កម្ពុជា-ម៉ាឡេស៊ី បើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចទំនាក់ទំនងទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក

កម្ពុជា-ម៉ាឡេស៊ី បានសម្រេច ចុះហត្ថលេខារួមគ្នាលើឯកសារ លក្ខខណ្ឌស្តីពីកិច្ច សហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក ម៉ាឡេស៊ី (TOR) ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាពនៅក្នុងតំបន់ ដោយផ្តោតលើការផ្លាស់ប្តូរទៅវិញទៅមក ការហ្វឹកហ្វឺន-បណ្តុះបណ្តាល ការធ្វើលំហាត់រួមគ្នា និងវិស័យផ្សេងៗទៀតដែលផ្តល់ប្រយោជន៍ឲ្យកងទ័ពជើងគោកទាំងពីរ។  ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើង នៃទំនាក់ទំនងប្រកបដោយសក្តានុពល ដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចទំនាក់ទំនងទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក […]

៤ខែចុងក្រោយ សមត្ថកិច្ចកម្ពុជាបង្ក្រាបជនសង្ស័យជាង ៣ ៤០០នាក់ មានទាំងមេខ្លោងនិងបក្ខពួក ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅ ៩២ទីតាំង ក្នុង ១៨រាជធានីខេត្ត

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. បានបង្ហាញលទ្ធផលនៃយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គិតចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដោយក្នុងអំឡុងពេលនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រោមការចង្អុលបង្ហាញពីលេខាធិការដ្ឋាននៃគណៈកម្មការ គ.ប.ឆ.ប. (online scam) បានចុះពិនិត្យទីតាំងនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមគោលដៅចំនួន ៩២ទីតាំង ក្នុង ១៨ រាជធានីខេត្ត។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបប្រមាណ ៣ ៤៥៥ នាក់ […]

ជនភៀសសឹកខេត្តព្រះវិហារ ២,៣២៩គ្រួរសារ បន្តទទួលបានម្ហូបផ្គត់ផ្គង់ពីក្រុមការងាេសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំចម្អិនម្ហូបអាហារចំនួន ២ពេលប្រចាំថ្ងៃផ្គត់ផ្គង់ជនភៀសសឹកចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តចាត់ចែងក្រុមការងារសហព័ន្ធចម្អិនម្ហូបជូនជនភៀសសឹក ២គោលដៅ គឺជំរំវត្តពោធិ៍ […]

គ្រូបង្រៀនភាសាកូរ៉េនៅកម្ពុជាជិត ២០ឆ្នាំ ផ្ញើសារដល់ម្ចាស់អាជីវកម្មកូរ៉េទាំងអស់ កុំឱ្យមានការយល់ច្រឡំ រើសអើង ឬស្អប់ខ្ពើមពលករខ្មែរ

ជនជាតិកូរ៉េមួយរូបដែលបើកសាលាបង្រៀនភាសាកូរ៉េនៅកម្ពុជាជិត ២០ឆ្នាំ បានស្នើសុំម្ចាស់អាជីវកម្មកូរ៉េ និងជនជាតិកូរ៉េទាំងអស់ កុំឱ្យមានការយល់ច្រឡំ ហើយឈានដល់ការរើសអើង ឬស្អប់ខ្ពើមពលករខ្មែរ ដោយសារតែការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េពាក់ព័ន្ធនឹងព្រឹត្តិការណ៍នាពេលថ្មីៗនេះ។ តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥ ខែតុលានេះ ម្ចាស់គណនី InHue Jung បានសរសេររៀបរាប់ទាំងភាសាកូរ៉េ និងភាសាខ្មែរ ដែលមានខ្លឹមសារថា៖ «ជូនចំពោះម្ចាស់អាជីវកម្មនៅប្រទេសកូរ៉េ ខ្ញុំគឺ លោកគ្រូ ករុណា នាយកសាលា KLC ដែលជាសាលាភាសាកូរ៉េនៅភ្នំពេញ ប្រទេសកម្ពុជា។ ខ្ញុំបានបង្រៀនភាសាកូរ៉េជិត […]

សម្តេចតេជោ ហ៊ុន សែន បង្ហាញការដឹងគុណពីវីរភាពរបស់«ព្រះបរមរតនកោដ្ឋ»

ថ្ងៃនេះគឺជាខួប ១៣ឆ្នាំ(១៥ តុលា ២០១២ – ១៥ តុលា ២០២៥) នៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។ នៅថ្ងៃខួប១៣ឆ្នាំនៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នេះ នៅលើទំព័រហ្វេសបុក […]

កិច្ចប្រជុំRBC រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ត្រូវបានលើកពេល តាមការស្នើសុំរបស់ភាគីថៃ

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេលក្រោយ តាមការស្នើសុំរបស់ភាគីថៃ និងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) វិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ […]

ICRC បញ្ជាក់ថា ទាហានកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាន ក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។ នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៣នាយទាហានទាំង […]

ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តព្រះវិហារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹកចំនួន ២,៥៣០គ្រួរសារ!

នៅថ្ងៃអង្គារ៍ ទី១៤ ខែតុលា ឆ្នាំ២០២៥នេះក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំចម្អិនម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៥៣០គ្រួរសារ! ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនដល់ជនភៀសសឹកខេត្តព្រះវិហារ ២គោលដៅសរុបចំនួន […]

រៀបការជិតមួយឆ្នាំ សុភ័ក្រ្ត កុសុម៉ា បង្ហាញអារម្មណ៍ក្លាយជាម្តាយគេលើកដំបូង !

ធ្លាប់តែឱបថើបកូនគេ ពេលនេះពិធីការិនី សុភ័ក្រ្ត កុសុម៉ា មានផ្ទៃពោះហើយ បន្ទាប់ពីរៀបការបានជិតមួយឆ្នាំ ។  ពីមួយថ្ងៃទៅមួយថ្ងៃចំណងអាពាហ៍ពិពាហ៍របស់ពិធីការិនី និងជាតារាចម្រៀង សុភ័ក្រ្ត កុសុម៉ា កាន់តែរឹងមាំឡើង ដោយនាងបានបង្កើនការងារនៅក្នុងក្រុមតន្រ្តីរបស់ខ្លួនឱ្យកាន់តែធំជាងមុន ក្រោយពីនាងបានរៀបការមានគ្រួសារ ។ អ្វីដេលកាន់តែពិសេសនៅក្នុងពេលនេះ គឺនាងទទួលបានចំណងដៃកូននៅក្នុងផ្ទៃទៅតាមក្តីប្រាថ្នា ។ សុភ័ក្រ្ត កុសុម៉ា ធ្លាប់បានប្រាប់ផងដែរថា ពេលរៀបការរួចនាងនឹងយកកូនភ្លាមៗ ពីព្រោះនាងស្រឡាញ់ក្មេងៗណាស់ ចង់បានសមាជិកច្រើន ដូច្នេះហើយទើបនាងមិនប្រើប្រាស់វិធីសាស្រ្តពន្យាកំណើតណាមួយឡើយ […]

ម៉ាឡេស៊ី បន្តគាំទ្រការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច ជាមួយកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, […]

5
Promotion