លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធីបតីក្នុងពិធីបិទ និងប្រគល់កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ដល់សាខាកាកបាទក្រហមខេត្តគោលដៅ ចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។ លោកជំទាវ […]
Category: សង្គម
ជំនន់ទឹកភ្លៀងកាត់ផ្តាច់កំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ធ្វើឲ្យការដឹកជញ្ជូនត្រូវអាក់ខាន
ផ្នែកខ្លះនៃកំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ចាប់ពីគ.ម 135 ដល់ គ.ម 148 ត្រូវបានកាត់ផ្តាច់ ដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យអាក់ខានការដឹកជញ្ជូនតាមផ្លូវដែក។ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ កំពុងចាត់វិធានការណ៍ចាំបាច់បន្ទាន់ និងធ្វើការជួសជុល ដើម្បីឈានទៅរកការបើកដំណើរការដឹកជញ្ជូនតាមផ្លូវដែកនេះឡើងវិញឱ្យឆាប់បំផុត។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី៣១ ខែកក្កដានេះ៕ អត្ថបទ៖ អក្ខរា
កម្ពុជា-និងធនាគារអន្តរជាតិចំនួន២ គ្រោងធ្វើទំនើបកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តខ្នាតធំស្ទឹងជីនិត
មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងធនធានទឹក , ក្រសួងសេដ្ឋកិច្ច ,ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB បានកំពុងអនុវត្តជាបន្ទាន់នូវផែនការ ការងារវិនិយោគរយៈពេលវែងនៃវិស័យធនធានទឹក។
៣ទៅ៤ថ្ងៃខាងមុខ ទឹកទន្លេមេគង្គចាប់ហក់ឡើងខ្ពស់ តែមិនទាន់ដល់កម្រិតប្រកាសអាសន្នទេ
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានព្រមានពីការហក់ឡើងនៃទឹកទន្លេមេគង្គក្នុងរយៈពេល ៣ទៅ ៤ថ្ងៃខាងមុខនេះ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា ដែលរួមមានខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម។ ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៣១កក្កដា២០២៣នេះ ក្រសួងបញ្ជាក់ថា យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើង ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប បណ្តាលអោយនៅតំបន់រងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ ស្ថានភាពបែបនេះ នឹងធ្វើអោយទឹកទន្លេមេគង្គនឹងហក់ឡើងខ្ពស់ក្នុងរយៈពេល៣ ទៅ៤ថ្ងៃខាងមុខនេះ ជាពិសេសនៅភាគខាងលើនៃប្រទេសមានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ […]
តើបណ្តាញអ៊ិនធឺណិតដំបូងគេបង្អស់តភ្ជាប់កម្ពុជាទៅកាន់ពិភពលោកនៅពេលណាហើយអ្នកណាជាអ្នកបង្កើត?ស្របពេលការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននិងអ៊ិនធឺណិតមាននិន្នាកាកើន ឡើងរហូតមកដល់សព្វថ្ងៃនេះ តើដឹងទេថាកម្ពុជាបានតភ្ជាប់បណ្តាញអ៊ិនធឺណិតដំបូងគេបង្អស់ទៅកាន់ពិភពលោកនៅពេលណាហើយអ្នកណាជាអ្នកបង្កើតឡើងនិងឈ្មោះអ្វីខ្លះ?
លោក អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឱ្យដឹងថាការតភ្ជាប់បណ្តាញអ៊ិនធឺណិតដំបូងទំហំតែ 64Kbps ប៉ុណ្ណោះតាមរយៈផ្កាយរណបវីសាត ទៅត្រង់ស៊ីតនៅប្រទេសសឹង្ហបុរី ហើយអ្នកផ្តួចផ្តើមបង្កើតដោយ ក្រុមការងារនៃនាយកដ្ឋានទូរគមនាគមន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលដឹកនាំដោយលោក ម៉ូវ ចរិយា ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បច្ចុប្បន្ន សហការទំនុកបម្រុងដោយអង្គការអន្តរជាតិនៃមជ្ឈមណ្ឌលស្រាវជ្រាវនៃប្រទេសកាណាដានៅខែឧសភា ឆ្នាំ១៩៩៧។
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច
ទស្សនៈមួយក្នុងការដឹកនាំ ÷ “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច”។ ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៍និងផ្ដល់តម្លៃ។ ផ្ទុយទៅវិញ ចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឲ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍។ នេះជាការលើកឡើងលើផេកហ្វេសប៊ុកផ្លូវការឯកឧត្តម ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣៕
សម្តេចតេជោ ហ៊ុន សែន៖ ឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលចូលរួមពីបណ្តាគណបក្សនយោបាយ នឹងត្រូវរៀបចំក្នុងអាណត្តិទី៧បន្តទៀត
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលចូលរួមពីបណ្តាគណ បក្សនយោបាយ នឹងត្រូវរៀបចំក្នុងអាណត្តិទី៧បន្តទៀត។ នេះបើតាមសារសម្លេងរបស់សម្តេចតេជោ នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ។ សូមជម្រាបថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលលោកបានផ្តួចផ្តើមគំនិតបង្កើតឡើង ដោយផ្តល់ឱកាសឱ្យគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិត ជាប្រយោជន៍ដល់ការកសាងជាតិ៕ អត្ថបទ៖ អក្ខរា
លោកជំទាវ ពេជ ចន្ទមុន្នី៖ ទីបំផុតយេីងបាននាំសមាគមកាយរិទ្ធិនារីកម្ពុជា ទៅកាន់កម្រិតពិភពលោក
“ទីបំផុតយេីងបាននាំសមាគមកាយរិទ្ធិនារីកម្ពុជា ទៅកាន់កម្រិតពិភពលោក” នេះជាការលើកឡើងលើហ្វេសប៊ុកផេកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមការពារសិទ្ធិនារីកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ចំនួន៤៧នាក់នឹងត្រូវចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២៣ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកជាមួយនឹងកាយរឹទ្ធិពិភពលោក។ការបោះជំរំពិភពលោកនេះ ហៅថាការបោះជំរំ ជែមប៊ូរី គឺធ្វើឡើងសម្រាប់ក្មេងជំទង់ អាយុពី១៤ ទៅ១៧ឆ្នាំ។ ការបោះជំរំកាយរឹទ្ធិពិភពលោកជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយដែលមានសារៈសំខាន់ចំពោះយុវជនក្នុងការបង្កើនចំណងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយប្រទេសជុំវិញពិភពលោកក្នុងន័យពង្រឹងនិងថែរក្សាការពារសន្តិភាព។ បច្ចុប្បន្ន កាយរឹទ្ធិជាតិកម្ពុជា […]
គ.ជ.ប មិនបានរកឃើញកំហុសពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគំាទ្រគណបក្សនយោបាយនីមួយៗឡើយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវលើលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ បានធ្វើឡើងនៅទីស្ដីការ គ.ជ.ប ដោយមានការចូលរួមសង្កេតមើលពីតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន។ ក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប ត្រូវបែងចែកជា ៥ ក្រុម ដោយក្រុមនីមួយៗទទួលបន្ទុកចំនួន ៥ […]
ឯកសារភស្តុតាងនៅសេសសល់មួយចំនួន បង្ហាញពីភាពឆ្លាតវៃតាំងពីតូចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អាណត្តិទី៧
ច្បាស់ណាស់ នៅពេលដ៏ខ្លីខាងមុខនេះកម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំរាជរដ្ឋាភិបាល សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣ នោះគឺឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត។ តួអង្គនាយករដ្ឋមន្ត្រីរបស់កម្ពុជា ត្រូវបានជនរួមជាតិគ្រប់ទិសទីបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លា ដោយហេតុមើលឃើញពីលក្ខណៈសម្បត្តិពេញលេញទាំងចំណេះដឹង ចំណេះធ្វើ ដែលសក្ដិសមបំផុតក្នុងកាន់ចង្កូតនាវាកម្ពុជាទៅថ្ងៃអនាគត។ ឯកសារនៅសេសសល់មួយចំនួន កាលពីជាង៣០ឆ្នាំមុន របស់ឯកឧត្តម ហ៊ុន ម៉ាណែត ពោលគឺឯកសារកាលនៅរៀនពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យ រួមមានប័ណ្ណសរសើរ និងព្រឹត្តិបត្រពិន្ទល្អ ដែលជាភស្តុតាងបង្ហាញពីភាពឆ្លាតវៃតាំងពីតូចរបស់អនាគតនាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្លាប់បានឲ្យដឹងថា នេះជាកាដូពិសេសដែលសហការីផ្ញើរមក […]
