ក្រសួងយុត្តិធម៌ បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដានេះថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងជ្រើសរើសយុវជនវោហារសាស្រ្តឆ្នើមក្នុងវិស័យយុត្តិធម៌ ដែលមានបេក្ខជនចំនួន ១០រូបចុងក្រោយ ចូលរួមមកបង្ហាញសមត្ថភាពលើវេទិកា។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងសិស្សកំពុងសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។ កម្មវិធីយុវជនវោហារសាស្រ្តឆ្នើមក្នុងវិស័យយុត្តិធម៌ ជាកម្មវិធីដំបូងបំផុតដែលក្រសួងយុត្តិធម៌បានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ឱ្យចូលរួមប្រកួតប្រជែង បង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន សម្រាប់បម្រើដល់គោលដៅរបស់ក្រសួងយុត្តិធម៌ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងជា ៣ ដំណាក់កាលគឺ៖ […]
Category: សង្គម
ក្រសួងទេសចរណ៍៖ ចរន្តភ្ញៀវទេសចរអន្តរជាតិ នៅតែមានការកើនឡើង ស្របពេលការបោះឆ្នោតថ្នាក់ជាតិកាន់តែកៀកមកដល់
ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែកក្កដានេះ បានឲ្យដឹងពីតួលេខភ្ញៀវទេសចរប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣) កន្លងមក ភ្ញៀវសរុបមានចំនួន ២៩៦,០០៥នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩,៤៤១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៣៦,៥៦៤នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦៦,៥៥៧នាក់ ខេត្តបាត់ដំបង ៣៥,៦៦៤នាក់ រាជធានីភ្នំពេញ ៣៣,២១១នាក់ ខេត្តកំពត ២៧,៦៧៥នាក់ ខេត្តសៀមរាប […]
សម្ដេចក្រឡាហោម ស ខេង លើកទឹកចិត្ត CWPUC បន្តធ្វើសកម្មភាពស្របទៅតាមច្បាប់ស្ដីពីសហជីព
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (គ.៨៥) ដោយមានអ្នកចូលរួមប្រមាណ១ ០០០នាក់។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានជម្រាបជូនអំពីលទ្ធផលការងារចូលរួមក្នុងចលនាគាំទ្រគណបក្សប្រជាជនកម្ពុជា ការសម្របសម្រួលវិវាទ ការគាំទ្រដល់កម្មករ កម្មការិនី ក្នុងនោះចាប់ពីខែមករា ដល់ខែកក្កដានេះ […]
ប្រធាន គ.ជ.ប ប្រាប់ប្រតិភូ OIF ថា មកទល់ពេលនេះ គ.ជ.ប ត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោតឲ្យបានជោគជ័យ
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ប្រាប់ប្រតិភូ OIF ថា មកទល់ពេលនេះ គ.ជ.ប ត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោតឲ្យសម្រេចបានជោគជ័យ។ ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងជំនួបនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ជាមួយឯកឧត្តម ដេស៊ីរ៉េ នីយ៉ារូហ៊ីរីរ៉ា (Désiré NYARUHIRIRA) ទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែកកិច្ចការនយោបាយ និងការទូតរបស់អគ្គលេខាធិការអង្គការអន្តរជាតិនិយាយភាសាបារាំង (Organisation […]
ពលរដ្ឋ ៣៣៣គ្រួសារ ព្រមព្រៀងបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុន ហៃ សួគ៌ តាមបែបឈ្នះឈ្នះ
នៅថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៣ ប្រជាពលរដ្ឋ៣៣៣គ្រួសារដែលបានព្រមព្រៀងដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុន ហៃសួគ៌តាមបែបឈ្នះឈ្នះនៅភូមិទំនប់ដាច់ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានទទួលសេចក្តីសម្រេចទទួលស្គាល់ការគ្រប់គ្រងកាន់កាប់ក្បាលដីឡូតិ៍ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងឯកឧត្តម ង៉ោ ម៉េងជ្រួនអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យតំណាងឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តស្រុកឃុំកងកម្លាំងយុវជន និងប្រជាជនយ៉ាងច្រេីនកុះករ៕
គ.ជ.ប៖ នៅថ្ងៃទី១៨ គណបក្សនយោបាយចំនួន១៣ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដោយរលូន
គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃទីដប់ប្រាំបីនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន ១៣ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះ មានគណបក្សនយោបាយចំនួន ៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ទី១: គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ។ ទី២ គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង និងមណ្ឌលខេត្តកំពង់ស្ពឺ។ ទី៣: គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ចាម និងមណ្ឌលខេត្តក្រចេះ។ […]
រដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង ៣៥០គ្រឿង សម្រាប់ដឹកពលរដ្ឋទៅបោះឆ្នោតនៅស្រុកកំណើត ដោយឥតគិតថ្លៃ
ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់កម្មករ និយោជិក និងប្រជាពលរដ្ឋ បានទៅស្រុកកំណើត ចូលរួមទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ប្រមាណ៣៥០គ្រឿង សម្រាប់ដឹកជញ្ជូនដោយឥតគិតថ្លៃ។
រដ្ឋបាលខេត្តសៀមរាប ឲ្យផ្អាកគ្រឿងស្រវឹង ខារ៉ាអូខេ កន្លែងកម្សាន្ត និងសេវាកម្មទេសចរណ៍ទាំងអស់នៅថ្ងៃទី២២, ២៣ ខែកក្កដា
រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ រដ្ឋបាលខេត្ត បាននណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីចូលរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ […]
មន្ទីរពេទ្យគន្ធបុប្ផា៖ កុមាររាប់ពាន់នាក់កំពុងពិនិត្យព្យាបាល ខណៈបុគ្គលិកបានខិតខំបំពេញការងារយ៉ាងនឿយហត់ទាំងយប់ថ្ងៃ ប្រកបដោយវិជ្ជាជីវៈ
មន្ទីរពេទ្យគន្ធបុប្ជា បានឲ្យដឹងថា នៅថ្ងៃចន្ទទី១៧ ឆ្លងចូលព្រឹកព្រលឹមថ្ងៃអង្គារទី១៨ ខែកក្កដា ឆ្នាំ២០៣ នៅគន្ធបុប្ផាភ្នំពេញនិងជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប មានកុមារច្រើនជាអតិបរមា ចំនួន ៣៨០៤នាក់ ត្រូវបានពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ, កុមារ មានជំងឺធ្ងន់ធ្ងរចំនួន ៥៤៥នាក់ ជាករណីថ្មី (newly admitted patients) ត្រូវបានដាក់ឲ្យចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ, កុមារចំនួន ២៣៦៥នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីពេទ្យ (inpatients), កុមារចំនួន […]
នគរបាលការពារព្រំដែនទឹក ដាក់កម្លាំងប្រចាំការ២៤ម៉ោង ត្រៀមសង្រ្គោះពលរដ្ឋពីឧបទ្ទវហេតុផ្សេងៗនៅលើផ្ទៃសមុទ្រ
នៅតាមអង្គភាព និងវរសេនាតូច ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈសង្គ្រោះ ប្រចាំការ២៤ លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗ នៅលើផ្ទៃសមុទ្រ និងធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យចេញនេសាទ ដោយសារកំឡុងពេលនេះ នៅលើផ្ទៃសមុទ្រ មានព្យុះ និងរលកធំៗ។ នេះបើតាមការឲ្យដឹងពីនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ […]