តារាសម្តែង ទេព រិនដារ៉ូ សម្រេចចិត្តចាក់វ៉ាក់សាំងកូវីដ១៩លើកទី ៦ ដើម្បីសុវត្ថិភាពផ្លូវកាយនិងផ្លូវចិត្ត

ស្របពេលក្រសួងប្រកាសអំពីការរីករាលដាលជំងឺកូវីដ ១៩  និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ក្នុងរលកថ្មីនេះ មានប្រជាពលរដ្ឋ និងសិល្បករជាច្រើនបាននាំគ្នាទៅចាក់វ៉ាក់សាំងជាបន្តបន្ទាប់ ក្នុងនោះដែរ តារាសម្តែងលោក ទេព រិនដារ៉ូ ក៏បានទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី៦ ផងដែរ ដើម្បីសុវត្ថិភាពផ្លូវការនិងផ្លូវចិត្ត ។

លោក ទេព រិនដារ៉ូ បាននិយាយថា « ​ដោយមានផ្ទុះឡើងវិញកូវីត១៩​ ថ្ងៃនេះក៏សំរេចចិត្តមកចាក់វ៉ាក់សាំង​ កូវីត១៩​ លើកទី៦​ នៅមជ្ឈមណ្ឌល​សុខភាព​ទឹកថ្លា​ ។ រួមគ្នាទប់ស្កាត់ការឆ្លងរាលដាល​កូវីត១៩ទាំងអស់គ្នា​ បងប្អូនរួមជាតិជាទីស្នេហា » ។ 

ក្រោយពីឃើញតារាសម្តែងដ៏មានប្រជាប្រិយភាពលោក ទេព រិនដារ៉ូ ប្រកាសទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បែបនេះ ធ្វើឱ្យមានការសរសើរខ្លាំងពីសំណាក់មកហាជន អ្នកខ្លះថែមទាំងខមមិននូវរូបភាពរបស់លោកផងដែរថា ពួកគេនឹងទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូចជា Idol ដែរ ។ 

តារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ នៅតែមានហាងឆេងក្នុងសិល្បៈ បើទោះបីជាលោកមានវ័យកាន់តែច្រើន ប៉ុន្តែស្នាដៃសម្តែងរបស់លោកនៅតែអាចរក្សាបានដូចដើម និងត្រូវបានបណ្តាផលិតកម្មក្នុងនោងក្រៅប្រទេសហៅថតជាបន្តបន្ទាប់ ជាក់ស្តែងថ្មីៗនេះលោកទទួលថតភាពយន្តខ្នាតធំ និង រឿងដុំ ជាច្រើន ៕