ក្រសួងអប់រំ ណែនាំដល់គ្រូបង្រៀនទាំងអស់ ត្រូវបង្រៀនសិស្សឱ្យចេះច្រៀងចម្រៀងជាតិ និងសូត្រធម៌នានា 

ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់សាលារៀនទាំងអស់ត្រូវអនុវត្តការគោរពទង់ជាតិ ស្របតាមប្រកាសលេខ ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ។ តាមលទ្ធភាពពេលវេលា គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនអាចរៀបចំការគោរពទង់ជាតិ នៅរៀងរាល់ព្រឹកនៃថ្ងៃសិក្សា មុនពេលចូលរៀន ១០នាទី ឬរៀងរាល់ល្ងាចនៃថ្ងៃសិក្សា ក្រោយពេលចេញពីរៀន។ នេះបើតាមសេចក្តីណែនាំស្ដីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈ ឆ្នាំសិក្សា២០២៥-២០២៦ ផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា។ ក្នុងសេចក្តីណែនាំ ក្រសួងអប់រំបានលើកឡើងថា […]

កាស៊ីណូ ស៊ីលវើរ ស្តារ នៅក្រុងបាវិត ត្រូវបានព្យួរអាជ្ញាប័ណ្ណ ដោយសារជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

លេខាធិការដ្ឋាននៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ និងសម្របសម្រួល ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជកម្មកម្ពុជា(គ.ល.ក.) និង កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញាសាលា ដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ នេះ បានចុះឆែកឆេរទីតាំង សង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកាស៊ីណូ ស៊ីលវើរ ស្តារ ស្ថិតក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។ ប្រតិបត្តិការនេះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២៣នាក់ ក្នុងនោះមានជនជាតិស្រីលង្កាមានចំនួន ៦នាក់(ស្រ្តី១នាក់) ប៉ាគីស្ថាន […]

កម្ពុជា-ថៃ ព្រមព្រៀងលើកំណត់ហេតុរួមកែសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់

យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ នៅរសៀលថ្ងៃទី៣១ ខែតុលានេះបានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ បន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន RBC កាលពីព្រឹកមិញនៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ភាគីទាំងពីរបានពិភាក្សា […]

សម្តេច ឃួន សុដារី  ស្នើក្រុមមិត្តភាពរដ្ឋសភាបារំាង-កម្ពុជាលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញអ្នកទេសចរ និងអ្នកវិនិយោគបារំាងទៅកម្ពុជាបន្ថែមទៀត

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅក្នុងនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។ សម្តេចប្រធានរដ្ឋសភា បានបង្ហាញក្តីសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះ ឯកឧត្ដម […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សូមក្មួយៗចងចាំថា ប្រទេសជាតិខ្លាំងដោយសារធនធានមនុស្សមានគុណភាព ហើយបើចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងអបាយមុខគ្រប់រូបភាព

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើដល់យុវជន យុវនារីជំនាន់ថ្មី ទាំងអស់ សូមបន្តខិតខំរៀនសូត្រឱ្យបានជ្រៅជ្រះ និងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងប្រកាន់ខ្ជាប់នូវអត្តចរិត គុណធម៌ និងសីលធម៌ល្អប្រពៃ ព្រមទាំងចូលរួម ធ្វើតែអំពើល្អ ដើម្បីការរីកចម្រើននិងសន្តិភាពនៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិទាំងមូល។ សម្តេចបានលើកឡើងថា៖ «សូមក្មួយៗចងចាំថា ប្រទេសជាតិខ្លាំងដោយសារធនធានមនុស្សមានគុណភាព ហើយបើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន […]

បេសកកម្មធ្វើម្ហូបផ្គត់ផ្គង់ជនភៀសសឹករបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបិទបញ្ចប់ បន្ទាប់ពីពន្លឺសន្តិភាពតាមព្រំដែនបានភ្លឺឡើងវិញ ក្រោយកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

ជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ គឺជាគោលដៅចុងក្រោយនៃបេសកកម្មរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។  ចាប់តាំងមានការពីផ្ទុះអាវុធតាមព្រំដែន ដែលផ្តើមឡើងដោយភាគីថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រុមយុវជនរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រាប់រយនាក់ ក៏បានផ្តើមសមរភូមិដែរ គឺចុះផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលមានប្រមាណជិត ៧ម៉ឺននាក់ […]

ប្រាសាទអង្គរវត្ត ជាទីពេញនិយមនៃការថតរូបមុនរៀបអាពាហ៍ពិពាហ៍ ឬហៅថា Pre Wedding 

ប្រាសាទអង្គរវត្ត ទាក់ទាញទេសចរចម្រុះជាតិសាសន៍ឱ្យមកទស្សនា និងថតរូបអនុស្សាវរីយ៍ជាមួយសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ក្បាច់ចម្លាក់ទេពកថា ទេសភាពព្រៃឈើ និងស្មៅបៃតងជាដើម។ ប្រាសាទអង្គរវត្ត ក៏ជាទីតាំងទាក់ទាញសម្រាប់ថតរូបមុនរៀបអាពាហ៍ពិពាហ៍ ឬហៅថា ថតរូប Pre Wedding ដល់កូនកម្លោះក្រមុំមកពីគ្រប់បណ្ដាខេត្តក្រុងផ្សេងៗ និងបរទេសផង ត្រៀមសម្រាប់មុនថ្ងៃចូលរោងមង្គលការ ដែលមានតែម្តងនៅក្នុងឆាកជីវិត។   លោក ឡេក គឹមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ប្រាសាទអង្គរវត្ត ឱ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រោយថ្ងៃចេញវស្សា នៅប្រាសាទអង្គរ […]

សម្តេច ឃួន សុដារី ប្រាប់វេទិកាសន្តិភាពប៉ារីសថា កម្ពុជា ជាប្រទេសតូច ត្រូវពឹងផ្អែកយ៉ាងខ្លាំងលើការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ

សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ក្នុងកិច្ចប្រជុំតុមូល នៃវេទិកាសន្តិភាពប៉ារីសលើកទី៨ ដែលប្រារព្ឋធ្វើឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារំាង ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៥នេះ បានលើកឡើងពីការឯកភាពរបស់ កម្ពុជា-ថៃ លើកិច្ចព្រមព្រៀងសន្តិភាព ដោយមានការជួយសម្របសម្រួលពីប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងដោយមានការជួយគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។ ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពនេះ បានបិទទំព័រមួយដ៏លំបាក និងបើកនូវសករាជថ្មីមួយ ដែលមិនត្រឹមតែបញ្ចប់នូវជម្លោះនាពេលបច្ចុប្បន្ន ថែមទាំងបានធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធានាបាននូវសន្តិភាព ដោយដោះស្រាយនូវមូលហេតុនៃជម្លោះ និងបង្កើតលក្ខណ្ឌដ៏ចាំបាច់ សម្រាប់ធានាបាននូវសន្តិភាពយូរអង្វែង សុខុដុមរមនា […]

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូបជនភៀសសឹកខេត្តព្រះវិហារចំនួន ៨៩៣គ្រួសារ ស្មើ ២៥៥១នាក់

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំម្ហូបផ្គត់ផ្គង់ប្រចាំថ្ងៃចំនួន ២ពេលជនភៀសសឹកកំពុងបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ដែលបានជម្លៀសពីសមរភូមិជម្លោះព្រំដែនកម្ពុជា-ថៃ។ យោងតាមទំព័រហ្វេសប៊ុកផេក យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ជនភៀសសឹកខេត្តព្រះវិហារ ជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ៨៩៣គ្រួសារ ស្មើ ២៥៥១នាក់ ត្រូវបានក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំម្ហូបផ្គត់ផ្គង់ប្រចាំថ្ងៃចំនួន ២ពេលក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត […]

ក្រុមហ៊ុនមួយក្នុងស្រុក បាននិងកំពុងដឹកនាំដៃគូក្រុមហ៊ុនរបស់ខ្លួន មកពីបណ្តាប្រទេសផ្សេងគ្នាចំនួន៣ ចូលរួមវេទិការធុរកិច្ចដ៏ធំមួយ នៅប្រទេសម៉ាឡេស៉ី

បារាយ៍គ្លូប៊ល មេនេមិន ដែលគេស្គាល់ថាជាក្រុមហ៊ុនដ៏សកម្មមួយក្នុងការគាំទ្រអ្នកផលិតនិងកែច្នៃផលិតផលក្នុងស្រុក ក៏ដូចជាជំរុញសកម្មភាពទីផ្សារអន្តរជាតិជាពិសេសទីផ្សារហាឡាល់ បាននិងកំពុងដឹកនាំដៃគូក្រុមហ៊ុនបរទេសរបស់ខ្លួនមកពី ប្រទេសកូរ៉េខាងត្បូង សិង្ហបុរី និងម៉ាឡេស៊ី មកចូលរួមកម្មពិធីពិសេសមួយនាប្រទេសម៉ាឡេស៊ី ស្របពេលដែលម៉ាឡេស៊ីកំពុងធ្វើជាម្ចាស់ផ្ទៈនៃកិច្ចប្រជុំអាស៊ានយ៉ាងមមាញឹក ពីថ្ងៃ២៨-៣០ ខែតុលា ឆ្នាំ២០២៥។ លោក លី សាលីម នាយកគ្រប់គ្រងក្រុមហ៊ុន បានប្រាប់ឲ្យដឹងថា នេះជាកម្មវិធី BuildXpo Malaysia ជាផ្នែកមួយផ្តល់នៅភាពជឿនលឿននៃគ្រឿងបរិក្ខា និងសំណង់។ ដូចយើងដឹងហើយថាវិស័យសំណង់ជាសសរទ្រូងទាំង៤ ប្រទេសកម្ពុជាយើង […]

5
Promotion