សម្តេចតេជោ ​ហ៊ុន សែន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនាប្រទេសជាតិ

សម្តេចតេជោ​ ហ៊ុន សែន បានមានប្រសាសថា រាជរដ្ឋាភិបាលនិតីកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីថែរក្សា ពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបែបនេះ ក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ […]

សម្តេចតេជោ ហ៊ុន សែន៖ សូមឱ្យស្មារតីថ្ងៃរំដោះជាតិ ៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ បានជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅកោះពេជ្ររាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះ គឺជាខួប លើកទី៤៥ឆ្នាំ […]

កម្ពុជា ទទួលបានចំណូលជាង ៤០០លានដុល្លារ ពីការនាំចេញអង្ករក្នុងឆ្នាំ២០២៣

រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥៦ ៣២៣ តោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៤៦៦ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា។ របាយការណ៍បានឲ្យដឹងថា ការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៣ មានកំណើនលើបរិមាណ ៣% និងបរិមាណទឹកប្រាក់មានកំណើន ១៣%បើ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ គោលដៅនាំចេញអង្ករកម្ពុជា ចំនួន ៦១ ដែលមានក្រុមហ៊ុននាំចេញចំនួន ៦៣ រួមមានប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត, […]

បុរី ឡេងណ៉ាវ៉ាត្រា ច្រានចោល ព័តមាន ញ៉ុះញ៉ង់លើសកាពិតដ៍អាក្រក់ ចំនួន៣  មានអាស៊ីសេរី RFA the cambodia daily khmer និង VDO ដែលមិនទទួលយកបាន

នាថ្ងៃ ថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២៤ នេះ បុរី ឡេង ណាវ៉ាត្រា បានចេញ សេចក្ដីប្រកាស់ ច្រានចោលព័ត៌មាន ញុះញង់លើសពីការពិតដ៍អាក្រក់ ចំនួន៣  មានអាស៊ីសេរី RFA, The Cambodia Daily Khmer និង VDO Khmer ដោយ សូមធ្វើការច្រានចោលនិងស្រាយបំភ្លឺជ៉ុវិញការចុះផ្សាយរបស់ វិទ្យុ អាស៊ីសេរី(RFA) VOD Khmer និង The Cambodia Daily Khmer ដែលលើកឡើងថា “ក្រុមហ៊ុន បុរី ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រឈម នឹង ការ ប្រកាស ក្ស័យធន រួច ប្ដូរម្ចាស់ថ្មី”  និង “អ្នកទិញបុរីឡេងណាវ៉ាត្រាខ្លះស្លាប់ដោយសារវិបត្ដិផ្លូវចិត្ដ និងបំណុលក្រោយបង់លុយគ្រប់មិនបានផ្ទះ” 

រដ្ឋាភិបាល សម្រេចបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ

រាជរដ្ឋាភិបាលបានសម្រេចបង្កើត “សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ- សរសេរជាអក្សរកាត់ (ស.ស.ភ.) និងមានឈ្មោះជាភាសាអង់គ្លេសថា “ENTERPRISE FOR MANAGING MUNICIPAL SOLID WASTE IN PHNOM PENH” សរសេរជាអក្សរកាត់ (EWP) តាមរយៈអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដើម្បីជំនួសរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម […]

អាជ្ញាធរជាតិអប្សរា បានដាំ និងចែកចាយកូនឈើជាង ១៣ម៉ឺនដើម ក្នុងឆ្នាំ២០២៣

នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ មានអាយុកាល២០ឆ្នាំហើយ បន្ទាប់ពីបង្កើតនៅឆ្នាំ២០០៤ ដែលកាលណោះមានឈ្មោះថា នាយកដ្ឋានទឹក និងព្រៃឈើ។ ២០ឆ្នាំនេះ នាយកដ្ឋាននេះបានដាំកូនឈើ និងចែក​ចាយដល់ពលរដ្ឋស្ទើរទូទាំងប្រទេសសរុបជាង២លានដើម។ ហើយនៅឆ្នាំ២០២៣កន្លងទៅ ការដាំក្នុងរមណីយដ្ឋានអង្គរ និងការចែកចាយសរុបជាង១៣ម៉ឺនដើម។ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ក្នុងឆ្នាំ២០​២៣ ការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ បូករួមទាំងការចែកចាយទៅប្រជាពលរដ្ឋតាមបណ្ដា រាជធានី […]

អបអរសាទរ! ព្រះសីហនុ បាត់ដំបង និងសៀមរាប ជាប់ជ័យលាភីទីក្រុងឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ប្រកាសលទ្ធផលនៃការបកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ” (Best Countdown City of the Year)។ កម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគ ប្រចាំឆ្នាំ” (Best Countdown City of The Year) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យ […]

ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ ប្រាប់ឲ្យកសិករទាំងអស់ផ្អាកធ្វើស្រូវប្រាំង បើខ្វះទឹកអាជ្ញាធរមិនទទួលខុសត្រូវឡើយ

មន្ទីរធនធានទឹក និងឧតុនិយម ខេត្ដកំពង់ឆ្នាំង ណែនាំឱ្យប្រជាកសិករទាំងអស់ផ្អាកការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តអាចាំង និងផ្នែកខាងលើនៃដងស្ទឹងជ្រៃបាក់។ ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានប្រាប់ដល់ប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវប្រាំង ព្រោះទឹកមានលំហូរ ឬធារទឹកមានកម្រិតដែលមិនអាចផ្តល់អោយក្នុងតំបន់ដែលមានផ្ទៃដីធ្វើស្រែវស្សាហើយ បន្តធ្វើស្រែប្រាំងទៀតទេ។ ជារៀងរាល់ឆ្នាំ បរិមាណទឹកមានសំរាប់តែផ្ទៃដីស្រែប្រាំងតិចតួចតែប៉ុណ្ណោះ ។ ក្នុងករណីបងប្អូនប្រជាកសិករនៅតែបន្តធ្វើស្រែប្រាំងក្នុងចំនួនដ៏ច្រើនលើសពីបរិមាណទឹកនោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំង នោះឡើយ។ មន្ទីរបញ្ជាក់ថា ករណីដែលប្រជាកសិករនៅតែបន្តបង្កបង្កើនផលស្រូវប្រាំងទៀត […]

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ណែនាំឲ្យរៀបចំភូមិគំរូ មានលក្ខណៈ ៤យ៉ាង

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី ការរៀបចំភូមិគំរូ នៅតំបន់ជនបទនៃប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំ ឯកឧត្តមបានផ្ដល់អនុសាសន៍ណែនាំលើការរៀបចំ “ចលនាភូមិគំរូ” ឱ្យទទួលបានជោគជ័យ ដោយត្រូវរៀបចំភូមិគំរូផ្អែកលើបទពិសោធន៍ដែលបានអភិវឌ្ឍកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដូចជា៖ ១. នាយកដ្ឋានជំនាញទាំង ៤ នៃកម្មវិធីទី៣ ត្រូវរៀបចំរបាយការណ៍រួមស្ដីពី ភូមិគំរូ ដោយរួមបញ្ចូលនូវវឌ្ឍនភាពភូមិគំរូ ការរៀបចំបញ្ជីភូមិគំរូ […]

ថ្នាក់ដឹកនាំកំពូល និងពលរដ្ឋកម្ពុជា ផ្ញើសាររំលែកទុក្ខចំពោះគ្រោះរញ្ជួយដីនៅជប៉ុន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសាររំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិតប្រជាជនជប៉ុន ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ ជាច្រេីនរបស់ប្រជាជន និងរដ្ឋាភិបាលប្រទេសជប៉ុន ដែលបណ្តាលមកពីការរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ។ ក្នុងសារលិខិត សម្តេចធិបតី បានលើកឡើងថា៖ “ខ្ញុំមានអារម្មណ៍សោកស្ដាយជាខ្លាំងដែលបានដឹងពីជនរងគ្រោះ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធដែលបណ្តាលមកពីការរញ្ជួយដីដ៏ធំដែលបានវាយប្រហារខេត្ត Ishikawa នៅថ្ងៃចូលឆ្នាំថ្មី។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខ និងអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន […]

5
Promotion