អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់តំណាងអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីព្រិន្ទបាលឯក រិន វាសនា ពលីក្នុងបុព្វហេតុការការពារទឹកដីនៅតំបន់មុំបី

ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តដឹកនាំក្រុមការងារអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ព្រិន្ទបាលឯក រិន វាសនា អាយុ ២៧ឆ្នាំដែលបានពលីជីវិតក្នុងបុព្វហេតុការការពារទឹកដីនៅតំបន់មុំបី។ ពិធីបុណ្យប្រារព្ធនៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ […]

សម្តេចតេជោ៖ «មិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ »

សម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ទៅកាន់ សាកលវិទ្យាល័យ Ramkhamhaeng ថាមិនបាច់ដកសញ្ញាបត្រពីសម្តេចនោះទេ ព្រោះសម្តេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ ពោលគឺនៅពេល​ដែលថៃលើក​កងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ហើយសញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់សម្តេចរក្សាទុកនោះទេ។ តាមរយៈសំណេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី០៨ សីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គួរអស់សំណើចណាស់ ក្រោយសម្តេចលឺថា សាកលវិទ្យាល័យថៃមួយ ដែលសម្តេចមិនចាំឈ្មោះផង បានបោះឆ្នោតដកហូតសញ្ញាបត្រពីសម្តេច។ សម្តេចតេជោ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៨ចំនុច ដើម្បីជំរុញ​ការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច

ក្នុងឱកាសនៃការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជាអនុសាសន៍៨ចំនុច ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ អនុសាសន៍ទាំង៨ចំនុចនោះរួមមាន៖ ទី១- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួសដែលព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារបាន នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ចុះសួរសុខទុក្ខយុទ្ធជននៅ មន្ទីរពេទ្យ ខ្មែរ-សូវៀត, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យព្រះអង្គឌួង ដែលកំពុងសម្រាកព្យាបាលរបួស ដោយសារការទង្គិះគ្នារវាង កងទ័ពកម្ពុជា-ថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា កន្លងទៅ នៅតាមបន្ទាត់ព្រំដែន។ ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានជួបសំណេះសំណាល […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចាត់តំណាងអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី អនុសេនីយ៍ត្រី ចាន់ រដ្ឋធា ដែលបានពលីក្នុងបុព្វហេតុការការពារទឹកដីនៅតំបន់ភ្នំទ្រព្យ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តដឹកនាំក្រុមការងារអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី អនុសេនីយ៍ត្រី ចាន់ រដ្ឋធា អាយុ ២៧ឆ្នាំដែលបានពលីជីវិតក្នុងបុព្វហេតុការការពារទឹកដីនៅតំបន់ភ្នំទ្រព្យ។ ពិធីបុណ្យប្រារព្ធនៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧកញ៉ា […]

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាជនភៀសសឹក មកពីបណ្ដាខេត្ដចំនួន៦ សរុប ២,៣៨៤គ្រួសារ ដែលមកស្នាក់នៅបណ្ដោះអាសន្ននៅខេត្ដកំពង់ធំ

មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹក មកពីបណ្ដាខេត្ដចំនួន ៦ សរុប ២,៣៨៤គ្រួសារ ដែលបានមកស្នាក់នៅបណ្ដោះអាសន្ន នៅខេត្ដកំពង់ធំ។ ពិធីសំណេះសំណាលនេះបានប្រព្រឹត្ដទៅនៅពហុកីឡដ្ឋានខេត្ដកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។ ក្នុងពិធីសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងការសណ្ដោសប្រណី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន […]

កម្ពុជា ព្រួយបារម្ភទាំងផ្នែកច្បាប់និងផ្នែកសីលធម៌ ចំពោះការបន្តឃុំខ្លួនយោធិនទាំង១៨នាក់ ដែលថៃចាប់ទៅ

កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការព្រួយបារម្ភទាំងផ្នែកច្បាប់ និងសីលធម៌ ចំពោះយោធិនរបស់កម្ពុជាទាំង១៨រូប ដែលថៃចាប់ទៅអំឡុងពេលអនុវត្តបទឈប់បាញ់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តបទឈប់បាញ់ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងថា កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការកាកកបាទក្រហមអន្តរជាតិ ដែលបានអញ្ជើញចុះសួរសុខទុក្ខដល់យោធិនកម្ពុជា១៨នាក់ ដែលត្រូវបានថៃ ធ្វើការឃុំឃាំង ខណៈដំណើរចុះសួរសុខទុក្ខនេះ គឺដើម្បីធានានូវសិទ្ធិជាមូលដ្ឋាន […]

ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅខេត្តឧត្តរមានជ័យ

ដើម្បីអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមការឯកភាពគ្នា (Agreement) របស់កិច្ចប្រជុំវិសាមញ្ញនៃគណៈ​កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team-IOT) ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul […]

សារព័ត៌មាន CNN៖ នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រលោកប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព

សារព័ត៌មាន CNN បានចុះផ្សាយថា នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់រង្វាន់ណូបែលសន្តិភាពដោយបានកោតសរសើរចំពោះ “ភាពជារដ្ឋវិសាមញ្ញ” របស់គាត់ក្នុងការបញ្ឈប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥  អមដោយលិខិតមួយច្បាប់ដែលសម្តេចបានសរសេរថា «ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ […]

មកដឹង១៣ចំនុច ដែលកម្ពុជានិងថៃ ឯកភាពគ្នាក្នុងកិច្ចប្រជុំGBC នៅម៉ាឡេស៊ី

កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាប​នា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ក្រោមការដឹកនាំប្រជុំរួមគ្នា ដោយឯកឧត្តម នាយឧត្ត​ម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ។ កិច្ចប្រជុំនេះក៏មានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ផងដែរ។ នៅក្នុងកិច្ចប្រជុំGBCនេះ កម្ពុជានិងថៃ […]

5
Promotion