ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ៖ ខ្ញុំ​នៅតែបន្តដំណេីរនេះទៅមុខដោយមិនរុញរាទេ

បើមិនមានអ្វីប្រែប្រួលទេ គណបក្សហ្វុនស៊ិនប៊ិច នឹងទទួលបានអាសនៈរដ្ឋសភាចំនួន ៥កៅអី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

ស្ថានទូតអូស្ត្រាលី៖ ខ្សែសង្វាក់តម្លៃផលិតកម្មត្រីប្រានៅកម្ពុជាកំពុងមានការកើនឡើង!

មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ កំពុងគាំទ្រគម្រោងស្រាវជ្រាវថ្មីមួយ ដើម្បីកាត់បន្ថយការបាត់បង់អាហារ

ស្ពានឆ្លងទន្លេមេគង្គ តម្លៃជាង១១១ លានដុល្លារ នឹងផ្តល់ប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ ដែលមានប្រវែង ១៧៦១ ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៣ ខាងមុខនេះ ខណៈក្រសួងអះអាងថា ស្ពានឆ្លងកាត់ទន្លេមេគង្គ តម្លៃជាង១១១ លានដុល្លារនេះ នឹងផ្តល់ប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារថែមទៀត។

អាជ្ញាធរជាតិអប្សរា រៀបចំស្ដារស្រះទឹកចំនួន២ នៅទិសខាងកើតប្រាសាទបាយ័ន

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងតែខិតខំប្រឹងប្រែងរុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចំនួនច្រើនម៉ឺនដុំចេញពីគំនរដែលធ្លាប់តែធ្លាក់នៅក្នុងស្រះទឹក នាភាគខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន ដើម្បីផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មីមួយផ្សេងទៀត។ បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាជាធរជាតិអប្សរា លោកស្រី ទឹម ធីតា មានប្រសាសន៍ថា ការរុះរើបំណែកថ្មនៃប្រាសាទបុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២នៅភាគខាងកើតប្រាសាទបាយ័នឡើងវិញ ឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូលផង។ លោកស្រី ទឹម ធីតា ឱ្យដឹងទៀតថា […]

គ.ជ.ប នឹងផ្ទៀងផ្ទាត់បញ្ជាក់ពីភាពត្រឹមត្រូវលើលទ្ធផលឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តនីមួយៗ ចាប់ពីថ្ងៃទី២៩ ខែកក្កដាតទៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៣។ បន្ទាប់ពីបានទទួលសម្ភារ និងឯកសារបោះឆ្នោតខាងលើ គ.ជ.ប […]

វិទ្យុបារាំងអន្តរជាតិ (RFI) ឈប់ចាក់តាមវិទ្យុFM ងាកទៅផ្សាយតាមប្រព័ន្ធឌីជីថល

វិទ្យុបារាំងអន្តរជាតិ RFI សម្រេចចិត្តឈប់ផ្សាយតាមរលកអាកាស FM ចាប់ពីថ្ងៃទី៣១ កក្កដា ឆ្នាំ ២០២៣ទៅ នៅប្រទេសកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អរគុណបងប្អូនជនរួមជាតិចំពោះការគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣

សម្តេចតេជោ ហ៊ុន សែន អរគុណបងប្អូនជនរួមជាតិចំពោះការគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ ឆ្នាំ ២០២៣។ សម្តេចតេជោ បានសរសេរក្នុងបណ្តាញសង្គមនៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ។ សម្តេចបានបន្តថា “ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន។” សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន !៕

ឯកឧត្តម ហ៊ុន ម៉ាណែត៖ បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តន៍ឲ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ

អនាគតនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត បានប្ដេជ្ញាអនុវត្តនូវពាក្យបណ្ដាំរបស់សម្ដេចតេជោ ឲ្យបានមិនថានៅក្នុងកាលៈទេសៈណានោះទេ។ ឯកឧត្តមបានសរសេរនៅលើហ្វេសបុកផេកផ្លូវការ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថាឯកឧត្តម ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហាតទៅ។ សម្តេចតេជោ​បានផ្តាំទៅឯកឧត្តម ហ៊ុន ម៉ាណែត យ៉ាងដូច្នេះថា ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។ […]

បណ្ឌិត គិន ភា៖ «ការបន្តវេនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រទេសកម្ពុជានាសតវត្សរ៍ទី២១»

បណ្ឌិត គិន ភា មន្រ្តីផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការ ប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដានេះ បានបង្កើតនូវភាពច្បាស់លាស់មួយនៃផែនការបន្តវេនដែលរៀបចំឡើងយ៉ាងល្អ ឥតខ្ចោះរបស់គណបក្សប្រជាជនកម្ពុជា ដោយគោរពទៅតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្របតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យផងដែរ។

អាជ្ញាធរឃាត់ឡានដឹកស៊ុតសត្វមាន់ ២ម៉ឺន៤ពាន់គ្រាប់ដោយខុសច្បាប់ មកពីវៀតណាមចូលមកលក់ចែកចាយក្នុងខេត្តព្រះសីហនុ

នៅវេលាម៉ោង ២ និង ១០នាទី នាថ្ងៃទី២៧ ខែកក្កដាឆ្នាំ ២០២៣ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ២AE-2156 ពណ៌ស ដឹកស៊ុតសត្វមាន់ ចំនួន២៤០០០គ្រាប់ មកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ចូលមកលក់ចែកចាយក្នុងខេត្តព្រះសីហនុ […]

5
Promotion