ប្រធានរដ្ឋសភា៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប

នៅព្រឹកថ្ងៃអង្គារទី១៦ ខែកញ្ញា មុនចេញដំណើរទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងសមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏ដូចជាសមាជិកសមាជិការដ្ឋសភា បានទស្សនា ស្វែងយល់ អាកាស​យានដ្ឋានអន្តរជាតិតេជោ ប្រកបដោយក្តីសប្បាយរីករាយ និងមានមោទនភាពជាទីបំផុត។ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីខ្នាតធំ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ដែលជាមោទនភាពបំផុតសម្រាប់កូនខ្មែរគ្រប់រូប។   សម្តេចបានបង្ហាញសេចក្តីរំភើបសប្បាយ រីករាយយ៉ាងក្រៃលែងជាមួយសមិទ្ធផលដ៏មហស្ចារ្យជាប្រវត្តិសាស្រ្តនេះ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា […]

ឃាត់ខ្លួនមនុស្សចំនួន ៤៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងទីតាំងអគារខុនដូរ HANA ខណ្ឌសែនសុខ 

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ  នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣:០០ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធនឹងបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១  ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ដែលមានចំនួន ៧ជាន់។ នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ […]

សម្តេចតេជោ ហ៊ុន សែន៖ លោក ថាក់ ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ

នៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា មិនថា លោកថាក់ ស៊ីន ឬលោកស្រី យ៉ីង ឡាក់ គឺពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ។ ពេលលោក ថាក់ ស៊ីន ឬ លោកស្រី យ៉ីង ឡាក់ […]

ប្រាសាទជម ដែលជួសជុលរួមគ្នាដោយអ្នកជំនាញខ្មែរ និងកូរ៉េ គ្រោងបញ្ចប់នៅចុងឆ្នាំនេះ

ប្រាសាទជមស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូរ​ នៃអតីតក្រុងអង្គរធំ។ ប្រាសាទនេះ ត្រូវបានជួសជុល​នៅក្នុងឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។ លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោងទី២ នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ បានឱ្យដឹងថា ប្រាសាទជមមានភាពទ្រុឌទ្រោមខ្លាំងមុនពេលជួសជុល ដូច្នេះអ្នកជំនាញបានសម្រេចរើតួប្រាសាទនេះទាំងមូល ដើម្បីរៀបចំគ្រឹះ និងពង្រឹងតួប្រាសាទឡើងវិញ​ជាដំណាក់ៗ។ លោកបន្តថា គម្រោងនេះមានការចូលរួមពីអ្នកជំនាញកូរ៉េ និងខ្មែរជាច្រើននាក់ មានទាំងស្ថាបត្យករ បុរាណវិទ្យា និងខាងជួសជុល ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែធ្នូ ឆ្នាំ២០២៥។ […]

រដ្ឋមន្ត្រីធនធានទឹកឲ្យមន្រ្តីត្រៀមលក្ខណៈឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័ស

ក្នុងពេលដឹកនាំមន្រ្តីជំនាញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត តំបន់រលាំងជ្រៃស្លាគូ តំបន់កំពង់ទួលទំនប់៧មករា និងប្រព័ន្ធប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ណែនាំឲ្យមន្រ្តីយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័សដែលអាចកើតឡើង។ គួរឲ្យដឹងថា កម្រិតកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះរួមមាន៖ ទី១)ទំនប់អាងទឹកតាសាលទឹកមានកម្ពស់ ១៥,៥៥ម៉ែត្រ កើនឡើង […]

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់សន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀត ជាពិសេសក្នុងការលើកកម្ពស់សន្តិភាព រក្សាស្ថិរភាព និងសន្តិសុខសម្រាប់តំបន់ក៏ដូចជាពិភពលោក ទាំងមូល។  ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នឹងផ្តល់ផលប្រយោជន៍សំខាន់ៗឲ្យកម្ពុជា ដូចជាការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសមាជិកដ៏សកម្មមួយរបស់អាស៊ាន ក្នុងការធ្វើសមាហរណកម្មតំបន់ អាស៊ី-អាគ្នេយ៍ឱ្យកាន់តែពេញលេញ តាមរយៈការបញ្ចូលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជាសមាជិកទី១១នៃអាស៊ាន […]

ជនភៀសសឹកខេត្តព្រះវិហារ ចំនួន ១,៨៨៥គ្រួសារ ស្មើ ៦,៥២២នាក់ បន្តទទួលម្ហូបផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា 

ថ្ងៃបិណ្ឌទី៨នេះ ប្រជាពលរដ្ឋភៀសសឹកដែលជម្លៀសពីតំបន់សមរភូមិជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារនៅតែបន្តទទួលបានការរៀបចំផ្គត់ផ្គង់ម្ហូបអាហារពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនដល់មានជនភៀសសឹក ២ គោលចំនួន ១,៨៨៥គ្រួសារ ស្មើ ៦,៥២២នាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម […]

ក្រុមគ្រួសារកងទ័ពដែលថៃចាប់ខ្លួន ទៅបួងសួងនៅព្រះអង្គចេកព្រះអង្គចម ខណៈរាជរដ្ឋាភិបាលកំពុងសកម្មគ្រប់យន្តការទាមទារឲ្យថៃដោះ​លែង

លោក លី សារី អភិបាលរងខេត្តសៀមរាប និងជាសមាជិកក្រ្មមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានសម្របសម្រួលដល់ក្រុមគ្រួសារនៃកងទ័ពខ្មែរដែលត្រូវបានចាប់ខ្លួនដោយភាគីថៃ បានចូលប្រារព្ធពិធីបួងសួងនៅទីសក្ការបូជាព្រះអង្គចេក ព្រះអង្គចម ដើម្បីសុំសេចក្ដីសុខសប្បាយ និងសុវត្ថិភាពសម្រាប់ពួកគាត់ ក៏ដូចជាឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិត ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ បន្ទាប់ពីអុជធូបបួងសួងរួច​ ក្រុមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែម (Good Time) ដែលជាសប្បុរសជនរស់នៅរាជធានីភ្នំពេញបានប្រគល់អំណោយក្រុមគ្រួសារវីរកងទ័ពដែលភាគីថៃចាប់ខ្លួនក្រោយបទឈប់បាញ់ផងដែរ។ គួររម្លឹកថា នៅថ្ងៃទី១៥ កញ្ញានេះ ជាថ្ងៃទី៤៨ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន […]

ឯកឧត្តម វង្សី វិស្សុត ដឹកនាំគណៈប្រតិភូ ទៅចូលរួមពិធីសម្ពោ​ធពិព័​រណ៍​ចិន-អាស៊ានឆ្នាំ២០២៥ នៅប្រទេសចិន

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូទៅចូលរួមសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ។ ពិព័រណ៍ចិន-អាស៊ាន លើកទី២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ «បញ្ញា និងនវានុវត្តន៍ឌីជីថលជួយជំរុញការអភិវឌ្ឍ – ការប្រើប្រាស់កាលានុវត្តភាពថ្មីៗនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប២ឆ្នាំនៃការចុះរម​ណី​យដ្ឋានប្រាសា​ទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ គឺជាខួប២ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិ ក​ភ​ណ្ឌ​​ពិភ​ពលោក ។ “រមណីយដ្ឋានប្រាសាទកោះកេរ” ត្រូវបានក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងឱកាសខួប២ឆ្នាំនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លា ជូនចំពោះថ្នាក់ដឹកនាំ […]

5
Promotion