ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំម្ហូបឲ្យជនភៀសសឹកចំនួន ១,៨៦៣គ្រួសារ ក្នុងខេត្តព្រះវិហារ

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់មានប្រជាពលរដ្ឋភៀសសឹកចំនួន ២ គោលដៅ ចំនួន ១,៨៥៥គ្រួសារ ស្មើ ៤,៤១៥នាក់ ស្ថិតនៅជំរំវត្តពោធិ៍ ៥០០០ដើម និងវត្តទួលអណ្តែត នៅខេត្តព្រះវិហារ។ បើតាមការបង្ហោះលើផេក យុវជនបូជាការពារយុត្តិធម៌  ការបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនជនភៀសសឹកនៅខេត្តព្រះវិហារពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម […]

ចិន ផ្តល់ជំនួយ២.៥លានដុល្លារអាម៉េរិ​ក គាំទ្រគម្រោងចំនួន១១នៅកម្ពុជា តាមរយៈមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ដែលមានទឹកប្រាក់ប្រមាណ ២.៥ លានដុល្លារអាម៉េរិក ។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ គម្រោងកម្ពុជាសរុបចំនួន […]

ស៊ីម៉ាក់ និងមូលនិធិចិនPeaceland ជួបពិភាក្សាគ្នាផ្តោតលើការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលជួបពិភាក្សាការងារជាមួយលោក Liu Wenzhi ប្រធានមូលនិធិចិនPeaceland ប្រចាំកម្ពុជា និងលោកសាស្ត្រាចារ្យ​ Chen Yong ទីប្រឹក្សាស្រាវជ្រាវនិងនវានុវត្តន៍ប្រចាំនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនអាស៊ាន​ (ARMAC)​ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។​ បេសកកម្មរបស់លោក​សាស្ត្រាចារ្យ​Chen Yong ជាចំណែកនៃការគាំទ្ររបស់រដ្ឋាភិបាលចិនចំពោះARMAC។ ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម ហេង […]

ដំណឹងល្អ! ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ កើនឡើងដល់ចំនួន ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីពិនិត្យពិភាក្សាលើលទ្ធភាពសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។ តាមរយៈកិច្ចប្រជុំដែលធ្វើឡើងសរុបចំនួន ២៣លើក តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានយល់ច្បាស់ពីស្ថានភាព នៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ភាពប្រកួតប្រជែង និងស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ សម្រាប់ឆ្នាំ២០២៥ […]

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិននិងបណ្តាប្រទេសជាមិត្តច្រើនទៀត ក្នុងពេលចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ ចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញានេះ

តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាស […]

រាជបណ្ឌិត្យសភាកម្ពុជា ចាប់ដៃជាមួយវិទ្យាសា្ថនPushkin បង្រៀនភាសារុស្ស៊ីនៅកម្ពុជា ដោយឥតគិតថ្លៃ

រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាសា្ថន Pushkin នៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងបណ្ដុះបណ្ដាលភាសារុស្ស៊ីដល់សាធារណជននិងនិស្សិតកម្ពុជា ដោយឥតគិតថ្លៃ។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា និងលោកស្រី Yulia Karmanova ប្រធាននាយកដ្ឋានការអប់រំបន្តនៃវិទ្យាសា្ថន Pushkin ។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរនាឱកាសនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងផ្ដល់ការបណ្ដុះបណ្ដាលភាសារុស្ស៊ីដោយឥតគិតថ្លៃ […]

ជនភៀសសឹកចំនួន ១,៨៦៣គ្រួសារ ស្មើ ៦,៤៥៥នាក់ក្នុងវត្តពោធិ៍ ៥០០០ដើម និងវត្តទួលអណ្តែត បន្តទទួលម្ហូបផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា 

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនដល់មានជនភៀសសឹកចំនួន ២ គោលដៅ ១,៨៦៣គ្រួសារ ស្មើ ៦,៤៥៥នាក់ ស្ថិតនៅជំរំវត្តពោធិ៍ ៥០០០ដើម និងវត្តទួលអណ្តែត ខេត្តព្រះវិហារ។ ការបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនជនភៀសសឹកនៅខេត្តព្រះវិហារពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ […]

អ្នកនាំពាក្យក្រសួងការពារជាតិ ឆ្លើយតបទៅនឹងការលើកឡើងរបស់ថៃអំពីការឈរជើងនិងការតាំងទីលំនៅរបស់ពលរដ្ឋកម្ពុជា នៅភូមិឯកភាព ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ខេត្តត្រាត

កាលពីពេលថ្មីៗនេះ មានគេហទំព័រផ្លូវការមួយចំនួនក្នុងនោះ រួមមានគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត បានលើកឡើងពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។ ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ […]

ក្រសួងទេសចរណ៍ ទូតចិន និងក្រុមហ៊ុនទេសចរណ៍ធំៗ ចាប់ដៃគ្នាជំរុញកំណើនទេសចរចិន និងតភ្ជាប់ផ្លូវអាកាសមកកម្ពុជាបន្ថែមទៀត

ក្រសួងទេសចរណ៍បានឱ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញានេះថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំយន្តការត្រីភាគី លើកទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនធំៗ រួមទាំងវិស័យឯកជនកម្ពុជា ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់ស៊ីជម្រៅលើការអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការប្រជុំអនឡាញ។   ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឯកឧត្តមអគ្គរដ្ឋទូត មន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ និងខេត្តយូណាន ក៏ដូចជាវិស័យឯកជនចិន ជួយជំរុញដល់ការទាក់ទាញ និងនាំយកនូវក្រុមហ៊ុនអាកាសចរណ៍ក្នុងខេត្តរបស់ខ្លួន ក៏ដូចជាខេត្តផ្សេងៗទៀតក្នុងប្រទេសចិន […]

ការបោសសម្អាតមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតាមបន្តសកម្មភាពជាប្រចាំ តាមគោលដៅជាអាទិភាពក្រោមគំនិតផ្តួចផ្តើមថ្មីរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ប្រាប់ ឯកឧត្តម Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា ថា កិច្ចការបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តសកម្មភាពជាប្រចាំស្របតាមកម្មវិធីបានកំណត់ និងស្របតាមគោលដៅជាអាទិភាពក្រោមគំនិតផ្តួចផ្តើមថ្មីរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការលើកឡើងបែបនេះរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងឱកាសដែលឯកឧត្តមបានអនុញ្ញាតឱ្យ ឯកឧត្តម […]

5
Promotion