមការលក់សម្ភាវុធមកឲ្យកម្ពុជា និងបើកឱ្យមានការរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញ ក្រោយខកខានធ្វើជិត ១០ឆ្នាំ។ បើយោងតាមសេចក្តីប្រកាសពីវិមានរដ្ឋាភិបាលអាម៉េរិកអំពីលទ្ធផលនៃជំនួបពិភាក្សារបស់លោកដូណាល់ ត្រាំ និងសម្តេចធិបតី ហ៊ុន ម៉ាណែត កាលថ្ងៃទី២៦ ខែតុលា នៅប្រទេសម៉ាឡេស៊ី។ គួរឱ្យដឹងថា សមយុទ្ធយោធា ឆ្មាំអង្គរ ជាសមយុទ្ធមួយដែលកម្ពុជា និងអាមេរិក បានចាប់ដៃគ្នាធ្វើជាលើកដំបូង ក្នុងឆ្នាំ២០១០ ហើយបន្តធ្វើសមយុទ្ធរួមគ្នា ជារៀងរាល់ចុងឆ្នាំនីមួយៗ រយៈពេល៧លើកជាប់ៗគ្នា។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៧ សមយុទ្ធយោធានេះ […]
មេដឹកនាំកម្ពុជា-កូរ៉េ ជជែករឿងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន នឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អំឡុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានជំនួបពិភាក្សាការងារជាមួយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េ ដោយគូសបញ្ជាក់ពីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួននាព្រឹកថ្ងៃចន្ទ ទី២៧តុលានេះ សម្តេចធិបតី បានឲ្យដឹងថា យើងឯកភាពគ្នាក្នុងការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកម្ពុជា-កូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤ ហើយកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ស្ទើរគ្រប់វិស័យ។ បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី យើងក៏បានពិភាក្សាគ្នា […]
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំម្ហូបប្រចាំថ្ងៃ ២ពេលផ្គត់ផ្គង់ជនភៀសសឹកខេត្តព្រះវិហារ ១,២៩៩គ្រួសារ
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកប្រចាំថ្ងៃចំនួន ២ពេលដែលបានជម្លៀសពីសមរភូមិជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងបន្តស្នាក់នៅមណ្ឌលសុវត្ថិភាព។ ជាក់ស្តែងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តផ្គត់ផ្គង់ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ចំនួន ១,២៩៩គ្រួសារ ស្មើ ៣,៧៥៩នាក់ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម […]
ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៤២២គ្រួសារ ស្មើ ៤,៣៣៤នាក់ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដែលដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកប្រចាំថ្ងៃចំនួន ២ពេលដែលជម្លៀសពីសមរភូមិជម្លោះព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៤២២គ្រួសារ ស្មើ ៤,៣៣៤នាក់ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម […]
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីបង្កើនជំនឿទុកចិត្តគ្នា
នាវេលាម៉ោង ១០ព្រឹកនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ បើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា […]
សម្តេចនាយករដ្ឋមន្ត្រី អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ […]
ឆ្នាំ២០២៦ រដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋជាង ១០ពាន់លានដុល្លារកើនឡើងជិត៨ភាគរយ
រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាក្នុងឆ្នាំ២០២៦ ចំនួន ៤០ ៩១៣ ប៊ីលានរៀល ឬប្រមាណជាង ១០ពាន់លានដុល្លារ ដែលចំនួននេះកើនឡើង ៧,៦% បើធៀបនឹងឆ្នាំ២០២៥។ ក្នុងនោះសេដ្ឋកិច្ចកម្ពុជា រំពឹងនឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២ភាគរយ សម្រាប់ឆ្នាំ២០២៥ និងប្រមាណ ៥,០ភាគរយសម្រាប់ឆ្នាំ២០២៦។ យោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តីក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា […]
ថ្ងៃ២៤តុលា រយៈពេល ៣ខែហើយ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកខេត្តព្រះវិហារ
ថ្ងៃទី២៤ ខែតុលានេះ គឺមានរយៈពេល ៣ខែហើយ ដែលក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកប្រចាំថ្ងៃចំនួន ២ពេលដែលជម្លៀសខ្លួនចេញពីសមរភូមិជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ មានជនភៀសសឹកនៅខេត្តឧត្តរមានជ័យ បានត្រឡប់ទៅកាន់លំនៅឋានវិញ ប៉ុន្តែជនភៀសសឹកក្នុងខេត្តព្រះវិហារ មួយចំនួនក៏ត្រឡប់ទៅ មួយចំនួនទៀតបន្តស្នាក់នៅជំរំសុវត្ថិភាព។ ជាក់ស្តែងនៅថ្ងៃទី២៤ ខែតុលានេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៤៨៦គ្រួសារ ស្មើ […]
គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦
សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។ សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៥មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាពលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ការគាំទ្រការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៦ […]
