អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២០ ខែតុលា នេះ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ ពីលើវេទិកាក្នុងពិធីសម្ពោធ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុក អាកាសយានដ្ឋានអន្តរជាតិតេជោ នេះជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន […]
Category: សង្គម
ជនភៀសសឹកខេត្តព្រះវិហារជំរំវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៧៥០គ្រួសារ ស្មើ ៥,៧៣២នាក់ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំម្ហូបផ្គត់ផ្គង់ប្រចាំថ្ងៃចំនួន ២ពេល
ជនភៀសសឹកក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ គោលដៅជំរំវត្តពោធិ៍ ៥០០០ដើម បន្តទទួលម្ហូបអាហារចំនួន ២ពេលប្រចាំថ្ងៃដែលផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, នៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តចាត់ចែងក្រុមការងារសហព័ន្ធចម្អិនម្ហូបជូនជនភៀសសឹក […]
ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ នៃយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំគ្នា នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់
តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ថៃ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមលេខា នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ ប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង […]
យោធភូមិភាគទី៥ បញ្ជាក់ថា ការផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ
យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា មានការផ្សព្វផ្សាយ ព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ។ សកម្មភាពនៃការឈូស ឆាយនេះគឺនៅក្នុងផ្នែកនៃដីថៃ។ កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ ការពារ យ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។ ដូច្នេះ សូមសាធារណជនទាំងអស់កុំមានការយល់ ច្រឡំ និងសូមកុំបន្តចែករំលែក។ យោធភូមិភាគទី៥ ក៏គូសបញ្ជាក់ដែរថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគឺជា សមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) […]
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េ៖ សមត្ថកិច្ចកម្ពុជាបានសហការល្អជាមួយសមត្ថកិច្ចកូរ៉េ ប៉ុន្តែសារព័ត៌មានពុំបានផ្សព្វផ្សាយទេ
លោកជំទាវ គីម ជីណា (Kim Jina) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ បានលើកឡើងថា កន្លងមក សមត្ថកិច្ចកម្ពុជាបានសហការល្អជាមួយសមត្ថកិច្ចកូរ៉េ ប៉ុន្តែសារព័ត៌មានពុំបានផ្សព្វផ្សាយទេ។ លោកជំទាវអនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អ ដែលអាជ្ញាធរកម្ពុជាតែងផ្តល់ជូនអាជ្ញាធរកូរ៉េនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស ការសម្របសម្រួលជូនគណៈប្រតិភូរបស់លោកជំទាវ ចុះពិនិត្យមើលទីតាំងមួយចំនួន និងការត្រៀមបញ្ជូនពលរដ្ឋកូរ៉េត្រលប់ទៅប្រទេសកំណើតវិញ ដែលតាមរយៈនេះបង្ហាញថា កម្ពុជាបានផ្តល់កិច្ចសហការយ៉ាងល្អ និងគ្រប់គ្រងទីតាំងបានប្រសើរ។ ការលើកឡើងរបស់លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសកូរ៉េ ក្នុងជំនួបភាក្សាការងារជាមួយ […]
២គោលដៅ! ជនភៀសសឹកខេត្តព្រះវិហារចំនួន២,២៦០គ្រួសារ បន្តទទួលម្ហូបប្រចាំថ្ងៃ ២ពេលពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធ បានបន្តរៀបចំចម្អិនម្ហូបអាហារប្រចាំថ្ងៃចំនួន ២ពេលដល់ជនភៀសសឹកនៅជំរំមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន និងវត្តកំពង់សង្កែ ស្រុកឆែប ខេត្តព្រះវិហារ។ យោងតាមបណ្តាញសង្គម “យុវជនបូជាការពារយុត្តិធម៌“នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ជនភៀសសឹកខេត្តព្រះវិហារ ២គោលដៅ សរុបចំនួន ២,២៦០គ្រួសារ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺនៅជំរំវត្តពោធិ៍ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើពាក្យទៅប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការពឹងពាក់ថៃ មកធ្វើការដោះស្រាយបញ្ហាឆបោកអនឡាញជំនួសកម្ពុជាឡើយ
«កម្ពុជា និងកូរ៉េ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហាឆបោកអនឡាញ ដោយមិនចាំបាច់មានអ្នកទីបី មកជួយជំរុញនោះទេ»។ នេះជាការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងទៅកាន់លោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូង នៅក្នុងជំនួបនៅថ្ងៃទី១៦ ខែតុលានេះ។ សម្តេចបវរធិបតី បានបញ្ជាក់ថា ក្នុងជំនួបបានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា […]
ព្រឹទ្ធសភា សម្តែងនូវការដឹងគុណជូនវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ
ព្រឹទ្ធសភាសម្តែងនូវការដឹងគុណជូនវីរកងទ័ពជួរមុខដ៏អង់អាច ក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងបានថ្លែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពដឹកនាំប្រកបដោយភាព វៀងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរខ្ពង់ខ្ពស់បំផុតរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងសភាពការណ៍ របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ សេចក្តីថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ និង កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២៥ ។ ក្នុងពិធីបើកនេះ សម្តេចបវរធិបតី ហ៊ុន […]
កម្ពុជា-ម៉ាឡេស៊ី បើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចទំនាក់ទំនងទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក
កម្ពុជា-ម៉ាឡេស៊ី បានសម្រេច ចុះហត្ថលេខារួមគ្នាលើឯកសារ លក្ខខណ្ឌស្តីពីកិច្ច សហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក ម៉ាឡេស៊ី (TOR) ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាពនៅក្នុងតំបន់ ដោយផ្តោតលើការផ្លាស់ប្តូរទៅវិញទៅមក ការហ្វឹកហ្វឺន-បណ្តុះបណ្តាល ការធ្វើលំហាត់រួមគ្នា និងវិស័យផ្សេងៗទៀតដែលផ្តល់ប្រយោជន៍ឲ្យកងទ័ពជើងគោកទាំងពីរ។ ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើង នៃទំនាក់ទំនងប្រកបដោយសក្តានុពល ដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចទំនាក់ទំនងទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក […]
