មន្ត្រីបរិស្ថាន ចុះរុះរើសំណង់ខុសច្បា​ប់ក្នុង​ឧទ្យា​ន​ជាតិ«គីរីរម្យ»និងកំពុងកសាងសំណុំរឿងបទល្មើស​បញ្ជូនទៅ​តុលាការ

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានចុះទៅរុះលើសំណង់អនាធិបតេយ្យ ដែលជនខិលខូចបានធ្វើការឈូសឆាយ ទន្ទ្រានដី សាងសង់ ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យាន​ជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឯកឧត្ដម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា មន្រ្តីឧទ្យានុរក្ស បានចាត់វិធានការច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ធ្វើការរុះរើ ផ្ទះលំហែចំនួន១ខ្នង ដែលសាងសង់បានប្រមាណ៨០%, […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាយ៉ាងមុតមាំធ្វើការជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការ

រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗ ខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា នៅឆ្នាំ២០២៦។ នៅក្នុងសារលិខិតអបអរសាទរដែលបានផ្ញើជូនចំពោះ ឯកឧត្តម សេបាស្យៀង ឡឺក័រនុយ (Sébastien Lecornu) នាយករដ្ឋមន្ត្រីបារាំងដែលទើបនឹងតែងតាំងថ្មី កាលពីថ្ងៃទី១៤ កញ្ញា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការឡើងកាន់មុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាជំហានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់ ឯកឧត្តមឯកឧត្តម សេបាស្យៀង […]

អាម៉េរិក ប្រគល់ម៉ាស៊ីនថតសួត ឌីជីថលដ៏ទំនើប ៣គ្រឿង ដែលមានតម្លៃ ៣០ម៉ឺនដុល្លារ ដល់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺរបេង 

សហរដ្ឋអាម៉េរិក បានប្រគល់ម៉ាស៊ីនថតសួត ឌីជីថលដ៏ទំនើប ចំនួន ៣គ្រឿង ដែលមានតម្លៃ ៣០ម៉ឺនដុល្លារ ដល់កម្មវិធីជាតិប្រយុទ្ធនឹងរបេងរបស់កម្ពុជា។  ពិធីប្រគល់ម៉ាស៊ីនថតសួតនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានវត្តមានលោក Benjamin Chiang ភារធារីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ម៉ាស៊ីនទំនើបទាំងនេះ ជាជំនួយរបស់សហរដ្ឋអាម៉េរិក ហើយនឹងពន្លឿនការស្វែងរក និងបង្កើនភាពត្រឹមត្រូវ របស់ជំងឺរបេង […]

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹកខេត្តព្រះវិហារ ២,១៥៨គ្រួសារ ស្មើ ៧,២៦០នាក់

ប្រជាពលរដ្ឋភៀសសឹកដែលជម្លៀសពីតំបន់សមរភូមិជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារនៅតែបន្តទទួលបានការរៀបចំផ្គត់ផ្គង់ម្ហូបអាហារពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនដល់មានជនភៀសសឹក ៣ គោលដៅ ចំនួន ២,១៥៨គ្រួសារ ស្មើ ៧,២៦០នាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម […]

អង់គ្លេស ស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ

ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ពីការស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ប្រទេសកម្ពុជា។ តាមរយៈបណ្តាញសង្គមផ្លូវការបស់ខ្លួន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ដូចនេះថា ស្ថានទូតអង់គ្លេស ស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមានដែលបាន ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី ១០ ខែកញ្ញា រវាងកម្ពុជា និងថៃ រួមទាំងការបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការដោយសន្តិវិធី […]

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បដិសេធព័ត៌មានមិនពិតដែលថា “រាជរដ្ឋា​ភិបា​ល​​កម្ពុជាមិនបានយកចិត្តទុកដាក់ ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខ”

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបដិសេធទាំងស្រុងចំពោះព័ត៌មានមិនពិត ដែលបានផ្សព្វផ្សាយថា “រាជរដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ព ជួរមុខ” ។ ក្នុងសេចក្តីបំភ្លឺព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋាន អង្គភាពជួរមុខទាំងអស់ តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពនិងព្យាបាលជំងឺជាប់ជាប្រចាំ ជូនកងទ័ពជួរមុខ។ ហើយអង្គភាពសុខាភិបាលរបស់ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និង បញ្ជាការដ្ឋានអង្គភាពជួរមុខ […]

បណ្ឌិត គិន ភា៖ ក្រោយបទឈប់បាញ់ដ៏ផុយស្រួយ ថៃតែងតែរំអុកដាក់កម្ពុជា និងរំអួយដាក់បរទេសរឿងដោះមីន 

«ដោះមីនមនុស្សធម៌» ជាបច្ចេកសព្ទថ្មីក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោយសង្គ្រាម៥ថ្ងៃដែលថៃឈ្លានពានកម្ពុជា។ រាល់ពេលប្រជុំនានាក្រោយបទឈប់បាញ់ដ៏ផុយស្រួយ ថៃតែងតែរំអុកដាក់កម្ពុជានិងរំអួយដាក់បរទេសរឿងដោះមីន ហើយរឿងត្រូវមីនក៏ជាថៃ រឿងព័ទ្ធបន្លាក៏ជាថៃ រឿងព័ទ្ធផ្ទះព័ទ្ធដីប្រជាពលរដ្ឋខ្មែរក៏ជាថៃ ប៉ុន្តែបច្ចេកសព្ទថ្មីរឿងដោះមីនមនុស្សធម៌ឮសូរជាងគេ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង រវាងនាយឧត្តមសេនីយ៍ ទៀ […]

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹកខេត្តព្រះវិហារចំនួន ២,៣៩២គ្រួសារ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹកដែលជម្លៀសពីតំបន់សមរភូមិជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារនៅតែបន្តទទួលបានការរៀបចំផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ យោងតាមផេក យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនដល់មានជនភៀសសឹក ៤គោលដៅ ចំនួន ២,៣៩២គ្រួសារ ស្មើ ៧,៦៧៤នាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]

មកស្គាល់ទីតាំងទាំង៦កន្លែង សម្រាប់ឡើងជិះរថយន្តក្រុង ឥតគិតថ្លៃទៅស្រុកកំណើតអំឡុងពេលបុណ្យភ្ជុំបិណ្ឌ

រថយន្តក្រុងចំនួន៥៩៧គ្រឿង នឹងប្រតិបត្តិការដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្ត និងនៅក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ នៅក្នុងឳកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១១ កញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងចំណោមរថយន្តក្រុងចំនួន៥៩៧គ្រឿងនេះ សម្រាប់ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS) មានចំនួន ១០០គ្រឿង […]

5
Promotion